ព័ត៌មានជាតិ
អូស្តា្រលី នឹងផ្តល់ទូត្រជាក់សម្រាប់ដាក់វ៉ាក់សាំង Pfizerចំនួន ៣៣ គ្រឿងដល់កម្ពុជា
អូស្រ្តាលី នឹងផ្តល់ជំនួយទូត្រជាក់សម្រាប់ដាក់វ៉ាក់សាំង Pfizerចំនួន ៣៣ គ្រឿងដល់កម្ពុជានាពេលខាងមុខនេះ។ នេះបើតាមបញ្ជាក់ឲ្យដឹងរបស់លោក Pablo Kang ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលីប្រចាំកម្ពុជានៅក្នុងជំនួបពិភាក្សាការងារ និងនាំយកលិខិតរបស់លោកនាយករដ្ឋមន្រ្តីអូស្រ្តាលីផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួប ៧០ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នាល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្តិភាព។
លោក Pablo Kang បានធ្វើការអត្ថាធិប្បាយអំពីលិខិតរបស់លោកនាយករដ្ឋមន្ត្រី ស្កុត ម៉ារីសុន ដែលមានលក្ខណៈជាវិជ្ជមាន ហើយឆ្លៀតឱកាសនោះ លោកឯកអគ្គរដ្ឋទូត ក៏បានគោរពជម្រាបជូនសម្តេចតេជោថា អូស្ត្រាលី នឹងផ្ដល់ជំនួយជាទូត្រជាក់សម្រាប់ដាក់វ៉ាក់សាំង Pfizerចំនួន ៣៣ គ្រឿងដល់កម្ពុជា។ លោកក៏បានជម្រាបជូនសម្តេចតេជោថាប្រទេសអូស្ត្រាលី នឹងបើកប្រទេសឡើងវិញនូវពីរសប្តាហ៍ខាងមុខ។ អូស្ត្រាលី នឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលទៅក្នុងប្រទេសអូស្ត្រាលីដោយមិនចាំបាច់មានការធ្វើតេស្តរកកូវីដ១៩ ទៀតទេ។ លោកទូតក៏បានជម្រាបជូនសម្តេចទៀតថា អូស្រ្តាលី នឹងបន្តផ្ដល់ជំនួយកិច្ចសហប្រតិបត្តិការកសិកម្ម កសិឧស្សាហកម្មជាមួយកម្ពុជា ដើម្បីផលិតកសិផលនាំចេញទៅប្រទេសក្រៅតាមរយៈAFTA ។
ជាការឆ្លើយតបវិញ សម្តេចតេជោ បានថ្លែងអំណរគុណចំពោះលោកឯកអគ្គរដ្ឋទូតដែលបានពាំនាំនូវលិខិតរបស់លោក ស្កុដ ម៉ារីសុន មកជូនសម្ដេចដោយផ្ទាល់។ សម្ដេចតេជោ ក៏បានមានប្រសាសន៍ថា កម្ពុជាតែងតែវាយតម្លៃខ្ពស់ចំពោះប្រទេសដែលបានទទួលស្គាល់កម្ពុជានៅមុនពេលដែលកម្ពុជាទទួលបានឯករាជ្យ។ ដោយឡែកអូស្ត្រាលី បានទទួលស្គាល់កម្ពុជាមុនកម្ពុជាទទួលបានឯករាជ្យហើយជាចរន្តជំរុញឲ្យកម្ពុជាទទួលបានឯករាជ្យពីបារាំង ។
សម្តេចតេជោក៏បានអបអរសាទរជាមួយរដ្ឋាភិបាលអូស្ត្រាលីក្នុងការគ្រប់គ្រងការរីករាលដាលកូវីដ១៩ និងបើកប្រទេសឡើងវិញនូវពីរសប្តាហ៍ខាងមុខនេះ។ សម្តេចបានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលីដែលបានផ្ដល់វ៉ាក់សាំង និងទូត្រជាក់សម្រាប់ដាក់វ៉ាក់សាំង និងផ្តល់កិច្ចសហប្រតិបត្តិការជាដៃគូ ជាពិសេសលើវិស័យកសិកម្ម និងកសិឧស្សាហកម្មដើម្បីជំរុញចង្វាក់ផលិតកម្ម សម្រាប់ការនាំចេញផលិតផល កសិកម្មកម្ពុជាតាមរយៈAFTA។ សម្ដេចក៏បានស្នើឲ្យលោកឯកអគ្គរដ្ឋទូតធ្វើការពិនិត្យលើវិស័យផ្សេងៗទៀត ដើម្បីពង្រីកទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ៕
ដោយ៖ណារី
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់