ព័ត៌មានជាតិ
ប្រមុខរាជរដ្ឋាភិបាល ជំរុញក្រសួងសាធារណការ រកដៃគូ ធ្វើទំនើបកម្មផ្លូវរថភ្លើងនៅកម្ពុជា
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្វែងរកដៃគូរ ដើម្បីធ្វើទំនើបកម្ម ផ្លូវរថភ្លើងនៅកម្ពុជា ដោយសារផ្លូវរថភ្លើងបានហួសសម័យទៅហើយ។

ការលើកឡើងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានេះ នៅក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវចំនួន៣៨ ខ្សែ នៅទីក្រុងសៀមរាប នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ នេះ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា មកដល់ពេលនេះ កម្ពុជាបានពិចារណាផងដែរ អំពីការគិតគូររបស់យើង ទៅលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវដែករបស់យើង ដោយសារតែប្រព័ន្ធផ្លូវដែក ដែលមានស្រាប់របស់យើងជាប្រព័ន្ធហួសសម័យ ដែលធ្វើដំណើរមួយម៉ោងបានត្រឹមតែ ២០ ឬ ៣០ គីឡូម៉ែត្រ ហើយជំនួសវិញ ដោយផ្លូវល្បឿនលឿន ជាមួយនឹងការរៀបចំបន្ថែមទៀតនូវខ្សែរថភ្លើងសម្រាប់ការដឹកជញ្ជូននៅក្នុងប្រទេស និងការតភ្ជាប់ជាមួយប្រទេសជិតខាង។

សម្ដេចមានប្រសាន៍ថា សព្វថ្ងៃយើងមានខ្សែរថភ្លើង ចំនួន ២ គឺ ពីប៉ោយប៉ែត មករាជធានីភ្នំពេញ ហើយពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ហើយកំពុងរកដៃគូដើម្បីអភិវឌ្ឍផ្លូវរថភ្លើង ដោយរត់លើផ្លូវចាស់ដដែល។ ជាមួយគ្នានោះសម្តេចតេជោបានបញ្ជាក់ថា បញ្ហានេះបានដាក់ឱ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ ធ្វើការពិចារណារួចហើយ និងលើកគម្រោងដើម្បីរកដៃគូធ្វើការអភិវឌ្ឍ។ បើទុកនៅបែបនេះតទៅទៀត ទៅមិនរួចទេ តាមមិនទាន់សភាពការណ៍៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


