Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ៖ កូវីដអាចរំខាន តែមិនអាចបញ្ឈប់សកម្មភាព នៃការអភិវឌ្ឍរបស់កម្ពុជា បានឡើយ

បានផុស

នៅ

ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាខាងលើនេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវចំនួន ៣៨ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត នៅទីក្រុងសៀមរាប នាព្រឹកថ្ងៃទី ៤ ខែមេសានេះ។ 

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចពិតជាមានការរីករាយ ដែលបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅទីក្រុងសៀមរាបនាពេលនេះ។ សម្ដេចថា ផ្លូវទាំង ៣៨ ខ្សែនេះ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ ដែលពេលនោះ គឺជាពេលដែលយើងខិតខំកំពុងតែ ប្រយុទ្ធយ៉ាងខ្លាំងជាមួយការរីករាលដាល នៃជំងឺកូវីដ-១៩ ដែលជាព្រឹត្តិការណ៍ថ្ងៃ ២៨ ខែវិច្ឆិកា ហើយជាព្រឹត្តិការណ៍ទី ២ បន្ទាប់ពីព្រឹត្តិការណ៍ ២៣ ខែវិច្ឆិកា ដែលបានកើតឡើងនៅកម្ពុជា ហើយក្នុងនោះក៏បានកើតឡើង សម្រាប់ទីក្រុងសៀមរាបផងដែរ។ 

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «កូវីដអាចរារាំង អាចរំខានយើង ក៏ប៉ុន្តែគេមិនអាចបញ្ឈប់នូវសកម្មភាពរបស់យើងទៅលើការសាងសង់ នូវអ្វីដែលជា គោលដៅរបស់យើង ដែលបានដាក់ចេញនោះទេ»។ 

ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំទាំងអស់ ដែលមានសម្ដេចពិជ័យសេនា ទៀ បាញ់ ជាប្រធាន, លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា, និងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏ដូចជាអង្គភាពពាក់ព័ន្ធ ដែលបានធ្វើការសាងសង់ ជា​មួយនឹងការសម្រួលរបស់អាជ្ញាធរដែនដី ដើម្បីធ្វើឲ្យសមិទ្ធផលនេះក្លាយជាការពិត ហើយនេះគឺជាផ្លែផ្កាដែលបានមកពីសន្តិភាព និងការអភិវឌ្ឍដោយផ្ទាល់របស់កម្ពុជាតែម្ដង៕  

អត្ថបទ៖ កោះកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

វប្បធម៌ ជំនឿ៨ ម៉ោង មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជ័យ ចាប
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម២០ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១៨ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

Sokha Hotels

ព័ត៌មានពេញនិយម