Connect with us

ព័ត៌មានជាតិ

មាត្រា ១៤០ថ្មី ៖ គណៈអភិបាលរាជធានីភ្នំពេញ មានចំនួនយ៉ាងច្រើន ១១រូប រីឯខេត្តមានពី ៧ ទៅ ១១ រូប

បានផុស

នៅ

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២២នេះ ត្រូវធ្វើឡើងក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាប់ផ្តើមពិភាក្សាលើរបៀបវារៈ ស្តីពី«សេចក្ដីព្រាងច្បាប់ ស្ដីពី វិសោធនកម្មមាត្រា ១៤០ នៃច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក-ខណ្ឌ ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០០៨»។ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានសម្រេចអនុម័តទាំងស្រុងលើ «សេចក្ដីព្រាងច្បាប់ស្ដីពី វិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

បើតាមលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងនៅលើគណនីហ្វេសប៊ុករបស់លោកថា ខ្លឹមសារនៃសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្តក្រុង ស្រុក ខណ្ឌ ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី ២៤ខែឧសភា ឆ្នាំ ២០០៨ មានខ្លឹមសារដូចខាងក្រោម៖

មាត្រាមួយ៖ មាត្រា ១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០០៨ត្រូវបានធ្វើវិសោធនកម្ម ដូចតទៅ៖

មាត្រា ១៤០ថ្មី៖ គណៈអភិបាលរាជធានីភ្នំពេញ មានចំនួនយ៉ាងច្រើន ១១(ដប់មួយ)រូប។

គណៈអភិបាលខេត្តមានចំនួនពី ៧(ប្រាំពីរ)រូប ទៅ ១១(ដប់មួយ)រូប។

គណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួនពី៥(ប្រាំ)រូប ទៅ៧(ប្រាំពីរ)រូប។

ចំនួនជាក់ស្តែង នៃគណៈអភិបាលសម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា ១៤០នេះ ចំនួនគណៈអភិបាលសម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនីមួយៗ នឹងត្រូវបានសិក្សា និងពិនិត្យឡើងវិញ ដោយធ្វើការគិតគូរផ្អែកលើកត្តាមួយចំនួន ដែលរួមមាន ចំនួនសមាជិកក្រុមប្រឹក្សានៃរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌនីមួយៗ កត្តាភូមិសាស្ត្រ និងកត្តាប្រជាសាស្ត្រនៃរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនីមួយៗ ដើម្បីជាមូលដ្ឋាន ក្នុងការសម្រេចដាក់ចេញនូវអនុក្រឹត្យ ស្តីពី ការកំណត់ចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បន្ទាប់ពីច្បាប់ស្តីពីវិសោធនកម្មមាត្រា ១៤០នេះ ចូលជាធរមាន។

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ជិតផុតអាណត្តិ លោក ចូ បៃដិន លើកលែងទោសឲ្យកូនប្រុស

ព័ត៌មានជាតិ១៤ នាទីutes មុន

កសិករដាំពុទ្រា៣សាសន៍ កំពុងទទួលបានតម្លៃខ្ពស់នៅលើទីផ្សារ

ព័ត៌មានជាតិ២៦ នាទីutes មុន

សម្ដេចធិបតី ជួយសង់បញ្ជរលក់សំបុត្រថ្មីជូនសហគមន៍ធម្មជាតិកំពុងភ្លុក ដើម្បីកុំឱ្យពលរដ្ឋចំណាយលុយជួលដី

ព័ត៌មានជាតិ៣០ នាទីutes មុន

លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ផ្ទះទេវតា១ខ្នងជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនប្ដីប្រពន្ធចាស់ជរានៅខេត្តតាកែវ

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

កងទ័ពជើងទឹកថៃ គំរាមសងសឹកមីយ៉ាន់ម៉ា ចំពោះការបាញ់​ទូក​នេសាទនិងចាប់មនុស្ស

Sokha Hotels

ព័ត៌មានពេញនិយម