Connect with us

ព័ត៌មានជាតិ

ខេត្តពោធិ៍សាត់ត្រៀមរៀបចំបុណ្យចូលឆ្នាំថ្មីដោយភាពអធិកអធម ក្រោយអាក់ខាន ២ ឆ្នាំ

បានផុស

នៅ

លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត និងគ្រប់ទីវត្តអារាម ត្រូវរៀបចំសម្អាត តុបតែងលម្អ រំលេចដោយបដាយ ទង់ជាតិ ទង់ក្អែប ទង់ជ្វាលា អមដោយពន្លឺភ្លើងពណ៌តាមដងផ្លូវ ទីប្រជុំជនឱ្យបានស្អាត ដើម្បីទទួលទេវតាឆ្នាំថ្មីឆ្នាំនេះ ឱ្យមានភាពអធិកអធមក្រោយអាក់ខាន ២ ឆ្នាំ ដោយសារការរាតត្បាតជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្តបានលើកឡើងថា កាលពីថ្ងៃទី៣១ មីន ឆ្នាំ២០២២ ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈកម្មការ និងអនុគណៈកម្មការ រៀបចំអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពស២៥៦៥ នៅអគាររដ្ឋបាលខេត្ត លោកអភិបាលខេត្តបានណែនាំឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នអំពីអគ្គិភ័យ គ្រឿងផ្ទុះ ហាមមិនឱ្យ​លេងល្បែង ដែលនាំឱ្យខាតបង់ទ្រព្យសម្បត្តិ និងផ្ទុយពីប្រពៃណីជាតិខ្មែរ។ ចំណែកកងកម្លាំងប្រដាប់អាវុធទាំង ៣ និងរដ្ឋបាលក្រុង ស្រុក ត្រូវបង្កើតកិច្ចការពារ ធានាសន្តិសុខជូនប្រជាពលរដ្ឋមៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឱ្យបានល្អប្រសើរ។

លោក ជាវ តាយ បានមានប្រសាសន៍ថា តាមសេចក្តីសម្រេច និងសេចក្តីណែនាំ ស្តីពីការបង្កើតគណៈកម្មការ និងអនុគណៈកម្មការទាំង៦ សម្រាប់រៀបចំចាត់ចែងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឱ្យកាន់តែមានភាពអធិកអធម នៅគ្រប់ស្រុកក្រុង ជូនដល់ប្រជាពលរដ្ឋកម្សាន្ត។ ខេត្តបានសម្រេចបង្កើតគណៈកម្មការ ដែលមានសមាសភាព ចំនួន ៦១ រូប ដែលមានលោកជាប្រធាន និងលោក ចេង ឡៃ អភិបាលរងខេត្ត ជាអនុប្រធានអចិន្ត្រៃយ៍ និងមានអនុគណៈកម្មការ៦ គឺ១. អនុគណៈកម្មការខ្លឹមសារ និងពិធីការ ២. អនុគណៈកម្មការ សន្តិសុខ​សណ្តាប់ធ្នាប់សាធារណៈ ៣. អនុគណៈកម្មការពិព័រណ៍ ៤. អនុគណៈកម្មការសិល្បៈ និងល្បែងប្រជាប្រិយ ៥. អនុគណៈកម្មការរៀបចំសោភ័ណភាព និងអនាម័យ និង ៦. អនុគណៈកម្មការចំណូល ចំណាយ។

លោកអភិបាលខេត្តបានលើកឡើងថា សមាសភាពរបស់ លោក លោកស្រី ក្នុងជួរគណៈកម្មការ និងទាំងអនុគណៈកម្មការ មានតួនាទីភារកិច្ច រៀបចំប្រារព្វពិធីបុណ្យ ជម្រុញការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយដល់សាធារណជន បង្កើនល្បែងប្រជាប្រិយ សម្តែងសិល្បៈ បង្កបរិយាកាសរីករាយស្របតាមទំនៀមទំលាប់ប្រពៃណីខ្មែរ រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ធ្វើការកៀងគររកចំណូល និងរៀបចំសោភ័ណភាព អនាម័យក្នុងទីប្រជុំជនក្រុង​។

ជាមួយគ្នានោះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ត្រូវរៀបចំសម្តែងសិល្បៈ លេងល្បែងប្រជាប្រិយ, មន្ទីរទេសចរណ៍ខេត្ត ត្រូវរៀបចំរមណីដ្ឋានធម្មជាតិ និងប្រវត្តិសាស្ត្រ សម្រាប់ភ្ញៀវជាតិ អន្តរជាតិ ទៅលេងកំសាន្ត, មន្ទីរធម្មការ​ និងសាសនា ត្រូវសហការជាមួយព្រះមន្ត្រីសង្ឃ និងចៅអធិការវត្ត រៀបចំពិធីបុណ្យឱ្យបានសមស្រប តាមទំនៀបទំលាប់សាសនា, មន្ទីរព័ត៌មានត្រូវចាត់តាំងមន្ត្រីចុះយកព័ត៌មានគ្រប់សកម្មភាព ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ។

ទោះជាយ៉ាងនេះក៏ដោយ លោកអភិបាលខេត្តក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋសូមចូលរួមអនុវត្តវិធានការ សុវត្ថិភាព “៣ការពារ និង៣កុំ” ដើម្បីបង្ការការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ឱ្យបានព្រមៗគ្នា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៤ នាទីutes មុន

រកឃើញក្រុមជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន FA Cup ហើយ ខណៈ Man City ត្រូវជួប…

ព័ត៌មានជាតិ៩ នាទីutes មុន

តំបន់ទេ ទឹកពុះ និង​​ខ្នងផ្សារ ​គ្រោង​​អភិវឌ្ឍ​រៀប​ចំ​​កញ្ចប់ទស្សនកិច្ច ទាក់​ទាញ​ទេសចរឱ្យមកកម្សាន្ត​កាន់តែច្រើន

ព័ត៌មានជាតិ១៣ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងអំណរគុណដល់គណបក្សកម្លាំងជាតិសម្រាប់សាររំលែកទុក្ខ

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

តួ​លេខ​អ្នក​ស្លាប់​នៅ​មីយ៉ាន់ម៉ា កើន​ឡើង​​ជិត ៣ ០០០​នាក់ហើយ ព្រោះ​គ្រោះ​រញ្ជួយ​ដី

ព័ត៌មានជាតិ១៩ នាទីutes មុន

កម្ពុជា ផ្ដល់ជំនួយ១០ម៉ឺនដុល្លារ និងបញ្ជូនមន្ត្រីសង្គ្រោះ២រូប ដើម្បីជួយមីយ៉ាន់ម៉ា ដែលរងគ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម