ព័ត៌មានជាតិ
ពលរដ្ឋពីរភូមិស្នើឱ្យអាជ្ញាធរបើកផ្លូវលំឡើងវិញក្រោយមានការឈូសឆាយធ្វើកម្មសិទ្ធិ
នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២នេះ ផ្ទុះការតវ៉ា បន្ទាប់ពីមានការឈូសឆាយផ្លូវលំសាធារណៈយកធ្វើជាកម្មសិទ្ធិឯកជន ចំណុចព្រំប្រទល់ភ្ជាប់ពីភូមិបឹងជើងទៅកាន់ភូមិកណ្តាល ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំនោះ ទើបលិចចេញនូវការកើតទុកមិនសុខចិត្តពីបងប្អូនប្រជាពលរដ្ឋទាំងពីរភូមិដែលធ្លាប់អាស្រ័យផលលើផ្លូវនេះតាំងពីបុរាណរៀងមក។

ការបាត់បង់ប្រយោជន៍រួម ជាផ្លូវសេដ្ឋកិច្ចយ៉ាងសំខាន់ ទៅកាន់ទឹកដីស្រុកកោះសូទិន នៃខេត្តកំពង់ចាម ហេតុនេះ ជំនាញភូមិបាលស្រុក អាជ្ញាធរ ភូមិ ឃុំ ស្រុក មេត្តាជួយសម្រួល ផ្លូវចាស់នេះឲ្យដំណើរការឡើងវិញផង។
បងប្អូនពលរដ្ឋទាំងពីរភូមិបានរៀបរាប់ឲ្យដឹងថា ផ្លូវលំមួយខ្សែនេះតភ្ជាប់ពីភូមិបឹងជើង ទៅភូមិបឹងកណ្តាល ដែលពួកគាត់ខំកសាងបន្តពីបុរាណរៀងមក ស្រាប់តែពេលថ្មីនេះ មានម្ចាស់អចលនទ្រព្យលេខ ៣៨ ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។ ហើយម្ចាស់អចលនវត្ថុយោងវិញ្ញាបនបត្រសម្គាល់នេះ ឈូសឆាយកម្ទេចផ្លូវចោល យកធ្វើជាកម្មសិទ្ធិបាត់ទៅហើយ។

ប្រជាពលរដ្ឋបានបន្តទៀតថា ផ្លូវនេះមានតាំងពីដើមមក នៅឆ្នាំ២០១២ ពួកគាត់បានគ្នាធ្វើដើម្បីសម្រួលដល់ការអាស្រ័យផល ឥលូវស្រាប់តែ ភូមិបាលស្រុក ខេត្ត ផ្តល់នូវភាពស្របច្បាប់ ដោយចេញវិញ្ញាបនបត្រសម្គាល់ឲ្យទៅម្ចាស់កម្មសិទ្ធិដោយរលូនបែបនេះ។

ពួកគាត់បានសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់មេត្តា ជួយដោះស្រាយ សូមរក្សាផ្លូវចាស់នេះឡើងវិញ និងសូមឲ្យជំនាញចុះមកដើម្បីពិនិត្យមើលទីតាំងដីនេះជាក់ស្តែងផង។ទាក់ទងនិងបញ្ហានេះដែរ លោក យិន ពៅ ប្រធានការិយាល័យភូមិស្រុកអូររាំងឪ បានបញ្ជាក់ថា គាត់មិនបានដឹងទេ បើមានចឹងមែនសូមឲ្យពួកគាត់ដាក់ពាក្យបណ្តឹងមក ដើម្បីឲ្យជំនាញធ្វើការពិនិត្យ និងដោះស្រាយជូនពលរដ្ឋ៕


អត្ថបទ៖ សាន វិឡែម

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល