ព័ត៌មានជាតិ
យុទ្ធនាការ« ផ្ទះ១អំពូល១» នៅស្រុកបន្ទាយស្រីដាក់រួចរាល់ជិត ២០ភូមិ ខណៈជាង ១០ភូមិទៀត កំពុងបន្តរៀបចំ
ភូមិជិត២០ហើយ ដែលរដ្ឋបាលស្រុកបន្ទាយស្រី បានអនុវត្តយុទ្ធនាការ«ផ្ទះ១អំពូល១» ដោយបំពាក់អំពូលសូឡាជូនប្រជាពលរដ្ឋតាមភូមិនីមួយៗ ខណៈជាង១០ភូមិទៀត អាជ្ញាធរកំពុងបន្តរៀបចំ។ ជំនួយដែលរដ្ឋបាលទទួលបានភាគច្រើន គឺបានមកពីការរៃអង្គាសពីសប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានប្រាប់ថា តាំងពីបើកយុទ្ធនាការ «ផ្ទះ១អំពូល១» រហូតមកដល់បច្ចុប្បន្ន ក្រុមការងារស្រុក និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានបំពាក់អំពូលប្រមាណ៦០០០អំពូលហើយ ដែលមានភូមិជិត២០បានដាក់រួចរាល់ និងប្រមាណជាង១០ភូមិទៀត កំពុងរៀបចំជាបន្តបន្ទាប់។

លោកអភិបាលស្រុកបានបញ្ជាក់ថា «អំពូលយើងកៀងគរពីសប្បុរសជនទាំងស្រុង យើងមិនប្រើប្រាស់ថវិការដ្ឋទេ។ ការងារនេះ យើងធ្វើដើម្បីជួយបងប្អូនប្រជាពលរដ្ឋ បើថាយើងតម្រូវឱ្យបងប្អូនយើងចេញប្រាក់នោះ គឺមិនតម្រូវទេ តែបើបងប្អូនប្រជាពលរដ្ឋគាត់ស្មគ្រ័ចិត្តទិញដាក់ម្នាក់ៗ ដើម្បីចូលរួមជាមួយអាជ្ញាធរ នោះក៏ជារឿងដ៏ល្អ តែយើងឃើញថា សព្វថ្ងៃពួកគាត់បានជួយទៅលើដងអំពូលរួចហើយ អ្នកខ្លះគាត់ប្រើជាបង្គោលគ្រាក អ្នកខ្លះគាត់ប្រើបង្គោលដែក»។

លោក ឃឹម ហ្វីណង់ បានបន្តថា អំពូលដែលបានដាក់បំពាក់នៅតាមភូមិនីមួយៗ គឺមានប្រភេទអំពូលខុសៗគ្នា ដោយនៅតាមតំបន់ទីប្រជុំជនប្រើអំពូលធំ ដែលមានតម្លៃប្រមាណ ៤០ទៅ ៥០ដុល្លារ ហើយនៅតាមតំបន់ធម្មតាប្រើអំពូលខ្នាតតូច ដែលតម្លៃមួយប្រមាណ ៣០ដុល្លារ។

លោក ឃឹម ហ្វីណង់ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកថ្ងៃទី៣១ ខែមីនាដូច្នេះថា យុទ្ធនាការ«ផ្ទះ១អំពូល១» បានដាក់បំពាក់ទៅដល់គ្រប់ឃុំទាំងអស់ នៅក្នុងស្រុកបន្ទាយស្រីរួចហើយ គ្រាន់តែឃុំខ្លះបានគ្រប់ភូមិ ហើយឃុំខ្លះទៀតមិនទាន់បានគ្រប់ភូមិនៅឡើយ។ ភូមិដែលស្ថិតនៅជាប់នឹងផ្លូវជាតិ ផ្លូវកៅស៊ូ ឬផ្លូវបេតុង ដែលមានចរាចរណ៍ឆ្លងកាត់ច្រើន ត្រូវបានផ្តល់អាទិភាពមុនគេ៕




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ