ព័ត៌មានជាតិ
ប្រមុខរាជរដ្ឋាភិបាល ដំឡើងប្រាក់បៀវត្សសោធននិវត្តន៍ ដែលបានចូលនិវត្តន៍មុន
សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរាជរដ្ឋាភិបាល បានចេញបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច រៀបចំដំឡើងប្រាក់បៀវត្សសម្រាប់សោធននិវត្តន៍ ដែលបានចូលនិវត្តន៍មុន ឬអ្នកចូលនិវត្តន៍មុន ដែលមានប្រាក់បៀវត្សទាប ដោយសម្ដេចតេជោ លើកឡើងថា នេះគឺជាគោលនយោបាយមួយ ក្នុងចំណោមគោលនយោបាយ នៃការគិតគូរសម្រាប់អ្នកដែលមានប្រាក់បៀវត្សទាប។
ការចេញបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាកច្រកម្ពុជាបែបនេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស ផ្លូវលើដី និងផ្លូវក្រោមដី នៅចោមចៅ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២ នេះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រដ្ឋាភិបាលបានយកចិត្តទុកដាក់ ដើម្បីដំឡើងបៀវត្សសម្រាប់សោធននិវត្តន៍ ដែលបានចូលនិវត្តន៍មុន ពីព្រោះអ្នកចូលនិវត្តមុន និងអ្នកចូលនិវត្តន៍ក្រោយ មានប្រាក់បៀវត្សខុសគ្នា។ ហេតុដូច្នេះហើយទើបរយៈពេលប៉ុន្មានឆ្នាំនេះ រដ្ឋាភិបាលបានឱ្យដំឡើងអ្នកដែលមានប្រាក់ខែទាបឱ្យបានខ្ពស់។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា៖ “ឥឡូវខ្ញុំសូមចេញបញ្ជា ខ្ញុំទាក់ទងជាមួយឯកឧត្តម អូនព័ន្ធ មុន្នីរ័ត្ន ឱ្យពន្លឿននៃការលើកកម្រិតអ្នកដែលមានប្រាក់សោធននិវត្តន៍ទាប ឱ្យកើនបានខ្ពស់បន្តិច ចំនួនត្រឹមតែ ២ ឆ្នាំ ឬ ៣ ឆ្នាំ យកគោលដៅហ្នឹង”។
សម្ដេចតេជោបន្តថា រយៈពេល២ឆ្នាំនេះ រដ្ឋាភិបាលមិនបានដំឡើងប្រាក់បៀវត្សឱ្យមន្ត្រីរាជការទេ ដោយសារតែមានតម្រូវការទប់ទល់ជាមួយការរីករាលដាលនូវជំងឺកូវីដ-១៩ ប៉ុន្តែសម្រាប់អតីតយុទ្ធជន ដែលចូលនិវត្តន៍មុន និងមន្ត្រីរាជការស៊ីវិល ដែលចូលនិវត្តន៍មុន គប្បីត្រូវយកចិត្តទុកដាក់ជំរុញការដំឡើងប្រាក់បៀវត្សចំពោះអ្នកទាំងនោះ។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា បញ្ហានេះគឺមិនចាំបាច់ធ្វើការកែតម្រូវថវិកាជាតិសម្រាប់អ្នកទាំងពីរនោះទេ ពីព្រោះចំនួននេះ ក៏មិនច្រើនពេកដែរ ហើយត្រូវរើសយកអ្នកណាដែលមានប្រាក់ខែគោលទាប ដូចជាប្រាក់ខែគោលត្រឹម ៥០ ម៉ឺនរៀល ត្រូវឡើង ៣០ ភាគរយ អ្នកដែលមានប្រាក់ខែ ៦០ ម៉ឺនរៀល ត្រូវឡើង ២៨ ភាគរយ អ្នកមានប្រាក់ខែគោល ៧០ ម៉ឺន ត្រូវឡើង ២៥ ភាគរយជាដើម។ ត្រូវយកវិសេសធីសាស្រ្តមួយនេះ ដើម្បីជំរុញឲ្យមានតុល្យភាព៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការសិក្សាថ្មី! ភពអ៊ុយរ៉ានូស អាចឲ្យមនុស្សរស់នៅបាន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានជាតិ១១ ម៉ោង ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក