Connect with us

ព័ត៌មានជាតិ

ទេសរដ្ឋមន្រ្តី​ លី ធុជ​ ណែ​នាំឲ្យ​មន្រ្តី​ បន្តផ្តល់​ភាពជា​ដៃគូ​ជាមួយគ្រប់​ភាគី​ដែលចង់​ចូលរួមជាមួយ​រាជរដ្ឋាភិបាល

បានផុស

នៅ

នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២​ លោកទេសរដ្ឋមន្រ្តី លី ធុជ​ អនុប្រធានទី១​ អាជ្ញាធរមីន បាន​អញ្ជើញ​ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ​របស់អាជ្ញាធរមីន​ប្រចាំត្រីមាសទី១ ឆ្នាំ២០២២ នៅ​សាលប្រជុំអាជ្ញាធរមីន។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមអាជ្ញាធរមីនជាសេនាធិការឲ្យរាជរដ្ឋាភិបាល លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា អាជ្ញាធរ​មីន ត្រូវបន្តពង្រឹងភាពជាអ្នកដឹកនាំ ការគ្រប់គ្រង និងការសម្របសម្រួលសម្រាប់​វិស័យសកម្មភាព​មីន​ទាំងមូល ជាពិសេសបង្កលទ្ធភាពងាយស្រួលទៅគ្រប់ដៃគូពាក់ព័ន្ធ បន្តផ្តល់ទំនាក់ទំនងឲ្យ​បាន​កាន់តែប្រសើរឡើង និងពិនិត្យលទ្ធភាពឆ្លើយតបឲ្យទាន់ពេលវេលាទៅដល់គ្រប់ភាគី ដែលមាន​បំណងចង់​ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការងារសកម្មភាពមីនមនុស្សធម៌។

មន្រ្តីអាជ្ញាធរមីន ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ និងសិក្សាស្វែងយល់បន្ថែម​ឲ្យកាន់តែស៊ីជម្រៅ​នូវ​ស្ថាន​ភាពទូទៅ និងការវិវត្តន៍នៃវិស័យសកម្មភាពមីនទាំងថ្នាក់ជាតិ ថ្នាក់តំបន់ និងពិភពលោក ក៏ដូច​ជាការធ្វើទំនើបនីយកម្ម និងការប្រើប្រាស់ធនធានសមត្ថភាពឲ្យមានប្រសិទ្ធភាពខ្ពស់ ទាំង​ចំណេះ​ដឹង ចំណេះធ្វើ និងបន្តការរៀនសូត្រជាប្រចាំ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកអាជ្ញាធរមីនទាំងអស់ ដោយសង្កត់ធ្ងន់រួមមាន៖

ទី១.ត្រូវបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់និងគោរពវិន័យរបស់អង្គភាព ទី២.ត្រូវបង្កើត​នូវបរិយាកាសដែលជម្រុញឲ្យមានគុណតម្លៃសម្រាប់ការងារ ទី៣.លើកតម្កើងគុណធម៌ដែលជាមូលដ្ឋានគ្រឹះនៃការគ្រប់គ្រង

ទី៤.ត្រូវមានបំណងប្រាថ្នា កិច្ចប្រឹងប្រែង ឧត្តមគិត និងជំនឿជឿជាក់លើការងារ និងទី៥.ត្រូវបន្តដំណើរទៅមុខក្នុងការជម្រុញកំណែទម្រង់ស្ថាប័ន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៤ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម