Connect with us

ព័ត៌មានជាតិ

អាជីវករលើមហាវិថីម៉ៅសេទុង ប្រមាណ ៩៥% ហើយ ដែលគោរពតាមការណែនាំរបស់អាជ្ញាធរ

បានផុស

នៅ

ក្រោយពី​អាជ្ញាធរ​ខណ្ឌទួលគោក​ដឹកនាំ​ដោយ​លោក​ ជា ពិសី​ជា​អភិបាលខណ្ឌ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ នៅតាម​បណ្ដោយ​មហាវិថី​ម៉ៅ​សេទុង​(​ផ្លូវ​លេខ​២៤៥) ជាច្រើន​សប្តាហ៍​ជាប់​គ្នា​នេះ ឃើញថា បងប្អូនអាជីវករអ្នកលក់ដូរបន្លែផ្លែឈើ ប្រមាណ ៩៥% ហើយ ដែលបានចូលរួមគោរពទៅតាមការណែនាំរបស់អាជ្ញាធរខណ្ឌ គោល​គឺ​នៅសល់ បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ ៥​ គ្រួសារ​ប៉ុណ្ណោះ ដែល​ពួកគាត់​មិនទាន់​បាន​អនុវត្ត​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ទៅតាម​អ្វីដែល​ជាការ​ណែនាំ​របស់​អាជ្ញាធរ​ខណ្ឌទួលគោក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ កែវ សី​ម៉ា ប្រធានការិយាល័យ​សាធារណការ និង​ដឹកជញ្ជូន បរិស្ថាន និង​អនាម័យ សណ្តាប់ធ្នាប់​សាធារណៈ​ខណ្ឌទួលគោក ​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា គិត​មកដល់​ថ្ងៃទី​ ០១ ខែមេសា ឆ្នាំ​ ២០២២​ នេះ ពោលគឺ​ក្រោយពី​អាជ្ញាធរ​ខណ្ឌទួលគោក បានចាប់ផ្តើម​អនុវត្ត​ការងារ​ទៅតាម​ការណែនាំ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ជុំវិញ​ការរៀបចំ​សណ្តាប់ធ្នាប់ តាម​បណ្តោយ​មហាវិថី ម៉ៅ​សេទុង ចាប់ពី​ផ្លូវ​សហព័ន្ធរុស្ស៊ី (​ស្ពាន​អាកាស​៥​មករា ) រហូតមកដល់​មហោស្រប​ចេនឡា ជាច្រើន​សប្តាហ៍​ជាប់​គ្នា​នេះ ឃើញថា សកម្មភាព​នេះ ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ​ប្រមាណ​ជា ៩៥​ភាគរយ​ហើយ ដែល​បាន​ចូលរួម​អនុវត្ត​ទៅតាម​ការណែនាំ របស់​អាជ្ញាធរ​ខណ្ឌទួលគោក ពោលគឺ​នៅសល់តែ​ប្រជាពលរដ្ឋ​ប្រមាណ​ ៥ ​គ្រួសារ​ប៉ុណ្ណោះ​ ដែល​ពួកគាត់​នៅ​ពុំទាន់​អនុវត្ត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទៅតាម​ការណែនាំ​របស់​អាជ្ញាធរ។

​ជុំវិញ​បញ្ហា​នេះ​ លោក កែវ សី​ម៉ា បានបញ្ជាក់​បន្ថែមថា ចំណោះការងារ​ដែល​នៅ​សេសសល់​ខាងលើ អាជ្ញាធរ​ខណ្ឌទួលគោក ក្រោម​ការដឹកនាំ​ពី​លោក​ ជា ពិសី ជា​អភិបាលខណ្ឌ​ និង​ចាត់វិធានការ​បន្តទៀត​សំដៅ​ធ្វើយ៉ាងណា បើក​មហាវិថី​ម៉ៅ​សេទុង​ឱ្យមាន​សណ្ដាប់ធ្នាប់ របៀបរៀបរយ​ល្អ ជៀសវាង​ឲ្យ​បាន​នូវ​ការកកស្ទះ​ចរាចរណ៍ ដោយសារតែ​បងប្អូន​ប្រជាពលរដ្ឋ​អាជីវករ​លក់​បន្លែ​ផ្លែឈើ​មួយចំនួន​យក​ចិញ្ចើមផ្លូវ​ធ្វើ​អាជីវកម្ម ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទាំង​សណ្ដាប់ធ្នាប់​សាធារណៈ កកស្ទះ​ចរាចរណ៍​ និង​ធ្វើ​ឲ្យ​បាត់បង់​សោភណភាព​រាជធានី​ភ្នំពេញ​ផងដែរ​។

​គួរ​បញ្ជាក់ថា​៖ ក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ កាលពី​ថ្ងៃទី០៤​ ខែ​មីនា​ ឆ្នាំ​ ២០២៣ នៅ​សាលាខណ្ឌ​គោក​ក្រោម​វត្តមាន​លោក​មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ តំណាងឲ្យ​លោក​ ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ,​ លោក ​ជា ពិសី អភិបាលខណ្ឌ​ទួលគោក,​ លោក​ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ,​ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក​ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត​នោះ ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បានធ្វើ​ការណែនាំ​ឱ្យ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ទួលគោក​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​លើ​បណ្តោយ​ផ្លូវ​ខាងលើនេះ​ឲ្យ​បាន​ល្អ​ប្រសើរ ដោយ​ត្រូវអនុវត្ត​ចាប់ពី​យប់​ថ្ងៃ​ ០៤ មីនា​នេះ​តទៅ ជាមួយនិង​ការបែងចែក​ក្រុមការងារ​ជា​ ២ ​ក្រុម ១​ ក្រុម ឬ​ ២​ វេន ពោលគឺ​ក្រុមទី​ ១ ចាប់ផ្តើម​អនុវត្ត​ពី​ម៉ោង​ ០៩ ​យប់​រហូតដល់​ម៉ោង​ ២ ​ទៀបភ្លឺ និ​ក្រុមទី ​២ ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ម៉ោង ​០២​ ទៀបភ្លឺ រហូតដល់​ម៉ោង​ ០៧ ​ព្រឹក​៕

អត្ថបទ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

​​ អ្នកតវ៉ា​​ជិត​៩០​នាក់​ត្រូវឃុំខ្លួន ខណៈ​​​លោក Yoon យល់​ព្រម​ចូលសវនា​​តុលាការធម្មនុញ្ញ

កីឡា១ ម៉ោង មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

សន្តិសុខសង្គម២ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

Sokha Hotels

ព័ត៌មានពេញនិយម