ព័ត៌មានជាតិ
អគារថ្មីទីស្ដីការក្រសួងមហាផ្ទៃ សម្រេចការសាងសង់បាន២០%ហើយ ចំណាយថវិកា ៦០លានដុល្លារ
អគារថ្មីទីស្ដីការក្រសួងមហាផ្ទៃ សម្រេចការសាងសង់បានប្រមាណ ២០%ហើយ គ្រោងនឹងបញ្ចប់នៅខែសីហា ឆ្នាំ២០២៣ខាងមុខ។
អគារថ្មីនេះបានចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ម្សិលមិញនេះ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញពិនិត្យដំណើរការសាងសង់អគារថ្មីទីស្ដីការក្រសួងមហាផ្ទៃ ស្ថិតលើទីតាំងចាស់ តាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
អគារនេះ មានទំហំ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ មានកម្ពស់៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្តចំនួន ៣៣០គ្រឿង ។
ដំបូលអគារមានកម្ពស់ ៦៣ម៉ែត្រ គិតត្រឹមដំបូលក្បឿង ៩២ម៉ែត្រគិតដល់ចុងបុស្បបុកតូច និង១១៨ម៉ែត្រ គិតដល់ចុងបុស្បបុកធំ ។
យោងតាមប្លង់ស្ថាបត្យកម្ម អគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ ជាប្រភេទស្ថាបត្យកម្មក្លាសិក រចនាបទខ្មែរដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួនប្រាំ តាមលំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ និងអនុលោមតាមគោលការណ៍សមមាត្រ នៃរូបរាងអគារ ព្រមទាំងគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ ខ្យល់ធម្មជាតិ ចេញចូលគ្រប់គ្រាន់ ប្រកបដោយផាសុខភាពសក្តិសមជាទីកន្លែងបំពេញការងារបែបសម័យទំនើបថ្មី។
ដំណើរការសាងសង់អគារថ្មីនេះ គ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ ៦០លានដុល្លារអាមេរិក៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ