Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ ពិនិត្យ​ការដ្ឋាន​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ

បានផុស

នៅ

សៀមរាប​ថ្មី​នា​ព្រឹក​ថ្ងៃទី​៣ ខែមេសា ឆ្នាំ ២០២២​ស្អែក​នេះ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ​ទទួល​បាន​សិទ្ធិ​វិនិយោគ​ដោយ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប (AIAI) ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Yunnan Investment Holdings របស់​ចិន​ក្នុង​ចំនួន​ទឹកប្រាក់ ៨៨០​លាន​ដុល្លារ និង​ត្រូវបាន​សាងសង់​លើ​ផ្ទៃដី ៧៥០ ហិកតា​។

អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ ស្ថិតនៅក្នុង​លំដាប់ 4E ដោយមាន​ផ្លូវ​រត់​ប្រវែង ៣,៦០០ ម៉ែត្រ ទទឹង ៤៥ ម៉ែត្រ មាន​៣៨ ចំណត​យន្តហោះ និង​មាន​ក្រឡា​ផ្ទៃ​ស្ថានីយ​អ្នកដំណើរ​ជាង ៨ ម៉ឺន​ម៉ែត្រការ៉េ​ដែល​អាច​ទទួល​អ្នកដំណើ​រ​ប្រចាំឆ្នាំ​បាន​ប្រមាណ ៧ លាន​នាក់ និង​ស្ថិតក្រោម​កិច្ចព្រមព្រៀង​គម្រោង​វិនិយោគ BOT ៥៥ ឆ្នាំ​។

​តាមរយៈ​អាកាសយានដ្ឋាន​ថ្មី​នេះ​គឺជា​គម្រោង​កម្រិត​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ចិន និង​កម្ពុជា ដែលនឹង​នាំមក​នូវ​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​ជំនួស​អាកាសយានដ្ឋាន​ចាស់​ដែល​មិនអាច​ទទួល​យន្តហោះ​ធំៗ និង​មកពី​តំបន់​ឆ្ងាយៗ ។ មួយវិញទៀត វា​នឹង​ធ្វើឱ្យ​តំបន់​នៅ​ជុំវិញ​អាកាសយានដ្ឋាន​នេះ មានការ​រីកចម្រើន​ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម