ព័ត៌មានជាតិ
ក្រសួងធម្មការ ណែនាំឱ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ អំឡុងដើរកម្សាន្តពេលចូលឆ្នាំ
ក្រសួងធម្មការ និងសាសនា បានណែនាំឱ្យគណៈកម្មការតាមវត្តអារាម ប្រជាពលរដ្ឋពុទ្ធបរិស័ទបន្តអនុវត្តវិធានការសុខាភិបាល ៣ ការពារ និង ៣ កុំ ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ១៩ អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ឆាប់ៗនេះ។

លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា៖ ចំពោះវិធានការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ១៩ អំឡុងពេលជួបជុំចូលឆ្នាំថ្មីក្រសួងណែនាំឱ្យអនុវត្តវិធានការ ៣ ការពារ ៣ កុំ ដើម្បីចៀសផុតពីមេរោគកូវីដ១៩។
លោកថា ស្ថាប័នពាក់ពាក់ព័ន្ធ អាជ្ញាធរដែនដី និងគណៈសង្ឃ មាការរៀបចំទីវត្តអារាមឱ្យបានល្អ មានអនាម័យស្អាត តុបតែងត្រៀមទទួលទេវតាឆ្នាំថ្មី ភ្ញៀវជាតិ និងអន្តរជាតិ ដែលមកចូលរួមកម្សាន្តទស្សនា។

ដោយឡែក ចំពោះការដាក់ធុងបាសរាំលេងកម្សាន្តតាមវត្ត ក្រសួងមិនបានហាមឃាត់ទេ អាស្រ័យទៅលើអាជ្ញាធរដែនដី ប៉ុន្តែអ្វីដែលមិនតម្រូវឱ្យមានគឺ ល្បែងស៊ីសង ការគប់ទឹក ប៉ាតម្សៅជាដើម។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ១៣ កើតខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា ២០២២ វេលាម៉ោង ១០:០០នាទី។
ទេវធីតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី ជារាជបុត្រីទី៥ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌បតង លម្អនៅព្រះកាណ៌ដោយសៀតផ្កាមន្ទា អភរណៈកែវមរកត ភក្សាហារទ្រង់សណ្ដែក-ល្ង ព្រះហស្ដស្តាំទ្រង់ កង្វេរ ព្រហស្តឆ្វេងទ្រង់កាំភ្លើង ទ្រង់គង់ឈរបើកព្រះនេត្រនៅលើខ្នង ដំរី (គជសារ) ជាយានពាហនៈ៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ