ព័ត៌មានជាតិ
លោក ឃួង ស្រេង ណែនាំយកចិត្តទុកដាក់ ថែរក្សា សមាជិកគណបក្ស
ភ្នំពេញ៖ ប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះ ជួយខណ្ឌព្រែកព្នៅ លោកឃួង ស្រេង បានធ្វើការណែនាំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌ សង្កាត់ និងក្រុមការងារបក្សចុះ ជួយខណ្ឌព្រែកព្នៅ យកចិត្តទុកដាក់ថែរក្សា សមាជិកគណបក្សប្រជាជនកម្ពុជា ដោយត្រូវជួយទំនុកបំរុងទាំងសំភារៈ និងស្មារតី សំដៅធ្វើយ៉ាងណាឱ្យបក្សប្រជាជនកម្ពុជាទទួលបាននូវភាពជោគជ័យក្នុងការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ នៅពេលខាងមុខនេះ។

ការណែនាំបែបនេះ ធ្វើឡើងនាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២នេះ នៅក្នុងកិច្ចប្រជុំក្រុមការងារគណបក្សចុះជួយមូលដ្ឋានខណ្ឌព្រែកព្នៅ ប្រចាំខែមីនា និងទិសដៅខែមេសា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខណ្ឌព្រែកព្នៅ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា ក្នុងនាមប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ សង្កាត់ទាំង៥ និងក្រុមការងារបក្សចុះ ជួយខណ្ឌព្រែកព្នៅទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សា សមាជិកគណបក្សប្រជាជនកម្ពុជាឱ្យបានល្អប្រសើរ ដោយត្រូវជួយទំនុកបំរុងទាំងសម្ភារៈ និងស្មារតីធ្វើយ៉ាងណាឱ្យការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥នេះ ទួលបាននូវភាពជោគជ័យ។

លោក ឃួង ស្រេង បានណែនាំមន្ត្រីរបស់បក្សដែលចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវប្រាប់ពួកគាត់ពីគោលបំណងល្អៗរបស់បក្ស ហើយបើពួកគាត់មានជីវភាពខ្វះខាត ពួកគាត់អាចទៅរកនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជានៅតាមសង្កាត់ នោះគណបក្សសង្កាត់នឹងជួយពួកគាត់ ដោយមិនទុកឱ្យស្លាប់ដោយការអត់ឃ្លាននោះទេ។

លោក សុខ សម្បត្តិ ប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌព្រែកព្នៅ បានមានប្រសាសន៍លើកឡើងទៀតថា គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ បានត្រៀមលក្ខណៈការងារឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់អាណត្តិទី ៥ រួចរាល់ហើយ ហើយចំពោះការរៀបចំបេក្ខភាពក្រុមប្រឹក្សាសង្កាត់អាណត្តិទី ៥ នេះ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ ក៏បានរៀបចំបញ្ជីបេក្ខភាពក្រុមប្រឹក្សាសង្កាត់អាណត្តិទី ៥ ទៅដាក់នៅគណៈកម្មការរៀបចំបោះឆ្នោតឃុំ សង្កាត់(CEC) បានរួចរាល់ជាស្ថារពរហើយដែរ ដោយពុំមានពាក្យបណ្តឹងតវ៉ានោះឡើយ៕
អត្ថបទ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ