ព័ត៌មានជាតិ
ផ្សារខេមបូឌាត្រេដ ជួយលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម នាំផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ
ផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកខេមបូឌាត្រេដ គឺជាសមាសភាគមួយយ៉ាងសំខាន់ ក្រោមគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (ហ្គូហ្វរអ៊ីខេម Go4e CAM) ដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុដោយកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្ម (EIF) និងរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការអនុវត្តក្នុងរយៈពេល ៣ឆ្នាំ ដោយក្រសួងពាណិជ្ជកម្មរហូតដល់ខែមិថុនា ឆ្នាំ២០២៣។ គម្រោង ហ្គូហ្វរអ៊ីខេម គឺជាគំនិតផ្តួចផ្តើមពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដ៏សំខាន់មួយ ដែលមានគោលបំណងបង្កើនឱកាសសេដ្ឋកិច្ចសម្រាប់សហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា ដើម្បីចូលរួមក្នុងសេដ្ឋកិច្ចឌីជីថល។ ផ្សារនេះ ត្រូវបានដាក់សម្ពោធនៅរសៀលថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២នេះ។

លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ការបង្កើតផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកខេមបូឌាត្រេដនេះ ក្នុងគោលបំណង ជួយផ្តល់នូវការគាំទ្រ លើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដើម្បីដាក់លក់ផលិតផលខ្មែរ សម្រាប់ប្រជាជនជាសក្តានុពលក្នុងស្រុក និងក្រៅប្រទេស។ តាមរយៈថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ដែលមានឈ្មោះថា Cambodia Trade បានតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់ជាមួយធនាគារក្នុងស្រុក ដែលបច្ចុប្បន្ន មានធនាគារចំនួន៤រួចហើយ រួមមាន ធានាគាវីង ABA ធនាគារជាតិបាគង និងអាយផេ៨៨។ បើតាមលោកស្រី ក្រសួងក៏កំពុងបន្តរៀបចំភ្ជាប់ជាមួយធនាគារផ្សេងទៀត ដូចជា ធនាគារកាណាឌីយ៉ា ជីពម៉ុង លីហួរ និងធនាគារហ្វីលីពផងដែរ។ សម្រាប់ប្រព័ន្ធដឹកជញ្ជូន មានការតភ្ជាប់ជាមួយប្រៃនីយ៍កម្ពុជា និងឌីអេចអិល។

ខណៈដែលវិស័យពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិចនៅកម្ពុជា មានសន្ទុះកំណើនយ៉ាងឆាប់រហ័ស ផ្សារ Cambodia Trade ក៏បានបង្កើតឡើង ដែលមានការគាំទ្រពីប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិច មានភាពប្រទាក់ក្រឡាគ្នា ក្នុងនោះរួមមាន ក្នុងក្របខណ្ឌគោលនយោបាយ ការគាំពារពីក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិនានា។
ផ្សារ Cambodia Trade បានប្រកាសបើកទទួលចុះឈ្មោះ ដើម្បីដាក់លក់ផលិតផលនៅលើផ្សារនេះ ដោយតម្រូវឲ្យក្រុមហ៊ុនសហគ្រាស ធុនតូច និងមធ្យម ត្រូវគោរពនូវលក្ខខណ្ឌមួយចំនួន មានដូចជា ទី១ ជាក្រុមហ៊ុន ឬសហគ្រាស ដែលបានចុះបញ្ជីផ្លូវការជាមួយក្រសួងពាណិជ្ជកម្ម ឬមានលិខិតអនុញ្ញាតប្រកបអាជីវកម្ម ទី២ ត្រូវមានវិញ្ញាបណ្ណបត្រប៉ាតង់ ឬអត្តសញ្ញាណសារពើពន្ធ ដែលមានសុពលភាព និងអត្តសញ្ញាណបណ្ណ លិខិឆ្លងដែន, និងទី៣ ត្រូវតែលក់ផលិតផលដែលជាផលិតខ្មែរ។
រហូតមកដល់ពេលនេះ ផ្សារ Cambodia Trade បានទទួលសហគ្រាសធុនតូច និងមធ្យម ចុះឈ្មោះចំនួន ៣៨៤ហើយ ដែលក្នុងនោះ ១០៧ក្រុមហ៊ុន សហគ្រាស ត្រូវបានអនុញ្ញាតឲ្យដំណើរការ។ ចំនួនផលិតផល ដែលដាក់លក់នៅលើទីផ្សារ Cambodia Trade បច្ចុប្បន្ននេះមានរហូតដល់ ១០៣៦មុខ ដែលតាមផែនការ ត្រៀមទទួលក្រុមហ៊ុនសហគ្រាស ដើម្បីដាក់លក់នេះចំនួន ៥០០ក្រុមហ៊ុន។ នេះជាការបន្ថែមរបស់លោក តឹករ៉េត កំរង។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងថា វិស័យពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិច បាននិងកំពុងរីកចម្រើន យ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ កំណើនអ្នកប្រើប្រាស់អ៊ីនធើណេត និងបណ្តាញសង្គមច្រើន ជាពិសេសយុវជន។ លោករដ្ឋមន្រ្តីមើលឃើញថា សកម្មភាពពាណិជ្ជកម្មតាមអ៊ីនធើណេត កាន់តែមានសន្ទុះកើនឡើងក្នុងអំឡុងពេលមានវិបត្តិកូវីដ និងនៅតែបន្តកើនឡើងជាលំដាប់ក្រោយវិបត្តិកូវីដ-១៩។

លោកថា សក្តានុពលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច បាននិងកំពុងទាក់ទាញអ្នកវិនិយោគិនក្នុងស្រុក និងអន្តរជាតិ ក្នុងវិស័យនេះយ៉ាងច្រើន តាមរយៈការបង្កើតឲ្យមានផ្សារពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិច និងថ្នាលអេឡិចត្រូនិចផ្សេងៗ សម្រាប់ធ្វើសហប្រតិបត្តិការ ទិញលក់ផលិតផលតាមប្រព័ន្ធអនឡាញ។ លោកសង្កត់ធ្ងន់ថា វត្តមាននៃផ្សារខេមបូឌាត្រេដ នឹងជួយបំពេញបន្ថែម និងអភិវឌ្ឍសម្រាប់វិស័យពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិច ព្រោះថាផ្សារនេះ នឹងរួមចំណែកក្នុងការជំរុញ កំណើនផលិតភាពប្រកួតប្រជែង ក្នុងការធ្វើប្រព្រឹត្តិកម្មសេដ្ឋកិច្ច របស់សហគ្រាស និងជាពិសេសជំរុញការនាំចេញ ផលិតផលខ្មែរ ទៅកាន់ទីផ្សារអន្តរជាតិជាមួយដៃគូវិនិយោគពាណិជ្ជកម្ម៕
អត្ថបទ៖ ទូន សុផល


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់