ព័ត៌មានជាតិ
លោក ណុប ចាន់ណារិន្ទ ៖ កត្តាសុខសន្តិភាព ជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃសិទ្ធិសេរីភាព និងការអភិវឌ្ឍរីកចម្រើន
លោក ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើង ថា អ្វីៗដែលកើតមានដូចសព្វថ្ងៃ និងមានការជួបជុំគ្នាធ្វើបុណ្យសប្បាយរីករាយនាពេលនេះ ដោយសារប្រទេសជាតិមានសុខសន្តិភាព ហើយក៏ជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃសិទ្ធិសេរីភាព និងការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យជាបន្តបន្ទាប់។
លោក ណុប ចាន់ណារិន្ទ បានលើកឡើងបែបនេះ នៅក្នុងពិធីសម្ភោធផ្លូវបេតុងមួយខ្សែប្រវែង ២០០០ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៣ ឆ្ពោះចូលទៅកាន់វត្ត រួមនឹងសមិទ្ធផលនានាក្នុងវត្តសិរីធានី ស្ថិតក្នុងភូមិគគីរ ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត កាលពីរសៀលថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២២។
លោក ណុប ចាន់ណារិន្ទ មានប្រសាសន៍ថា ដើម្បីរក្សាបាននូវសមិទ្ធិផលដូចសព្វថ្ងៃនេះ យើងត្រូវរួមគ្នាថែរក្សាសុខសន្តិភាពឲ្យបានគង់វង់ ព្រោះនេះជាមរតកប្រវត្តិសាស្ត្ររបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំរកមកដោយលំបាក និងការលះបង់គ្រប់បែបយ៉ាង យកអាយុជីវិតទៅប្ដូរ រហូតឈានដល់មានការបង្រួបបង្រួមជាតិ តាមរយ:ការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ក្នុងបុព្វហេតុបញ្ចប់ភ្លើងសង្គ្រាម និងការស្ដារកសាងប្រទេសជាតិមាតុភូមិ ពីបាតដៃទទេចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩។
យោងតាមរបាយការណ៍សាងសង់ បានឲ្យដឹងថា សមិទ្ធិផលដែលធ្វើពិធីបុណ្យឆ្លង និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ មានផ្លូវបេតុងចូលវត្តប្រវែង ២.០០០ម៉ែត្រ ទទឹង ៤ម៉ែត្រ ចំណាយអស់ទឹកប្រាក់ចំនួន ២៣ម៉ឺនដុល្លារ រួមនឹងការចាក់ដីបំពេញទីធ្លាវត្ត ការចាក់បេតុងក្នុងបរិវេណវត្ត ការកសាងរូបសំណាកសត្វឆ្នាំទាំង ១២ ខឿនព្រះពោធិព្រឹក្ស ព្រះពុទ្ធរូប បន្ទប់អនាម័យ ផ្ទះបាយ អាងទឹក ស្រះទឹក ទីចាត់ការសាលាបឋមសិក្សាសិរីធានី ខ្ជុះអង្គុយលេង ដែលចំណាយថវិកាសរុបអស់ចំនួន ៥២ម៉ឺន ៧ពាន់ ៧៧ដុល្លារ។ បច្ចុប្បន្នកំពុងបន្តកសាងសាលាធម្មសភាមួយខ្នងបន្ថែមទៀត ដែលមានបណ្ដោយ ៣៦ម៉ែត្រ ទទឹង ៣៣ម៉ែត្រ ទើបតែសម្រេចលទ្ធផលបានប្រមាណ ៣០ភាគរយប៉ុណ្ណោះ។
លោករដ្ឋលេខាធិការ ក៏បានកោតសរសើរចំពោះ សប្បុរសជន និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ដែលបានចូលរួមបរិច្ចាគធនធានថវិកា ប្រកបដោយសទ្ធាជ្រះថ្លា ក្នុងការកសាងនូវសមិទ្ធផលនានាក្នុងទីអារាមវត្តសេរីធានីនេះ ដើម្បីរួមគ្នាជ្រោងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យមានការរីកចម្រើនបន្តបន្ទាប់។
នាឱកាសនោះ លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោតត្រូវត្រៀមលក្ខណៈសម្បត្តិ ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ ២០២២ខាងមុខ ឲ្យបានគ្រប់ៗគ្នា ហើយត្រូវជ្រើសរើសតំណាងរបស់ខ្លួន ដែលតែងតែជួយទុក្ខធុរៈ និងផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ និងមានការអភិវឌ្ឍ ក្នុងមូលដ្ឋានមានការរីកចម្រើន ពីដើមរៀងរហូតមក។
ក្នុងឱកាសនោះគណៈអធិបតី ក៏បានប្រគេនបច្ច័យដល់ព្រះសង្ឃសម្រាប់បន្តការអភិវឌ្ឍសមិទ្ធិផលនានាក្នុងវត្តបន្តទៀត ចំនួនជាង ១ម៉ឺន ២ពាន់ ៤រយដុល្លារ ជាការចូលរួមពីសប្បុរសជនក្នុងគ្រុបបណ្តាញសង្គមអ្នកឧកញ៉ា ប៉ោ សំអឿន និងលោកឧកញ៉ា ថាច់ សុខវិជ័យ ។
ទន្ទឹមនឹងនោះក៏មានសម្លៀកបំពាក់ ជាអំណោយរបស់អ្នកឧកញ៉ា ប៉ោ សំអឿន និងភរិយានូវ សារុង ក្រមា និងថាវិកាមួយចំនួនជាការចូលរួមឧបត្ថម្ភពីលោកនួន ប៊ុនថេត និងលោកភរិយា សម្រាប់ចែកជូនប្រជាពលរដ្ឋ លោកយាយ លោកតា និងជូនថវិកាដល់កងកម្លាំងការពារក្នុងមូលដ្ឋានមួយចំនួនផងដែរ៕
អត្ថបទ៖ វិមាន




-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?