ព័ត៌មានជាតិ
អភិបាលខេត្តប៉ៃលិន ដាក់ផែនការ ការពារសន្តិសុខ ត្រៀមទីតាំងរៀបចំសង្រ្កាន្តឆ្នាំថ្មី
ប៉ៃលិន៖ អភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ បានធ្វើការណែនាំដល់មន្ត្រីពាក់ព័ន្ធ ឱ្យពិនិត្យទីតាំងសមស្រប ដើម្បីត្រៀមរៀបចំសង្រ្កាន្តឆ្នាំថ្មី នាពេលខាងមុខនេះ ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ ទាំងក្នុងខេត្ត និងខេត្តជាប់ព្រំប្រទល់ផងដែរ ខណៈពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃជាតិខ្មែរនឹងឈានចូលមកដល់នៅសល់តែជាង ១០ ថ្ងៃទៀត។

ការណែនាំនេះ ធ្វើឡើងក្នុងគ្រាដែលលោកស្រី បាន ស្រីមុំ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារមួយចំនួន ក្នុងគោលបំណងការពារសន្តិសុខ ដើម្បីត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីគណៈអភិបាលខេត្ត លោកប្រធាន អនុប្រធានមន្ទីរ និងអង្គភាពនានាជុំវិញខេត្ត ព្រមទាំងមន្រ្ដីរាជការពាក់ព័ន្ធ។

លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន មានប្រសាសន៍ ណែនាំដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រូវសិក្សាអំពីទីកន្លែងសមស្រប មានអំណោយផលទាំងបរិយាកាស និងបរិស្ថានល្អ ដែលអាចរៀបចំធ្វើសង្រ្កាន្តឆ្នាំថ្មីបាន ព្រមទាំងបានណែនាំដល់ក្រុមការងាររៀបចំរានសម្រាប់រៀបរណ្តាប់តាមទំនៀមទម្លាប់ប្រពៃណីជាតិ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី។

ក្នុងនោះលោកស្រី អភិបាលខេត្តប៉ៃលិន បានណែនាំបន្ថែម ដល់ក្រុមការងារបច្ចេកទេស ត្រូវរៀបចំភ្លើងបំភ្លឺតាមសាធារណៈ ដូចជានៅតាមដងផ្លូវ និងសួនច្បារនានាក្នុងក្រុងប៉ៃលិន ឱ្យបានស្រស់ស្អាត ដែលអាចឱ្យភ្ញៀវទេសចរថតរូបអនុស្សាវរីយ៍ថែមទៀត។

ក្រៅពីនោះ លោកស្រី បាន ស្រីមុំ បានលើកទឹកចិត្តដល់មន្ត្រី និងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប៉ៃលិន និងអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រូវត្រៀមលក្ខណៈ ក្នុងការបង្ការការឆ្លងរីករាលដាលនូវវីរុសកូវីដ-១៩ ដោយមិនត្រូវភ្លេចដាច់ខាតគឺវិធានការសុវត្ថិភាព ៣កុំ ៣ការពារ ដោយធ្វើយ៉ាងណាធានាដល់សុខុមាលភាពជូនភ្ញៀវទេសចរ និងប្រជាពលរដ្ឋ មិនមានផលប៉ះពាល់ពីបញ្ហាជំងឺកូវីដ-១៩ ក្រោយមកទស្សនាកម្សាន្តនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីនៅ ខេត្តប៉ៃលិន។

សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ គ.ស ២០២២ នេះ នឹងប្រព្រឹត្តទៅ ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ ដោយមានទេធីតា ព្រះនាម កិរិណីទេវី ជារាជបុត្រីទី៥ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌បៃតង លម្អនៅព្រះកាណ៌ដោយសៀតផ្កាមន្ទា អភរណៈកែវមរកត ភក្សាហារទ្រង់សណ្ដែក-ល្ង ព្រះហស្ដស្តាំទ្រង់កង្វេរ ព្រហស្តឆ្វេង ទ្រង់កាំភ្លើង ទ្រង់គង់ឈរបើកព្រះនេត្រនៅលើខ្នង គជសារ (ដំរី) ជា យានពាហនៈ៕
អត្ថបទ សេង សុវណ្ណារិទ្ធ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ