ព័ត៌មានជាតិ
សម្តេច ស ខេង៖ ក្រសួងស្ថាប័នណាមានមន្ត្រីប្រើប្រាស់គ្រឿងញៀន ប្រធានអង្គភាពក៏រួមចំណែកទទួលខុសត្រូវ
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំដល់ក្រសួងស្ថាប័នទាំងអស់ឱ្យប្រឹងប្រែងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយចាត់ទុកការងារនេះជាលក្ខណៈសម្បត្តិមួយអាទិភាព។ករណីមានមន្ត្រីប្រើប្រាស់គ្រឿងញៀន ប្រធានអង្គភាពក៏រួមចំណែកទទួលខុសត្រូវ ក៏ដូចជាការដាក់ពិន័យជាដើម។
សម្តេចក្រឡាហោម មានប្រសាសន៍បែបនេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ ឆ្នាំ២០២២ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។
សម្តេចក្រឡាហោម បានបន្តថា « ប្រសិនជាក្នុងវិស័យការពារជាតិ កងទ័ព កងពល វិរៈសេនាតូច វិរៈសេនាធំ រហូតដល់អនុសេនាតូច អនុសេនាធំឡើងទៅ បើពួកគាត់គ្រប់គ្រងខ្លួនមិនបាន ហើយប៉ះពាល់គ្រឿងញៀនមានន័យថាគាត់ប្រយុទ្ធប្រឆាំងគ្រឿងញៀនមិនបានជោគជ័យនោះទេ។ ទន្ទឹមនឹងនេះ ក្រសួងសំខាន់ៗក៏ដូចគ្នាផងដែរ គឺចាប់តាំងពីការិយាល័យ រហូតដល់នាយកដ្ឋាន អគ្គនាយកដ្ឋាន និងក្របខណ្ឌក្រសួងទាំងមូលត្រូវប្រឹងប្រែងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយចាត់ទុកការងារនេះជាលក្ខណៈសម្បត្តិមួយ ករណីមានមន្ត្រីប្រើប្រាស់គ្រឿងញៀនប្រធានអង្គភាពក៏រួមចំណែកទទួលខុសត្រូវ ក៏ដូចជាការដាក់ពិន័យ»។
សម្តេចក្រឡាហោម បានណែនាំបន្ថែមទៀតថា ក្រសួង-ស្ថាប័ន អង្គភាព ជាសមាជិករបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឬមិនមែនជាសមាជិក ជាពិសេសកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបន្តអនុវត្តសកម្មភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវិស័យជំនាញរបស់ខ្លួនស្របតាមផែនការ និងគោលនយោបាយយុទ្ធសាស្ត្រ និងផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ របស់រាជរដ្ឋាភិបាល។ ក្នុងនោះស្ថាប័ន អង្គភាព ទោះបីជាសមាជិករបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឬមិនមែនជាសមាជិក ក៏ដូចជាវិស័យដទៃទៀតត្រូវការពារប្រយុទ្ធប្រឆាំងគ្រឿងញៀន ការពារបុគ្គលិកមន្ត្រីរាជការរបស់ខ្លួន ក្នុងអង្គភាពឱ្យបានល្អប្រសើរ គឺប្រៀបបាននឹងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងក្របខណ្ឌទូទាំងប្រទេសដែរ។
សម្តេចក្រឡាហោម ស ខេងបាន បន្តលើកទឹកចិត្តឱ្យធ្វើការផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃគ្រឿងញៀន ឱ្យបានផុលផុស និងគ្រប់គោលដៅ ជាពិសេសនៅតាមបណ្តាញផ្សព្វផ្សាយព័ត៌មាន សិល្បករ សិល្បការិនី តាមបណ្តាញទំនាក់ទំនងសង្គម ត្រូវបង្ហាញឱ្យបានច្រើនដល់យុជនអំពីហានិភ័យ នៃផលប៉ះពាល់របស់គ្រឿងញៀនទៅលើសុខភាព ដែលជាគន្លឹះមួយដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា