Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃ ចង់បង្កើតច្បាប់ថ្មីមួយ ដើម្បីគ្រប់គ្រងសារធាតុដែលអាចផលិតគ្រឿងញៀនបាន

បានផុស

នៅ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានបំណងចង់បង្កើតច្បាប់មួយគ្រប់គ្រងសារធាតុទាំងឡាយណា ដែលអាចផលិតគ្រឿងញៀនបាន ក្នុងគោលបំណង ដើម្បីទប់ស្កាត់គ្រឿងញៀននៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី០៦ និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី០៧ នៅថ្ងៃទី៣១ ខែមីនានេះ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា៖ «ខ្ញុំបានពិភាក្សាជាមួយក្រសួងយុត្តិធម៌ និងអគ្គស្នងការដ្ឋាននគរបាល យើងបានឯកភាពគ្នា ថា យើងចាំបាច់ត្រូវតែបង្កើតក្របខណ្ឌច្បាប់មួយ ដើម្បីគ្រប់គ្រងសារធាតុទាំងឡាយ ដែលយកទៅកែច្នៃផលិតគ្រឿងផ្សំ ដើម្បីផលិតគ្រឿងញៀនបាន»។

សម្ដេចក្រឡាហោម មានប្រសាសន៍បន្តថា រហូតមកដល់ពេលនេះ មានក្រសួងស្ថាប័នពាក់ព័ន្ធ បានអនុញ្ញាតឱ្យនាំចូលសារធាតុគីមីស្របច្បាប់មកប្រទេសកម្ពុជា ដើម្បីផលិត ឬកែច្នៃសម្រាប់ប្រើប្រាស់ក្នុងវិស័យផ្សេងៗ សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច។ ប៉ុន្ដែពួកក្រុមឧក្រិដ្ឋជនបានលួចបន្លំយកសារធាតុគីមីនេះ ទៅប្រើប្រាស់ផ្សំចេញជាគ្រឿងញៀន រួចហើយប្រើប្រាស់នៅប្រទេសកម្ពុជា និងប្រើប្រាស់ទៅប្រទេសទី៣ ឬទី៤ ជាដើម។ លើសពីនេះទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើយ៉ាងណាឱ្យការងារទាំងនេះទទួលបានជោគជ័យ មិនមែនមានន័យថា រាំងស្ទះដល់ការនាំចូលសារធាតុគីមីទាំងនោះចូលមកកម្ពុជាឡើយ។ ទន្ទឹមនឹងនោះ ត្រូវអនុវត្តផែនការ ក្នុងការលួចកែច្នៃគ្រឿងញៀន។

សម្ដេចក្រឡាហោមសង្ឃឹមថា ក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងខិតខំធ្វើការងារទាំងនេះ ក្នុងគោលដៅទប់ស្កាត់ គ្រឿងញៀនខុសច្បាប់នៅប្រទេសកម្ពុជា។ សម្ដេច បានលើកទឹកចិត្តដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យបានល្អប្រសើរផងដែរ។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២១ កងកម្លាំងអនុវត្តច្បាប់បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន ៦.៣០៨ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១៣,៩៧៩នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទសរុបទម្ងន់ ៤.៦៨៩,៦១គីឡូក្រាម និងសារធាតុគីមីសរុបទម្ងន់ ៨៤,៩២០ គីឡូក្រាម រួមទាំង មធ្យោបាយ សម្ភារ និងវត្ថុតាងមួយចំនួនធំ ក្នុងនោះ បទល្មើសគ្រឿងញៀនធំៗ សរុបចំនួន ៧៣ករណី (មេក្លោង ៣១នាក់ និងខ្សែរយៈបណ្តាញ ១៤៣នាក់)៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

លោក Ahn Cheol-soo ជាសមាជិកសភា​បក្សកាន់​អំណាចម្នាក់​គត់​​​ បោះឆ្នោត​ដកដំណែង​លោក Yoon

ព័ត៌មានជាតិ៨ ម៉ោង មុន

ជនជាតិចិនតៃវ៉ាន់ម្នាក់ បាញ់បោះសេរីជាង៧០គ្រាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​សភា​កូរ៉េខាងត្បូង​បរាជ័យ​ដកហូតអំណាច​លោក​ Yoon ក្នុងសម័យប្រជុំ​លើក​ទី១​ ​ប៉ុន្តែ​បក្សប្រឆាំងថា​ នឹង​បញ្ចប់​ចុងឆ្នាំ​នេះ​

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្ទះទេវតា១ខ្នង​ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវ​បាន​លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់​ជូន លោកយាយ លោកតា នៅខេត្តកំពង់ឆ្នាំង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​អ្នក​វិភាគ​យុទ្ធសាស្រ្ត​កូរ៉េ​ថា សមាជិក​សភា​បក្ស​កាន់​អំណាច​កូរ៉េខាងត្បូង​​«មិនស្មោះត្រង់»

Sokha Hotels

ព័ត៌មានពេញនិយម