Connect with us

ព័ត៌មានជាតិ

រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ជំរុញ​ឲ្យ​សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ចាប់យក​បច្ចេកវិទ្យា និង​នវានុវត្តន៍​ថ្មីៗ

បានផុស

នៅ

​សៀម​រា​ប ៖ ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល និង​ប្រគល់​វិញ្ញាបនបត្រ​គ្រូ​បង្គោល “​ហូ​កា​” ផ្នែក​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ ប្រចាំខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២២​នេះ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ នៃ​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា បន្ទាប់ពី​ការបើក​ប្រទេស​ឡើងវិញ និង​ស្រប​បរិបទ​សង្គម​ផង​នោះ សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ទាំងអស់​ត្រូវ​ចាប់យក​បច្ចេកវិទ្យា និង​នវានុវត្តន៍​ថ្មីៗ ដើម្បី​កែលម្អ​កម្មវិធីសិក្សា​ឲ្យ​ស្រប​ទៅ​បដិវត្តន៍​ឧស្សាហកម្ម ៤.០​។ សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម និង​ការការពារ​បរិស្ថាន ពោលគឺ​ចូលរួម​ដល់​ការកសាង​សេដ្ឋកិច្ច​បៃតង​នៅ​កម្ពុជា ដែលជា​ផ្នែក​គាំទ្រ​ដល់​ការសម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍ​ប្រកប ដោយ​ចីរភាព ឆ្នាំ​២០៣០ របស់​អង្គការសហប្រជាជាតិ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ាក់ សុខុម ដើម្បី​សម្រេចបាន​នូវ​ការអភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ជាពិសេស​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​វា​ចាំបាច់​ត្រូវមាន​ការចូលរួម និង​គាំទ្រ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំង​វិស័យ​រដ្ឋ និង​ឯកជន​។ ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច វា​ចាំបាច់​ត្រូវមាន​ការចូលរួម​និង​គាំទ្រ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំង​វិស័យ​រដ្ឋ និង​ឯកជន ដើម្បី​បង្កើន​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ស្របពេល​ប្រទេសជាតិ កំពុងបើក​ដំណើរការ​ផ្នែក​ទេសចរណ៍​ឡើងវិញ ក្រោយពេល​មាន​វិបត្ដិ​ជំងឺ​កូ​វីដ​-១៩​។ សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ នៅ​ខេត្តសៀមរាប បាន​ខិតខំ​បណ្តុះបណ្តាល​អ្នកជំនាញ​ទេសចរណ៍ ជាក់ស្ដែង សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍ Spoon បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម ក្នុងការ​បណ្តុះបណ្តាល​អ្ន​ក​ជំនាញ​ទេសចរណ៍​ជា​ជំ​ហ៊ានៗ ទោះបី​ស្ថិតនៅក្នុង​ដំណាក់កាល​ដ៏​លំបាក​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ក្តី​។

លោក ប៉ាក់ សុខុម លើកឡើងថា គ្រូ​បង្គោល​របស់​យើង​នឹង​បន្ត​ចែករំលែក​ចំណេះដឹង និង​ជំនាញ​បន្ថែមទៀត ដើម្បី​លើកកម្ពស់​ជំនាញ និង​សមត្ថភាព​របស់​បុគ្គលិក​ក្នុង​វិស័យ​ទេសចរណ៍​យើង​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត ដូច្នេះ​សូម​ឲ្យ​គ្រប់ភាគី​ទាំងអស់ ត្រូវខិតខំ​យកចំណេះ និង​ជំនាញ ដែល​ទទួលបាន​ពី​សាលា​បណ្តុះបណ្តាល​ទៅ​អនុវត្ត​នៅ​កន្លែងធ្វើការ​របស់ខ្លួន​ប្រកបដោយ​សីលធម៌​ជំនាញ​វិជ្ជាជីវៈ​ខ្ពស់ និង​ត្រូវខិតខំ​បន្ត​សិក្សា​រៀនសូត្រ​បន្ថែម ដើម្បី​អភិវឌ្ឍន៍​ខ្លួន​នៅក្នុង​វិថី​ការងារ​វិជ្ជាជីវៈ​ទេសចរណ៍ និង​ការសិក្សា​ពេញ​មួយជីវិត​។ បន្ត​ជំរុញ​ការបណ្តុះបណ្តាល ក្នុង​ទម្រង់​បណ្តុះបណ្តាល​ខាងក្នុង ឲ្យ​បាន​កាន់តែ​ផុលផុស​បន្ថែមទៀត ដោយ​ប្រើប្រាស់​ឯកសារ​បណ្តុះបណ្តាល ហូ​កា ដែលមាន​ការទទួលស្គាល់ និង​វិធីសាស្ត្រ​បណ្តុះបណ្តាល​សកម្ម ដើម្បី​បង្កើន​មូលធន​មនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ក្នុងដំណាក់កាល​ស្តា​វិស័យ​ទេសចរណ៍​ឡើងវិញ​។

លោក ប៉ាក់ សុខុម បាន​ជំរុញ​ដល់​សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ទាំងអស់​ក្នុង​ខេត្តសៀមរាប សូម​ចាប់យក​បច្ចេកវិទ្យា និង​នវានុវត្តន៍​ថ្មីៗ ដើម្បី​កែលម្អ​កម្មវិធីសិក្សា និង​វិធីសាស្ត្រ​បណ្តុះបណ្តាល​របស់ខ្លួន​ឲ្យ​ស្រប​ទៅ​បដិវត្តន៍​ឧស្សាហកម្ម ៤.០​។ ស​មាគ​ឧស្សាហកម្ម​ទេសចរណ៍ និង​ប្រតិបត្តិ​ករ​ទេសចរណ៍ ក្នុង​ការជំរុញ​ផ្សព្វផ្សាយ​ស្មារតី​នៃ​កម្មវិធី​បណ្តុះបណ្តាល​បដិសណ្ឋារកិច្ច ហូ​កា នៅក្នុង​មូលដ្ឋាន​អាជីវកម្ម និង​សមាជិក​របស់ខ្លួន ហើយ​គណៈកម្មការ​គ្រប់គ្រង​គម្រោង ហូ​កា រីករាយ​នឹង​ផ្តល់​កិច្ចសហប្រតិបត្តិការ និង​ជំនួយ​បច្ចេក​ចាំបាច់​នានា​ផងដែរ ។

បើតាម​តាមរយៈ​របាយការណ៍រ​ប​ស់លោក ជួប រតនា ប្រធាន​នាយកដ្ឋាន​ផែនការអភិវឌ្ឍន៍​ទេសចរណ៍ និង​ជា​ប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មការ​គ្រប់គ្រង​គ​ម្រោ​ង ហូ​កា បាន​បញ្ជាក់​ថា គ្រូ​បង្គោល​ដែល​បាន​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​ហូ​កា ថ្មីៗ​នេះ បាន​ចូលរួម​បណ្តុះបណ្តាល​បន្ត ដល់​អ្នកជំនាញ​ក្នុង​មូលដ្ឋាន​អាជីវកម្ម​របស់​ខ្លួន​ក្នុង​ទម្រង់ In-House Training ដោយ​ត្រឹម​រយៈពេល​តែ​៤​សប្តាហ៍ បាន​បណ្តុះបណ្តាល​អ្នកជំនាញ​សរុប​ចំនួន ១១៦​រូប (​ស្រី​៦៧​រូប​) ដែល​នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ផល​វិជ្ជមាន​ដែល​ទទួលបាន​ពី​ការបណ្តុះបណ្តាល និង​ការគាំទ្រ​ពី​អង្គការ​អន្តរជាតិ​ខាង​ការងារ ILO​។

ក្នុង​ឱកាស​នោះ​ដែរ ​លោក អ៊ឹង គឹម​លាង អភិបាលរង​ខេត្តសៀមរាប មានប្រសាសន៍ថា គ្រូ​បង្គោល​ដែល​បាន​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​ហូ​កា ថ្មីៗ​នេះ បាន​ចូលរួម​បណ្តុះបណ្តាល​បន្ត​ដល់​អ្នកជំនាញ​ក្នុង​មូលដ្ឋាន​អាជីវកម្ម​របស់ខ្លួន​ក្នុង​ទម្រ​ង In-House Training ដោយ​ត្រឹម​រយៈពេល​តែ​៤​សប្តាហ៍ បាន​បណ្តុះបណ្តាល​អ្នកជំនាញ​សរុប​ចំនួន ១១៦​រូប (​ស្រី​៦៧​រូប​) ដែល​នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ផល​វិជ្ជមាន​ដែល​ទទួលបាន​ពី​ការបណ្តុះ បណ្តាល និង​ការគាំទ្រ​ពី​អង្គការ​អន្តរជាតិ​ខាង​ការងារ ILO ហើយ​លោក​មាន​ជំនឿរ​យ៉ាង​មុតមាំ​ថា គ្រូ​បង្គោល​របស់​យើង​នឹង​បន្ត​ចែករំលែក​ចំណេះដឹង និង​ជំនាញ​បន្ថែមទៀត ដើម្បី​លើកកម្ពស់​ជំនាញ និង​សមត្ថភាព​របស់​បុគ្គលិក​ក្នុង​វិស័យ​ទេសចរណ៍​យើង​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ពិធីករប្រដាល់ប្រើសម្ដីលែបខាយលើនារី, រដ្ឋមន្ត្រីមហាផ្ទៃ ថាជាទង្វើជ្រុលហួស ប៉ះពាល់តម្លៃស្ត្រី

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៦ នាទីutes មុន

លោក ជួន ណារិន្ទ៖ កត្តាធំចំនួន៣ ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ក្នុងភូមិ​សាស្ត្រ​រាជធានីភ្នំពេញ

ជីវិតកម្សាន្ដ៧ នាទីutes មុន

ពេជ្រ ចរណៃ ស្នើក្រសួងវប្បធម៌ លើកទឹកចិត្តអ្នកចូលរួមផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរ ជាលិខិតអរគុណ ឬប័ណ្ណសរសើរ

ជីវិតកម្សាន្ដ២២ នាទីutes មុន

បាត់​ខ្លួនតារាសម្ដែង Long Li Sha ក្រោយធ្វើដំណើរទៅថតកុន នៅភាគពាយ័ព្យប្រទេសចិន

ជួប វុត្ថា
ជីវិតកម្សាន្ដ២៥ នាទីutes មុន

MC Vutha ចេញមុខសុំទោសកញ្ញា មុនីរស្មី ជាលើកទី២ ក្រោយលេងសើចពាក្យសម្តីមិនសមរម្យ

Sokha Hotels

ព័ត៌មានពេញនិយម