Connect with us

ព័ត៌មានជាតិ

ឧបករណ៍​នេសាទ​ខុសច្បាប់​ដែលសមត្ថកិច្ច​រឹបអូស​បាន​រដ្ឋមន្ត្រី​ណែនាំឱ្យយក​ទៅប្រើ​ជាប្រយោជន៍​វិស័យ​កសិកម្ម

បានផុស

នៅ

លោក វេង សាខុន​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទបានណែ​នាំដល់មន្ត្រីរដ្ឋបាល​ជលផល​គួរយកឧបករណ៍នេសាទខុសច្បាប់​ទៅប្រើប្រាស់ជាប្រយោជន៍សម្រាប់វិស័យកសិកម្ម​ក្រោយពីតុលាការ​បានជម្រះក្តីរួចរាល់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសចុះពិនិត្យ​ឧបករណ៍នេសាទដែលរឹបអូស​បានពីបទល្មើសនៅសង្កាត់រដ្ឋបាលជលផល​ភ្នំក្រោមខេត្តសៀមរាប​នៅចុងសប្តាហ៍នេះ​ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា​ខណ្ឌរដ្ឋបាល​ជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប​ត្រូវកសាងសំណុំរឿង​ទាំងជន​ល្មើស និងវត្ថុតាងដែលរឹបអូសបានទៅកាន់តុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

លោករដ្ឋមន្ត្រីបានបន្តថាចំពោះ ឧបករណ៍ និងសម្ភារមួយចំនួន គួរយកប្រើប្រាស់ជាប្រយោជន៍​ដូច​ជាស្បៃមុង យកទៅធ្វើទ្រុងចិញ្ចឹមមាន់ និងជារនាំងបាំងសួនបន្លែ ក្រោយពីតុលាការបានជម្រះក្តី​រួចរាល់។ ដោយឡែក ទូកម៉ាស៊ីន ឬកាណូត គួរទុកប្រើប្រាស់បម្រើឲ្យការងារជលផល។

យោងតាមរបាយ ការណ៍របស់ខណ្ឌរដ្ឋបាលជលផលសៀមរាប និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេ​សាទខេត្តសៀមរាប បានឲ្យដឹងថា  សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលចេញ​អន្តរាគមន៍ចុះ​ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុចភូមិទី៧ សង្កាត់ចុងឃ្នៀស បានដកហូត​ឃាត់​ទុកវត្ថុតាងបទល្មើស មានឧបករណ៍អួនអូសទឹកសាបចំនួន០២ វង់ (ជនសង្ស័យបានរត់​គេចខ្លួន​បាត់)។

​ប៉ុន្តែគិតចាប់ពីថ្ងៃទី២ ខែមីនា​ ដល់ថ្ងៃទី១ ខែមេសា​ ឆ្នាំ២០២២​ បានបង្ក្រាបបទល្មើស​ឧបករណ៍​អួន​អូសទឹកសាប ១៧វង់ ម៉ាញ់៣វង់ អួនហ៊ុម ៤វង់ កាណូត ៤៦គ្រឿង ម៉ាស៊ីន ១៤ គ្រឿង បញ្ជូន​សំណុំរឿងទៅតុលាការ ១១ករណី និងចេញដីកាកោះ១១នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

តំបន់ទេ ទឹកពុះ និង​​ខ្នងផ្សារ ​គ្រោង​​អភិវឌ្ឍ​រៀប​ចំ​​កញ្ចប់ទស្សនកិច្ច ទាក់​ទាញ​ទេសចរឱ្យមកកម្សាន្ត

ព័ត៌មានជាតិ៧ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងអំណរគុណដល់គណបក្សកម្លាំងជាតិសម្រាប់សាររំលែកទុក្ខ

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

តួ​លេខ​អ្នក​ស្លាប់​នៅ​មីយ៉ាន់ម៉ា កើន​ឡើង​​ជិត ៣ ០០០​នាក់ហើយ ព្រោះ​គ្រោះ​រញ្ជួយ​ដី

ព័ត៌មានជាតិ១៣ នាទីutes មុន

កម្ពុជា ផ្ដល់ជំនួយ១០ម៉ឺនដុល្លារ និងបញ្ជូនមន្ត្រីសង្គ្រោះ២រូប ដើម្បីជួយមីយ៉ាន់ម៉ា ដែលរងគ្រោះរញ្ជួយដី

ព័ត៌មានជាតិ២០ នាទីutes មុន

អ្នកវិភាគ៖ ជំនួយរបស់កម្ពុជាជួយដល់មីយ៉ាន់ម៉ា គឺបង្ហាញស្មារតីសាមគ្គីភាព និងជួយគ្នាក្នុងគ្រាអាសន្ន

Sokha Hotels

ព័ត៌មានពេញនិយម