Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចចម្រុះ​ចុះបង្ក្រាប​បទល្មើស​នេសាទ​ទ្រង់ទ្រាយធំ​៦គោលដៅ​ភូមិសាស្ត្រ​ខេត្តកំពង់ឆ្នាំង​

បានផុស

នៅ

អនុវត្តតាម​បទបញ្ជា​របស់ប្រមុខរាជរដ្ឋាភិបាល​ លោក ​ស៊ុន សុវណ្ណារិទ្ធិ​ គណៈបញ្ជាការឯកភាពរដ្ឋ​បាល​ខេត្តកំពង់ឆ្នាំង​នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២២​ បានចាត់តាំងសមត្ថកិច្ចចម្រុះចំនួន​ ៦ ក្រុមដឹកនាំដោយ លោក អ៊ិត សុធា ​ព្រះរាជអាជ្ញា​អមសាលាដំបូងខេត្ត​ និងលោកអភិបាល​រងខេត្ត​ទាំង​ ៥រូប ចុះបង្ក្រាបបទល្មើសនេសាទ​ទ្រង់ទ្រាយធំ​ ៦ គោលដៅ​ តាមដង​ទន្លេ នៅក្នុងភូមិសាស្ត្រ​ខេត្តកំពង់ឆ្នាំង​រួមមាន ក្រុងកំពង់ឆ្នាំង ស្រុកកំពង់លែង ស្រុកបរិបូណ៌ ស្រុករលាប្អៀរ ស្រុកជលគិរី និងស្រុកកំពង់ត្រឡាច ដោយប្រើប្រាស់​កងកម្លាំងចម្រុះ​សរុបប្រមាណជាង ៤០០ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ងិន ហ៊ុន ​ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង​នៅល្ងាចថ្ងៃទី ៣០ ខែមីនានេះបានឲ្យដឹងថា នៅថ្ងៃទី ៣០ ក្រុមប្រតិបត្តិការចម្រុះចុះបង្រ្កាបបទល្មើសជលផលគោល​ដៅ​ក្រុងកំពង់ឆ្នាំង ដឹកនាំដោយលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង​ លោក ស៊្រន សំឬទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម សហ ការស្ថាប័នពាក់ព័ន្ធរួមមាន៖ កម្លាំងជលផល កម្លាំងស្នងការនគបាលខេត្ត នគរបាលក្រុង កងរាជ​អាវុធហត្ថខេត្ត ក្រុង អាជ្ញាធរពាក់ព័ន្ធ។

ជាលទ្ធផលសម្រេចបាន៖ ​រុះរើរ​បាំង​សាច់អួន ០៧ កន្លែង ប្រវែង ៤០០ ម៉ែត្រ ​លូសាច់​អួន​ចំនួន​ ០៧ គ្រឿង​ បង្គោលចំនួន ៥០០ ដើម ត្រីចំរុះ ៥ គីឡូក្រាម រុះរើសម្រាស់ ០៤ កន្លែង ស្មើនឹង ១២០០ ម៉ែត្រ ការ៉េ បង្គោល ចំនួន ៤០ ដើម មែកសម្រាស់ ចំនួន ២០០ មែក។

ដោយឡែកគោលដៅ ៥ ស្រុកផ្សេងទៀតអ្នកយកព័ត៌មានយើងពុំទាន់​ទទួលបានរបាយការណ៍​នៅ​ឡើយ​ទេនៅល្ងាចថ្ងៃទី ៣០ នេះ គ្រាន់តែដឹងថា កម្លាំងសរុបទាំង៦គោលដៅមានចំនួនជាង ៤០០ នាក់៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង​មួយ​ខ្នង​ នៅជាប់​ព្រំដែន​ថៃ​នៃ​ក្រុង​ប៉ោយប៉ែត

សន្តិសុខសង្គម៩ ម៉ោង មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៩ ម៉ោង មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

Sokha Hotels

ព័ត៌មានពេញនិយម