Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន មិនគាំទ្រដាច់ខាត​លើការអភិវឌ្ឍវិស័យអ​ចលនទ្រព្យ និងជីកស្រះនៅតំបន់អង្គរ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មិនគាំទ្រដាច់ខាតទៅលើការអភិវឌ្ឍវិស័យអ​ចលនទ្រព្យ និងជីកស្រះនៅតំបន់អង្គរ។ សម្តេចមានប្រសាសន៍បែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចមានប្រសាសន៍ដូច្នេះថា« យើងមិនអាចយកតំបន់អង្គរអភិវឌ្ឍវិស័យអចលនទ្រព្យបានទេ បើសិនជាយើងបំពានលក្ខខណ្ឌទាំងឡាយ ដែលកំណត់ដោយអង្គការយូណេស្កូ យើងនឹងបាត់បង់លក្ខណៈសម្បត្តិជាបេតិកភណ្ឌពិភពលោក ទាំងនៅអង្គរវត្ត ទាំងនៅប្រសាទសំបូរព្រៃគុក និងទាំងនៅប្រសាទព្រះវិហារ»។

សម្តេចតេជោ សង្កត់ធ្ងន់ថា មិនខ្វះទេកន្លែងដែលធ្វើទីផ្សារអចលនទ្រព្យ ប៉ុន្តែសូមកុំឲ្យមកគៀកតំបន់អង្គរ។ សម្តេចរំលឹកថា មានក្រុមហ៊ុនមួយប្រកាសធ្វើស្រះដ៏ធំនៅតំបន់អង្គរ ស្រាប់តែអង្គការយូណេស្កូ ប្រតិកម្មភ្លាម សម្តេចក៏បញ្ជាឱ្យធ្វើការកែតម្រូវបន្ទាន់ផងដែរ។

សម្តេចតេជោ មានប្រសាសន៍ពាក់ព័ន្ធនឹងការហាមមិនអនុញ្ញាតឱ្យធ្វើទីផ្សារអចលនទ្រព្យនៅតំបន់អង្គរនេះ ជាការឆ្លើយតបទៅនឹងលោក គីម ហ៊ាង អ្នកជំនាញអចលនទ្រព្យ ដែលបានលើកឡើង កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងសិក្ខាសាលាមួយ នៅទីរួមខេត្តសៀមរាប  ដោយប្រតិកម្មទៅអាជ្ញាធរ ក្រុងសៀមរាប ដែលមិនអនុញ្ញាឱ្យមានការអភិវឌ្ឍវិស័យសំណង់និងអគារខ្ពស់ៗ នៅតំបន់នេះ។

កាលណោះ ក្រោយមានការប្រតិកម្មពីបុគ្គលល្បីៗជាច្រើនរូប ជុំវិញការលើកឡើងនេះ លោកបណ្ឌិត គីម ហ៊ាង ប្រធាន Keller Williams Cambodia និងជាអគ្គនាយកក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត បានចេញលិខិតសូមទោសជាសាធារណៈ ចំពោះការប្រើពាក្យសម្តីវាយប្រហារ ប៉ះពាល់ដល់សម្បត្តិបេតិភណ្ឌពិភពលោក នៅតំបន់សៀមរាបអង្គរ។

សម្តេចតេជោ ក៏បានផ្តាំផ្ញើដល់អ្នកជំនាញអចលនទ្រព្យរូបនេះថា« សូមលោក គីម ហ៊ាង កុំបន្តជាមួយនឹងការលើកឡើងទិទានដល់អាជ្ញាធរ ដែលធ្វើការនៅទីនេះ»។

បើតាមសម្តេចតេជោ « យើងមិនអាចទុកឱ្យបេតិកភណ្ឌពិភពលោក គឺប្រសាទអង្គរនៅទីនេះ រងផលប៉ះពាល់ណាមួយ ដែលបាត់បង់លក្ខណៈសម្បត្តិជាបេតិកភណ្ឌពិភពលោកឡើយ»។  នេះជាការអះអាងរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៤ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម