ព័ត៌មានជាតិ
កំណើនភ្ញៀវទេសចរជួយសេដ្ឋកិច្ចពលរដ្ឋមូលដ្ឋាន ឱ្យរស់រវើកឡើងវិញ
តាមរយៈការធ្វើស្ថិតិរបស់ក្រសួងទេសចរណ៍ លើខ្ទង់ចំណាយរបស់ភ្ញៀវទេសចរ បានបង្ហាញថា ភ្ញៀវទេសចរជាតិ ចាយវាយក្នុងដំណើរកម្សាន្តតិចជាងភ្ញៀវទេសចរអន្តរជាតិ ពាក់កណ្តាល។ ពោលគឺខ្ទង់ចំណាយរបស់ភ្ញៀវជាតិ ចាយវាយអស់ប្រមាណ ៥០ដុល្លារ ខណៈភ្ញៀវអន្តរជាតិ ជិត១០០ដុល្លារ ក្នុងមួយថ្ងៃ។

លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់កម្ពុជាថ្មី(Kampuchea Thmey Daily)ថា ទោះបីជាការចំណាយរបស់ទេសចរជាតិ តិចជាងការចំណាយរបស់ភ្ញៀវអន្តរជាតិក្តី តែក៏បានរួមចំណែកយ៉ាងសំខាន់ ផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋមូលដ្ឋាន ជាពិសេសទេសចរសហគមន៍ ព្រមទាំងជួយដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ និងការងារមិនផ្ទាល់ផ្សេងៗទៀត ដែលពាក់ព័ន្ធ។

អ្នកនាំពាក្យក្រសួងទេសចរណ៍ បានលើកឡើងថា ក្រោយស្ថានភាពជំងឺកូវីដ-១៩ កាន់តែមានភាពធូរស្រាលពីមួយថ្ងៃទៅមួយថ្ងៃ កំណើនភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ កាន់តែកើនឡើងជាបន្តបន្ទាប់ ជាពិសេសនៅថ្ងៃបុណ្យចូលឆ្នាំខាងមុខ នឹងមានពលរដ្ឋចេញដើរកម្សាន្តច្រើន នៅទូទាំងប្រទេស។
បើតាមលោក តុប សុភ័ក គិតចាប់ពីខែ មករា រហូតដល់ខែមីនា ក្នុងឆ្នាំ ២០២២នេះ ភ្ញៀវទេសចរណ៍ចេញកម្សាន្តនៅថ្ងៃចុងសប្តាហ៍ជាមធ្យមមានជាង ២០ម៉ឺននាក់ រៀងរាល់សប្តាហ៍។
ដោយឡែកភ្ញៀវទេសចរអន្តរជាតិ ក៏មានការកើនឡើងជាមធ្យមក្នុងមួយថ្ងៃជាង ១ពាន់នាក់ ដោយក្នុងនោះ ជើងហោះហើរមានជាង ៩០ជើង ក្នុងមួយសប្តាហ៍។
មន្រ្តីជាន់ខ្ពស់នៃក្រសួងទេសចរណ៍ បានឲ្យដឹងដឹងថា តំបន់ទេសចរណ៍សំខាន់ៗ ដែលអាចទាក់ទាញភ្ញៀវទេសចរច្រើន មានដូចជា តំបន់សមុទ្រ មាននៅខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។ ក្រៅពីនេះ មានតំបន់បេតិកភណ្ឌនៅខេត្តសៀមរាប បាត់ដំបង ពោធិ៍សាត់ជាដើម។ លើពីនេះទៀត មាននៅតំបន់អេកូទេសចរណ៍ ខេត្តមណ្ឌលគិរីផងដែរ។
ជាយុទ្ធសាស្រ្តជំរុញវិស័យទេសចរណ៍ ឲ្យកើនឡើងឆាប់រហ័ស ក្រសួងបានបង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារអន្តរជាតិ និងជំរុញការតភ្ជាប់ជើងហោះហើរ រួមទាំងបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធនានា តាមរយៈការផ្តល់សេវាកម្មប្រកបដោយគុណភាព និងសុវត្ថិភាពនៅតាមគោលដៅទេសចរ។
តាមផែនការយុទ្ធសាស្រ្តរបស់ក្រសួងទេសចរណ៍ វិស័យនេះ អាចត្រឡប់ទៅរកដូចដើមវិញត្រូវប្រើពេលយ៉ាងហោចណាស់ដល់ឆ្នាំ ២០២៧ ទើបស្ថានភាពដូចមុនកូវីដឡើងវិញ៕
អត្ថបទ៖ ទួន សុផល


-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់