ព័ត៌មានជាតិ
អាជ្ញាធរខេត្តកែប បើកការដ្ឋានសាងសង់ផ្លូវលេខ 1KEP7 (1333A) ប្រវែងសរុប ៣៥០០ ម៉ែត្រ ស្ថិតក្នុងភូមិអន្ទង់ស ស្រុកដំណាក់ចង្អើរ
ផ្លូវលេខ1KEP7 (1333A) ប្រវែង ៣៥០០ម៉ែត្រ ស្ថិតក្នុងភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវបានបើកការដ្ឋានសាងសង់ នៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ ក្រោមអធិបតីភាព លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប។
តាមរបាយការណ៍របស់លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានឲ្យដឹងថា ផ្លូវលេខ 1KEP7 (អតីតផ្លូវលេខ 1333A) មានប្រវែងសរុប ៣៧៥០ម៉ែត្រ ដោយបំបែកចេញពីផ្លូវលេខ 1333A ត្រង់ PK4+136 រហូតដល់ផ្លូវលេខ ១៣៣៥ ត្រង់គ.ម 1+950 ស្ថិតភូមិអន្ទង់សឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ផ្លូវនេះចែកជាពីរផ្នែក គឺ៖
ទី១-តាមរយៈលោកឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា គឺរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន បានប្រើជំនួយឥតសំណងនៃគម្រោង គូសាណូណិ ដោយចាក់ដីល្បាយថ្មប្រវែង ២៥០ ម៉ែត្រ ទទឹង៧ ម៉ែត្រ លូប្រអប់ ១កន្លែង ប្រវែង ៣ ម៉ែត្រទទឹង ៧ម៉ែត្រ និងលូកាត់ផ្លូវអង្កត់ផ្ចិត ១ម៉ែត្រ១ជួរប្រវែង ១០ម៉ែត្រចំនួន២កន្លែងចន្លោះគ.ម3+050 គ.ម3+ 300 (លើខ្នងទំនប់) ជាលទ្ធផលសម្រេចបាន ១០០% នៃគម្រោងការងារ។
ទី២-ផ្លូវដែលនៅសល់ប្រវែង ៣៥០០ ម៉ែត្រទទឹង ១០ម៉ែត្រ ចន្លោះគ.ម 0+ 00-គ.ម3+050 នឹងគ.ម3+300-គ.ម3+750 ក្នុងគម្រោងដែលកំពុងប្រារព្ធធ្វើ ពិធីបើកការដ្ឋាននៅខណៈនេះ គឺជាគម្រោងដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់ជូនខេត្តកែបតាមរយៈ MPWT&MEF និងរដ្ឋបាលខេត្ត ដោយត្រូវពង្រីក និងលើក កម្ពស់តួនាទីថ្នល់រួចចាក់ក្រាលដីល្បាយថ្ម។ ខ្សែផ្លូវខាងលើជាផ្នែកមួយយ៉ាងសំខាន់ដែលមានភាពប្រទាក់ក្រឡាគ្នា ជាពិសេស ជាការតភ្ជាប់សៀគ្វីទេសចរពីតំបន់នានាមកកាន់តំបន់អេកូទេសចរណ៍ភ្នំវល្លិ៍ និងជាតំបន់កសិឧស្សាហកម្មដ៏មានសក្តានុពល។
ជាមួយនេះ ក៏បានជួយពង្រីកដល់មុខព្រួញវិស័យដទៃទៀត ក្នុងការរួមចំណែកអភិវឌ្ឍខេត្ត និងបង្កើតមុខរបរជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឲ្យមានជីវភាព កាន់តែធូរធាឆ្លងផុតពីបន្ទាត់ភាពក្រីក្រ។ តាមគម្រោងការងារនេះ និងប្រើប្រាស់រយ:ពេលសាងសង់ចំនួន ១២ខែ ហើយគ្រោងនឹងបញ្ចប់នៅអំឡុងខែធ្នូឆ្នាំ ២០២២។
លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត បានលើកឡើងថា សមិទ្ធផលខាងលើគឺកើតចេញពីគោលនយោបាយ ឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញ និងដឹកនាំអនុវត្តន៍ប្រកបដោយ ភាពជោគជ័យដ៏ត្រចះត្រចង់ ហើយបាននាំ មកនូវសន្តិភាពពេញលេញ ការឯកភាពជាតិ ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គមលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ព្រមទាំងរក្សាបានទាំងស្រុងនូវអធិបតេយ្យ និងបូរណភាពទឹកដី។
ក្នុងឱកាសនោះ លោកក៏បានដាក់ចេញនូវអនុសាសន៍មួយចំនួន សម្រាប់យកទៅអនុវត្ត
១-សូមឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សហការជាមួយសាលាស្រុកដំណាក់ចង្អើរ រៀបចំកែលំអសោភ័ណភាព សុវត្ថិភាពត្រង់ផ្លូវបំបែកចូលផ្លូវខេត្តលេខ ១៣៣៥។ ២-សូមឲ្យមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្តជួសជុល កំណាត់ផ្លូវលេខ ១៣៣៣ឲ្យបានរួចរាល់ជាស្ថាពរ។
៣-សូមឲ្យសាលាស្រុកដំណាក់ចង្អើរ បន្តរៀបចំរូបសំណាក់សម្រាប់ដំឡើង នៅផ្លូវចូល (ផ្លូវខេត្តលេខ1335 បំបែកពីផ្លូវជាតិលេខ 33A)។
៤-ក្រោយពីបញ្ចប់ ការស្ថាបនាផ្លូវនេះរួចរាល់ សូមប្រជាពលរដ្ឋទាំងអស់ចូលរួមប្រើប្រាស់ និងថែរក្សាឲ្យបានគង់វង្សល្អប្រសើរ។ ជាចុងក្រោយ លោកអភិបាល ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ឲ្យបន្តសហការគ្នាផ្សព្វផ្សាយ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការចូលរួមចាក់វ៉ាក់សាំង ដូសទី ២ និងទី ៣ដែលដូសជំរុញឲ្យបានគ្រប់គ្នា ដើម្បីបង្កើតភាពស៊ាំ និងនៅតែបន្តអនុវត្តវិធានការ ៣កុំ និង៣ការពារឲ្យបានខ្ជាប់ខ្ជួន ដើម្បីបញ្ឈប់វត្តមានជំងឺកូវីដ-១៩ នៅទូទាំងប្រទេសកម្ពុជា៕
អត្ថបទ៖ សេង ណារិទ្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច