ព័ត៌មានជាតិ
លំហូរវិនិយោគ នឹងកើនឡើងកាន់តែច្រើនជួយកំណើនសេដ្ឋកិច្ចជាតិតាមរយៈបរធនបាលកិច្ច
បរធនបាលកិច្ច មានបួនប្រភេទ រួមមាន បរធនបាលកិច្ចសាធារណៈ បរធនបាលកិច្ចពាណិជ្ជកម្ម បរធនបាលកិច្ចសង្គម និងបរធនបាលកិច្ចបុគ្គល។ បរធនបាលកិច្ច ដែលលើកឡើងនេះ សុទ្ធតែជាការចូលរួមចំណែកនៅក្នុងវិស័យសេដ្ឋកិច្ច តាមរយៈការទាក់ទាញលំហូរទុនវិនិយោគទាំងក្នុង និងក្រៅប្រទេស។ នេះបើតាមការលើកឡើងរបស់លោក ប៉ូ សំអាង នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងសហប្រតិបត្តិការ ថ្លែងនៅក្នុងសន្និសីទ ក្រោយសិក្ខាសាលាស្តីពី«ការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ច នៅកម្ពុជា» ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២។

លោកបន្តដូច្នេះថា« ប្រសិនបើបង្កើតបរធនបាលបានច្រើន នោះមានន័យថាសកម្មភាព សេដ្ឋកិច្ចក៏វាកើនទៅតាមនោះដែរ អញ្ចឹងនៅពេលដែលសកម្មភាពសេដ្ឋកិច្ចកើនឡើងតាមរយៈការវិនិយោគនៅក្នុងវិស័យបរធនបាលកិច្ចនេះ មានន័ថា វាក៏ចូលរួមចំណែកនៅក្នុងការបង្កើនចំណូលពន្ធដល់វិស័យសេដ្ឋកិច្ចជាតិផងដែរ»។
បន្ថែមលើនេះ លោក ហាយ សុវណ្ណា មន្រ្តីដឹកនាំការងារនាយកដ្ឋានចុះបញ្ជីបរធនបាលកិច្ច បានលើកឡើងថា បរធនបាលកិច្ច ជាផ្នែកមួយជួយបង្កើនទំនុកចិត្តសម្រាប់វិនិយោគគិនបរទេស ដែលមានបំណងចូលមកវិនិយោគនៅកម្ពុជា។ លោកថា ប្រទេសឡាវ ហ្វីលីពីន ឥណ្ឌូណេស៊ី គឺមិនទាន់មានច្បាប់បរធនបាលកិច្ចទេ ដែលចំណុចនេះ គឺនៅក្រោមកម្ពុជា ខណៈដែលយើងមានបរធនបាលកិច្ចតាំងពីឆ្នាំ ២០១៩ ហើយឥឡូវក៏មាននិយ័តករថែមទៀត។

លោក ហាយ សុវណ្ណា ពោលដូច្នេះថា« នេះគឺជាទំនុកចិត្តមួយសម្រាប់វិនិយោគិនបរទេស ដែលគាត់ចាំបាច់ ប្រើប្រាស់សេវាកម្មរបស់បរធនបាលកិច្ច ពីព្រោះច្បាប់កម្ពុជាយើងចែងថា ជនបរទេសមិនអាចកាន់កាប់កម្មសិទ្ធិ ដីធ្លី ក៏ដូចជាអលនទ្រព្យបានទេ ប៉ុន្តែចាប់ពីជាន់ទី១ទៅ ទើបពួកគាត់មានសិទ្ធិ..ក្នុងករណីដែលគាត់ចង់វិនិយោគលើដីធ្លី ឬអគារ គាត់ចាំបាច់ត្រូវតែរកបរធនបាល ដែលគាត់ជាអ្នកផ្តល់សេវាបរធនបាលកិច្ច»។
មន្រ្តីជាន់ខ្ពស់រូបនេះ ពន្យល់ពាក់ព័ន្ធនឹងការកើនឡើងនៃចំណូលពន្ធដារ បានមកពីបរធនបាលកិច្ចថា« យើងមាននិយ័តករ ក្នុងការផ្តល់អាជ្ញាបណ្ណ ..ដើម្បីបានអាជ្ញាបណ្ណ ប្រតិបត្តិការត្រូវបង្កើតក្រុមហ៊ុន អញ្ចឹងនៅពេលបង្កើតក្រុមហ៊ុន ប្រាកដជាត្រូវការបុគ្គលិក នៅពេលដែលក្រុមហ៊ុនត្រូវការបុគ្គលិក មានន័យថា ជួយសេដ្ឋកិច្ចមួយក្នុងការបង្កើតការងារដល់ពលរដ្ឋ…នៅពេលបុគ្គលិកមានចំណូលលើសពី ៣០០ដុល្លារ ត្រូវជាប់ពន្ធ ដូច្នេះត្រូវបង់ពន្ធចូលរដ្ឋ ដែលនេះជាការបង្កើនចំណូលរដ្ឋផងដែរ»៕
អត្ថបទ៖ ទួន សុផល

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ