ព័ត៌មានជាតិ
មន្ទីរវប្បធម៌ខេត្តកំពង់ស្ពឺ រៀបចំប្រណាំងរទេះសាឡីគោលឿនឡើងវិញ
លោក ស៊ុន មានជ័យ ប្រធានមន្ទីវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយបានការអនុញ្ញាតជាគោលការណ៍ពីរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តកំពង់ស្ពឺ និងសមាគមគោខេត្តកំពង់ស្ពឺ នឹងរៀបចំពិធីប្រណាំងរទេះសាឡីគោលឿនឡើងវិញ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ នៅភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោក ស៊ុន មានជ័យ បានឱ្យ “កម្ពុជាថ្មី” ដឹងនៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ នេះថា ការរៀបចំប្រណាំងរទេះសាឡីគោលឿនឡើងវិញនេះ បន្ទាប់ពីខកខានអស់រយៈពេលពីរឆ្នាំ កាលពីឆ្នាំ ២០២០ និងឆ្នាំ២០២១ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩។


លោក ស៊ុន មានជ័យ បានឱ្យដឹងបន្តថា ដើមឡើយ សមាគមគោខេត្តកំពង់ស្ពឺ តែងណាត់គ្នាប្រណាំងរទេះសាឡីគោកម្សាន្តនាឱកាសមុនពិធីបុណ្យចូលឆ្នាំ មិនមែនជាការភ្នាល់ប្រាក់អ្វីនោះទេ។ ដោយឃើញសារៈសំខាន់ អាចជាប្រពៃណី និងដើម្បីទាក់ទាញទេសចរជាតិ អន្តរជាតិទៀតនោះ មន្ទីរវប្បធម៌ សហការជាមួយ ស.ស.យ.ក បានរៀបចំការប្រណាំងនេះ កាន់តែអធិកអធម ដោយមានផ្ដល់ជា ជយលាភី ប័ណ្ណសរសើរ និងថវិកាអមមួយចំនួន។

ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បញ្ជាក់ថា មន្ទីរបានសហការជាមួយនឹងសមាគមគោកំពង់ស្ពឺរៀបចំការប្រណាំងរទេះសាឡីគោលឿនេះបានចំនួន ៧ លើករួចមកហើយ។ ក្នុងឱកាស ពិធីប្រណាំងឡើងវិញនេះ លោកសូមអញ្ជើញសាធារណជនចូលរួមទស្សនាកម្សាន្តដោយរីករាយ និងប្រកបដោយការអនុវត្តវិធានការ ៣កុំ ៣ការពារ ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង