Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី នឹង​រៀបចំ​សង្ក្រាន្ត​វត្តភ្នំ​ចំនួន​៣​ថ្ងៃ ជា​មួយ​នឹង​ការលេង ល្បែង​ប្រជាប្រិយ​ប្រពៃណី​ជាតិ​គ្រប់​ប្រភេទ និង​ការ​ប្រគំ​តន្ត្រីបុរាណ​-​សម័យ

បានផុស

នៅ

ភ្នំពេញ​ ៖ ក្នុង​ឱកាស​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ គ​.​ស​.២០២២ ខាងមុខនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ សង្ក្រាន្ត​វត្តភ្នំ ជាមួយនឹង​ការលេង ល្បែង​ប្រជាប្រិយ​ប្រពៃណី​ជាតិ​គ្រប់​ប្រភេទ ការ​ពូន​ភ្នំខ្សាច់ ការ​តាំង​បង្ហាញ​គំនូរ​សិល្បៈ ការប្រគំ​តន្ត្រីបុរាណ​-​សម័យ និង​រាំ​កម្សាន្ត រយៈពេល ០៣​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​១៤ រហូត​ដ​លើ​១៦ ខែមេសា ឆ្នាំ​២០២២​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​ របស់​សេចក្តីជូនដំណឹង​រប​ស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ក្នុង​សេចក្តី​ជូនដំណឹង​នេះ​មានន័យថា យោង​ផែនការ​ណែនាំ​លេខ ០២/២០២២ គជប​អ ចុះ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២២ របស់​គណៈកម្មាធិការ ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ និង​សេចក្ដីណែនាំ​លេខ ០០៨/២២ ស​ណន​.​អ ចុះ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២២ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្ដីពី​ការរៀបចំ​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ គ​.​ស​.២០២២ រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណជន​ទាំងអស់​មេត្តា​ជ្រាបថា ក្នុងឱកាស​អបអរសាទ​រ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ គ​.​ស​.២០២២ ខាងមុខនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ សង្ក្រាន្ត​វត្តភ្នំ​” ដោយមាន​កម្មវិធី​កម្សាន្ត​សប្បាយ ដូចជា ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោល​ឈូង លាក់កន្សែង ចាប់កូនខ្លែង ដណ្ដើម​ស្លឹកឈើ និង​ការលេង ល្បែង​ប្រជាប្រិយ​ប្រពៃណីជាតិ​ផ្សេងទៀត​ដែលមាន​សុវត្ថិភាព​ពី​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​មាន​ពិធី​គោរព ទីទួល​ដូនពេញ ពូន​ភ្នំខ្សាច់ ការតាំង​បង្ហាញ​គំនូរ​សិល្បៈ ការប្រគំ​តន្ត្រីបុរាណ​-​សម័យ និង​រាំ​កម្សាន្ត នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្តភ្នំ រយៈពេល ០៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤-១៦ ខែមេសា ឆ្នាំ​២០២២​។

ទន្ទឹម​នេះ ដើម្បី​ឲ្យ​កម្មវិធី​ខាងលើ​ប្រព្រឹត្ត​ទៅដោយ​រលូន អធិកអធម រក្សាបាន​នូវ​ប្រពៃណី​ទំនៀម ទម្លាប់​ដ៏​ល្អប្រសើរ​របស់​ជាតិ និង​ទប់ស្កាត់បាន​នូវ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​មេរោគ បំប្លែង​ខ្លួន​ថ្មី ប្រភេទ អូ​ម៉ា​ក្រុង រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ពី​គ្រប់​មជ្ឈដ្ឋាន រួមទាំង សិល្បក៍រ​-​សិល្បការិនី ដែល​ចូលរួម​ក្នុង​កម្មវិធី​នេះ ត្រូវបាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ពេញលេញ និង​ដូ​ស​ជំរុញ និង​ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុខាភិបាល និង​វិធានការ “៣​ការពារ និង ៣​កុំ របស់ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដូចជា ការពាក់​ម៉ាស់ ការ​លាងដៃ ជាមួយ​អាល់កុល ឬ ជែ​ល​សម្លាប់​មេរោគ និង​ការរក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​-​សង្គម ដោយ​រាល់​ការចូលរួម​លេងល្បែង​ប្រជាប្រិយ ឬ ចូល​ទស្សនា​កម្មវិធី​នានា នៅក្នុង​បរិវេណ​ទីតាំង​រៀបចំ​កម្មវិធី ត្រូវឱ្យ​សមាមាត្រ​នឹង​បរិវេណ​ទីតាំង​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ វិនាទី មុន

មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី អំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមបរិច្ចាគឈាមស្របពេលថ្ងៃ ១៤កុម្ភៈ

ក្រសួងកសិកម្ម
ព័ត៌មានជាតិ១ នាទីute មុន

ក្រសួងកសិកម្មអំពាវនាវដល់អាជីវករលក់ដុំ និងរាយ ថ្នាំ ជី កសិកម្មឲ្យបង្កើនការលក់ដូរប្រកប​ដោយវិជ្ជាជីវៈ

ព័ត៌មានជាតិ១ នាទីute មុន

២០២៤ មានសមាជិក ប.ស.ស រងគ្រោះជាង ១ ម៉ឺន ៦ ពាន់នាក់ ស្លាប់ជិត ៣ រយនាក់ ដោយគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

រ៉យទ័រ៖ អាមេរិក​នឹង​ជំរុញ​អឺរ៉ុប ទិញ​អាវុធ​ពី​ខ្លួន​បន្ថែមទៀត ដើម្បី​ជួយ​ដល់​អ៊ុយក្រែន

សេចក្ដីជូនដំណឹង២៧ នាទីutes មុន

អង្គការអន្តរជាតិហេប្រុន មជ្ឈមណ្ឌលវេជ្ជសាស្រ្តហេប្រុន បានរៀបចំ វេទិកាគ្រូពេទ្យបេះដូងកុមារកម្ពុជា-កូរ៉េ ២០២៥

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានជាតិ២៤ ម៉ោង មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

សន្តិសុខសង្គម២១ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

Sokha Hotels

ព័ត៌មានពេញនិយម