ព័ត៌មានជាតិ
ក្រសួងមុខងារសាធារណៈអនុញ្ញាតឱ្យផ្ទេរក្របខ័ណ្ឌមន្ត្រីរាជការនៅថ្នាក់ក្រោមជាតិឡើងវិញ
ក្រសួងមុខងារសាធារណៈបានឲ្យដឹងថា ការធ្វើប្រក្រតីភាពនៃការផ្ទេរក្របខ័ណ្ឌឬផ្លាស់ប្តូរកន្លែងធ្វើ ការរបស់មន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ ត្រូវបានអនុញ្ញាតឡើងវិញហើយ បន្ទាប់ពីផ្អាកតាំងពីខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។

តាមរយៈលិខិតដែលទើបទទួលបាននៅថ្ងៃទី១៥ ខែធ្នូ នេះលោក ព្រំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា ការអនុញ្ញាតឱ្យដំណើរការចំពោះការផ្ទេរក្របខ័ណ្ឌ ឬផ្លាស់ប្តូរកន្លែងធ្វើការរបស់មន្ត្រីរាជការនៅថ្នាក់ក្រោមជាតិនេះ គឺដោយផ្អែកលើតម្រូវការ និងសំណូមពរការងារចាំបាច់របស់ក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក-ខណ្ឌ។
ទោះជាយ៉ាងនេះក្តី ឯកឧត្តម បានបញ្ជាក់ថា ការអនុញ្ញាតនេះ គឺសម្រាប់តែមន្ត្រីរាជការដែលបម្រើការងារនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ មន្ត្រីរាជការនៃមន្ទីរអង្គភាពជំនាញនានាដែលបំពេញការងារនៅថ្នាក់ក្រោមជាតិ និងមន្ត្រីរាជការដែលបម្រើការងារនៅរដ្ឋបាលរាជធានី ខេត្តប៉ុណ្ណោះ។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ប៉ុន្តែសម្រាប់ការផ្ទេរចេញពីរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទៅមន្ទីរ អង្គភាពរបស់ក្រសួង ស្ថាប័ន ឬរដ្ឋបាលថ្នាក់ជាតិ គឺនៅផ្អាកដដែល ដោយរង់ចាំរហូតដល់មានការសម្រេចជាថ្មី ខណៈរដ្ឋបាលក្រុង ស្រុក ខណ្ឌ អាចធ្វើការផ្លាស់ប្តូរកន្លែងធ្វើការរបស់មន្ត្រីរាជការរវាងអង្គភាពមួយទៅអង្គភាពមួយទៀត ព្រមទាំងការតែងតាំង ឬប្រគល់ភារកិច្ចមន្ត្រីរាជការនៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុងស្រុក ខណ្ឌសាមី ដោយអនុលោមតាមគោលការណ៍ បែបបទ និងនីតិវិធីដែលបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តនៅជាធរមាន៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ