Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត៖ កត្តាចម្បងដែលជម្រុញឱ្យស្ថាប័នរីកចម្រើន គឺផ្អែកទៅលើមនសិការថ្នាក់ដឹកនាំ និងយោធិនគ្រប់រូប

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា កត្តាចម្បងក្នុងការជម្រុញឱ្យស្ថាប័នមួយឲ្យរីកចម្រើន គឺត្រូវពឹងផ្អែកទៅលើមនសិការរបស់ថ្នាក់ដឹកនាំ និងយោធិនគ្រប់រូប។ លោកលើកឡើងដូច្នេះ នៅក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយទាហាន និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីបញ្ជាការ និងសមិទ្ធផលនានារបស់កងពលតូចអន្តរាគមន៍លេខ១៤  នៅខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត  បានអះអាងថា កងពលតូចអន្តរាគមន៍លេខ១៤ បានខិតខំយកចិត្តទុកដាក់ការពារសុខភាពរបស់យោធិន និងគ្រួសារយោធិន តាមរយៈការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការ ៣កុំ ៣ការពារ រួមជាមួយនឹងវិធានការសុខាភិបាល  និងគោលការណ៍ណែនាំផ្សេងៗនៅក្នុងដំណាក់កាលនៃការរាតត្បាតសាកលនៃជំងឺកូវីដ-១៩។ ក្នុងនោះ យោធិន និងគ្រួសារយោធិនទាំងអស់ ក៏បានបង្ហាញនូវជំនឿទុកចិត្តយ៉ាងមុតមាំមកលើរាជរដ្ឋាភិបាល និងភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដោយបានចូលរួមចាក់វ៉ាក់សាំងគ្រប់ៗគ្នា ដើម្បីថែរក្សាការពារអាយុជីវិតរបស់ខ្លួន ក្រុមគ្រួសារ និងសហគមន៍ឱ្យរួចឆ្លងផុតពីវិនាសកម្មនៃជំងឺដ៏កាចសាហាវនេះ។ ទន្ទឹមនឹងនេះ កងពលក៏បានសហការចូលរួមបំពេញភារកិច្ចផ្សេងៗទៀតដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈសកម្មភាពមួយចំនួន ដូចជាប្រតិបត្តិការដឹកជញ្ជូនប្រជាពលរដ្ឋ និងស្បៀងអាហារ ពីព្រំដែនមកក្នុងខេត្តពោធិ៍សាត់ និងទៅតាមបណ្តាខេត្តនានាទូទាំងប្រទេស។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអះអាងទៀតថា កត្តាចម្បងក្នុងការជម្រុញឱ្យស្ថាប័ន-កងឯកភាពមួយ មានការអភិវឌ្ឍរីកចម្រើន គឺត្រូវពឹងផ្អែកទៅលើមនសិការរបស់ថ្នាក់ដឹកនាំ និងយោធិនគ្រប់រូប ក្នុងការខិតខំបំពេញភារកិច្ចឱ្យអស់សមត្ថភាព និងលទ្ធភាព ព្រមជាមួយនឹងការពង្រឹងមូលដ្ឋាននៃគុណធម៌ សីលធម៌ និងសុខភាព ជាពិសេស កត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំក្នុងការពុះពារជម្នះនូវរាល់ឧបសគ្គគ្រប់បែបយ៉ាង។ លោកបានស្នើមេបញ្ជាការ មេបញ្ជាការរង គ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បន្តចូលរួមពង្រឹងលើកកម្ពស់នូវវប្បធម៌ នៃការគោរពផ្តល់តម្លៃគ្នា និងឈរលើមូលដ្ឋានផលប្រយោជន៍រួមរបស់អង្គភាព ហើយត្រូវរៀបចំឱ្យមានការបែងចែកភារកិច្ចឱ្យបានច្បាស់លាស់ ដោយម្នាក់ៗត្រូវគោរពឋានានុក្រម និងតួនាទីរៀងៗខ្លួន ក្នុងគោលដៅរួម គឺការពង្រឹងអង្គភាពដើម្បីការពារជាតិ និងការពារផលប្រយោជន៍រួមរបស់ជាតិ និងប្រជាជន។

សម្រាប់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រាល់ការទទួលស្គាល់ចំពោះបុគ្គលណាមួយ គឺសុទ្ធតែផ្តើមចេញពីស្មារតីខិតខំប្រឹងប្រែង និងសកម្មភាពស្នាដៃការងារជាក់ស្តែងរបស់បុគ្គលនោះ គឺដូចទៅនឹងគ្រាប់ពេជ្រដែលទទួលបានការដុសខាត់រហូតមានពន្លឺចែងចាំង ដែលការណ៍នេះមិនមែនកើតឡើងដោយធម្មជាតិឯកឯងនោះទេ៕

ដោយ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៥ នាទីutes មុន

រកឃើញក្រុមជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន FA Cup ហើយ ខណៈ Man City ត្រូវជួប…

ព័ត៌មានជាតិ១០ នាទីutes មុន

តំបន់ទេ ទឹកពុះ និង​​ខ្នងផ្សារ ​គ្រោង​​អភិវឌ្ឍ​រៀប​ចំ​​កញ្ចប់ទស្សនកិច្ច ទាក់​ទាញ​ទេសចរឱ្យមកកម្សាន្ត​កាន់តែច្រើន

ព័ត៌មានជាតិ១៤ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងអំណរគុណដល់គណបក្សកម្លាំងជាតិសម្រាប់សាររំលែកទុក្ខ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

តួ​លេខ​អ្នក​ស្លាប់​នៅ​មីយ៉ាន់ម៉ា កើន​ឡើង​​ជិត ៣ ០០០​នាក់ហើយ ព្រោះ​គ្រោះ​រញ្ជួយ​ដី

ព័ត៌មានជាតិ២០ នាទីutes មុន

កម្ពុជា ផ្ដល់ជំនួយ១០ម៉ឺនដុល្លារ និងបញ្ជូនមន្ត្រីសង្គ្រោះ២រូប ដើម្បីជួយមីយ៉ាន់ម៉ា ដែលរងគ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម