Connect with us

ព័ត៌មានជាតិ

សម្តេច​តេជោ ​ព្រមាន​ទុក​មុន​​ក្រុម​ចោរកម្ម​នៅ​ក្រុង​សៀមរាប​ឲ្យ​ដក​ខ្លួន​ជា​បន្ទាន់

បានផុស

នៅ

ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេជោ​ ហ៊ុន សែន​បាន​ព្រមាន​ដល់​ក្រុម​ចោរកម្ម​កុំ​ហ៊ានប្រព្រឹត្តិ​បទ​ល្មើស​នៅ​ក្រុង​សៀមរាប​​ថានឹង​មិន​អាច​រួច​ខ្លួន​ទេ​ ហើយ​​គួរ​តែ​ដកខ្លួន​ជា​បន្ទាន់។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ ៣៨ ខ្សែ​នៅ​ក្រុង​សៀមរាប​នៅ​ព្រឹកមិញ​នេះ សម្តេច​តេជោ​បាន​ព្រមាន​ទុកមុន​ថា អ្នក​ដែល​ប្រព្រឹត្តិ​អនាចារ ចោរលួច​ចោរ​ប្លន់ ត្រូវ​តែ​ដកខ្លួន​។ មុខសញ្ញា​ជន​សង្ស័យ​មិន​អាច​គេច​ខ្លួន​បាន​ទេ។ តាម​រយៈ​ប្រព័ន្ធ​កាមេរ៉ា​​កាន់តែ​ទំនើប​ភ្ជាប់​នៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង ៣៨ ខ្សែ សមត្ថកិច្ច​​មិន​ពិបាកក្នុងការ​កំណត់​អត្តសញ្ញាណ​​​ជន​ល្មើស​​ អាច​ឈាន​ទៅ​ចាប់ខ្លួន​បាន​ភ្លាមៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​អភិវឌ្ឍ​​​ផ្លូវ​ទាំង ៣៨ ខ្សែនៅក្រុង​សៀមរាប​ក្រៅ​ពីគិតគូរ​ពី​បរិស្ថាន និង​សោភណភាព ​ក៏​មានភាពប្រទាក់ក្រឡា​គ្នា​រវាង​ហេដ្ឋារចនាសម្ព័ន្ធ​ជាមួយ​ប្រព័ន្ធគាំពារ​ខាងផ្នែក​សន្តិសុខ និង​ប្រព័ន្ធ​កាមេរ៉ាសុវត្ថិភាព​ទីក្រុង ដើម្បី​​ធានា​សុខ​សុវត្ថិភាពដល់​​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ។

ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវ​ទាំង ៣៨ ខ្សែ​នេះ​ ក៏​ជា​បណ្ដាញ​ផ្លូវមេ​ដ៏មាន​សារៈសំខាន់ ក្នុង​ការ​តភ្ជាប់​ប្រទាក់ក្រឡា​ពីទី​ប្រជុំជន​ក្រុងសៀមរាប ទៅកាន់​តំបន់​ដាច់​ស្រយាល​នៅ​ជាយ​ក្រុង និង​តភ្ជាប់​ទៅ​កាន់​តំបន់​ទេសចរណ៍​សំខាន់ៗ និង​បណ្តាញ​​ខ្សែផ្លូវជាតិនានា ដែល​នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើ​របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ក្នុងខេត្ត សំដៅ​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ក្នុងទីក្រុង និង​កាត់​បន្ថយ​ពេលវេលា​ក្នុងកា​រដឹកជញ្ជូន និង​ចរាចរណ៍​ទំនិញ​គ្រប់​ប្រភេទ។

​ក្នុងពេល​​ចុះ​ទៅ​ពិនិត្យ​គម្រោង​ព្រលាន​យន្តហោះ​ខេត្ត​សៀមរាប​កាល​ពី​ម្សិលមិញ​នេះ សម្តេច​តេជោ​​បាន​ប្រសិទ្ធិ​នាម​ខេត្ត​សៀមរាប​ជា​តារា​រៈ​នៅ​ទិស​ឧត្តរ ដែល​នឹង​ជំរុញ​ខេត្ត​ទេសចរណ៍​ដ៏​ធំ​នេះលើការ​វិនិយោគ និងទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​តាម​រយៈអភិវឌ្ឍ​​ប្រព័ន្ធ​ហេដ្ឋារចសម្ព័ន្ធ​ប្រទាក់ក្រឡាគ្នា សម្រួលការ​ធ្វើ​ដំណើរ​ដែលនឹង​​ចូលរួម​អភិវឌ្ឍ​និង​​លើកស្ទួយ​ដល់​ជីវភាព​ប្រជាពលរដ្ឋ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា-ថៃ ពិចារណារៀបចំកិច្ចប្រជុំចង្អៀតគណៈរដ្ឋមន្ត្រីចម្រុះឱ្យបានឆាប់ ដើម្បីពង្រីកទំនាក់ទំនងកាន់តែស៊ីជម្រៅ

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់សុខាភិបាល៖ ផឹកស្រាបណ្តាលឱ្យប៉ះពាល់ថ្លើម លំពែង រលាកក្រពះពោះវៀន និងកើតជំងឺមហារីក

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ បើកសិក្ខាសាលាផ្សព្វផ្សាយឯកសារសំខាន់ៗ៣ ផ្តល់ព័ត៌មានពីទីផ្សារ និងឱកាសការងារសម្រាប់យុវជន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការសិក្សា៖​ ចំនួនសត្វព្រៃធ្លាក់ចុះ ៧៣ ភាគរយក្នុងរយៈពេល​៥០ឆ្នាំចុងក្រោយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ចំនួនអ្នកស្លាប់នៅលីបង់កើនឡើង ខណៈរដ្ឋ​អារ៉ាប់​​​កំពុង​​ប្រឹងប្រែង​​​ដើម្បី​​បទឈប់បាញ់​

Sokha Hotels

ព័ត៌មានពេញនិយម