ព័ត៌មានជាតិ
អាជ្ញាធរមីនចុះអនុស្សរណៈ រវាងសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅព្រឹកថ្ងៃទី ៣០ ខែមីនា ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអាជ្ញាធរមីន និងសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham) ដឹកនាំដោយលោក Anthony Galliano ដែលជាការបោះជំហានមួយ នៃការចូលរួមគាំទ្រពីវិស័យឯកជនក្នុងវិស័យមីនមនុស្សធម៌នៅកម្ពុជា។

លោកទេសរដ្ឋមន្រ្តី បានមានប្រសាសន៍លើកឡើងថា “ប្រទេសកម្ពុជា បានងើបចេញពីសង្រ្គាមស៊ីវិលរ៉ាំរ៉ៃ និងបន្សល់ទុកនូវគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមយ៉ាងច្រើនសន្ធឹកសន្ធាប់ បង្កឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋស្លូតត្រង់ និងរាំងស្ទះដល់ការអភិវឌ្ឍជាតិ ដែលភាគច្រើនការបាត់បង់ជីវិតរបស់ពួកគាត់នៅលើដីដែលគាត់គិតថាមានសុវត្ថិភាពសម្រាប់ការចាប់ផ្តើមកសាងជីវិតថ្មី និងអនាគតថ្មី ក្រោយពីសង្រ្គាម។ ប៉ុន្តែទោះបីយ៉ាងណា កម្ពុជាសម្រេចបាននូវសមិទ្ធផលយ៉ាងច្រើនក្រោមការចូលរួមគាំទ្រពីដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្តនាពេលកន្លងមក និងនាពេលបច្ចុប្បន្ននេះ”។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនចំពោះសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា ដឹកនាំដោយ លោក Anthony Galliano និងសមាជិក ដែលមានបំណងចង់ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា។
លោកទេសរដ្ឋមន្រ្តី មសង្ឃឹមថា សភាពាណិជ្ជកម្មអាមេរិក នឹងបន្តចូលរួមរហូតដល់កម្ពុជាកម្ទេចគ្រាប់មីនចុងក្រោយ ដើម្បីផ្តល់សេរីភាពក្នុងការរស់រានមានជីវិតដល់អ្នកដែលកំពុងត្រូវបានគំរាមកំហែងដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា ដើម្បីឲ្យកម្ពុជាបានរួចផុតពីការគំរាមកំហែងដោយសារគ្រាប់មីនត្រឹមឆ្នាំ២០២៥ ដូចការតាំងចិត្តដែលមានចែងនៅក្នុងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា “យើងទាំងអស់គ្នា បានចាប់ផ្តើមរួមគ្នា ហើយយើងនឹងបញ្ចប់ការងាររបស់យើងជាមួយគ្នា ដើម្បីឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥ និងសូមអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត អង្គការសប្បុរសធម៌ ក៏ដូចជាវិស័យឯកជន បន្តការជួយគាំទ្រ ផ្តល់កិច្ចសហការ និងភាពជាដៃគូឲ្យកាន់តែខ្លាំងក្លា ជាមួយអាជ្ញាធរមីន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើវិស័យមីន។”

លោកទេសរដ្ឋមន្រ្តី បានបញ្ចាក់បន្ថែមថា ការងារបោសសម្អាតមីន គឺជាបេសកកម្មរបស់យើងទាំងអស់គ្នា និងសូមឲ្យដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហើយនៅពេលបេសកកម្មរបស់យើងបានបញ្ចប់ជាមួយគ្នា ថ្ងៃថ្មីនឹងមកដល់ វានឹងក្លាយជាថ្ងៃមួយផ្តល់សុខសុវត្ថិភាព គ្មានគ្រោះថ្នាក់ដោយសារមីន/គ្រាប់ និងអាចនិយាយបានថា គ្រាប់មីនត្រូវបានបោសសម្អាតហើយ ហើយវីរជនដោះមីនរបស់យើងអាចបង្វែរជំនាញរបស់ពួកគេទៅជួយប្រទេសផ្សេងទៀតក្នុងបេសកកម្មរក្សាសន្តិភាព៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ