ព័ត៌មានជាតិ
ពលរដ្ឋអាចទទួលចាក់វ៉ាក់សាំងនៅតាម តំបន់កម្សាន្ត ឬវត្តអារាម ក្នុងឱកាសចូលឆ្នាំខ្មែរ
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ នេះ បានចេញសេចក្តីជូនព័ត៌មាន ស្តីពី “ការបន្ថែមទីតាំងចាក់វាក់សាំងកូវីដ-១៩ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ នៅអំឡុងពេលចូលឆ្នាំប្រពៃណីជាតិខ្មែរ”
គ.វ.ក-១៩ បានលើកឡើងថា យោងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន ៣៨ ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធ រូបវន្តមួយចំនួនក្នុងក្រុងសៀមរាប គ.វ.ក-១៩ សូម ជម្រាបថា ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ នឹងបន្ថែម ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ នៅតាមតំបន់កម្សាន្តសំខាន់ៗ និងវត្តអារាម ដើម្បីសម្រួលឱ្យបងប្អូន ក្មួយៗ កម្មករ កម្មការិនី អាចទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ បន្ថែម លើទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដែលកំពុងបើកដំណើរការស្រាប់នៅតាមមន្ទីរពេទ្យជាតិ មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និង មណ្ឌលសុខភាព។ ដូច្នេះ គ.វ.ក-១៩ សូមអំពាវនាវដូចតទៅ៖
ចំពោះកុមារ យុវជន កម្មករ កម្មការិនី ព្រមទាំងប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋាន (ដូសទី១ និងដូសទី២) អាចទៅទទួលការចាក់វ៉ាក់សាំងដូសមូលដ្ឋាននៅតាមនៅតាមមន្ទីរពេទ្យជាតិ មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យ បង្អែក និងមណ្ឌលសុខភាព ដែលកំពុងបន្តបើកចាក់ជូនរៀងរាល់ថ្ងៃ ឬអាចទៅទទួលយកការចាក់វ៉ាក់សាំងនៅតាម តំបន់កម្សាន្តសំខាន់ៗ ឬវត្តអារាម ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ។
ចំពោះកុមារ យុវវ័យ កម្មករ កម្មការិនី ព្រមទាំងប្រជាពលរដ្ឋដែលដល់វេនចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ (មាន គម្លាតចាប់ពី ៤ ខែឡើងបន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ឬបន្ទាប់ពីការចាក់វ៉ាក់សាំង ចនសុន ចនសុន ១ដូសរួច) អាចទៅទទួលការចាក់វ៉ាក់សាំងដូសទី៣ នៅតាមមន្ទីតពេទ្យជាតិ មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និង មណ្ឌលសុខភាព ដែលកំពុងបន្តបើកចាក់ជូនរៀងរាល់ថ្ងៃ ឬអាចទៅទទួលយកការចាក់វ៉ាក់សាំងនៅតាមតំបន់កំសាន្ត សំខាន់ៗ ឬវត្តអារាម ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ។
ចំពោះប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលដល់វេនចាក់វាក់សាំងកូវីដ-១៩ ដូសទី៤ (មានគម្លាតចាប់ពី ៤ ខែឡើង បន្ទាប់ពីការចាក់ វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ) អាចទៅទទួលការចាក់វ៉ាក់សាំងដួសទី៤ នៅតាមមន្ទីរ ពេទ្យជាតិ មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ដែលកំពុងបន្តបើកចាក់ជូនរៀងរាល់ថ្ងៃ ឬអាចទៅ ទទួលយកការចាក់វ៉ាក់សាំងនៅតាមតំបន់កំសាន្តសំខាន់ៗ ឬវត្តអារាម ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ។
អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូរីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្ត ត្រូវធ្វើសេចក្តីជូនព័ត៌មាន និងផ្សព្វផ្សាយជូន សាធារណជនជ្រាបឱ្យបានទូលំទូលាយពីទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដែលត្រូវរៀបចំបន្ថែមនៅតាមតំបន់កំសាន្ត និងវត្តអារាម ដែលនឹងត្រូវបើកចាក់វាក់សាំងកូវីដ-១៩ ក្នុងអំឡុងចូលឆ្នាំប្រពីណ៏ខ្មែរតាមកាលបរិច្ឆេទខាងលើ។
ដើម្បីបង្កើនភាពសាំក្នុងសហគមន៍ សំដៅទប់ស្កាត់ការឆ្លងរីករាលដាល កាត់បន្ថយអត្រាឈឺធ្ងន់ និងអត្រាស្លាប់ដែលបង្ក ដោយជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសវីរុសបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ដែលកំពុងបន្តចរាចរនៅក្នុងសហគមន៍ នៅឡើយ ក៏ដូចជាវីរុសបំប្លែងខ្លួនថ្មីផ្សេងៗទៀត ដែលកំពុងចរាចរយ៉ាងសកម្មនៅក្នុងប្រទេសមួយចំនួននាពេលបច្ចុប្បន្ននេះ គ.វ.ក-១៩ សូមអញ្ជើញ កុមារ យុវវ័យ ព្រមទាំងប្រជាពលរដ្ឋ ក៏ដូចជាកម្មករ កម្មការិនី ស្ម័គ្រចិត្តទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូស មូលដ្ឋាន ដួសទី៣ ឬដូសជំរុញរួច ឬដូសទី៤ ឱ្យបានគ្រប់គ្នានៅពេលដល់វេនចាក់។ ទន្ទឹមគ្នានេះដែរ គ.វ.ក-១៩ សូមអញ្ជើញ ស្ត្រីមានផ្ទៃពោះ ស្ត្រីកំពុងបំបៅកូនដោយទឹកដោះ អ្នកមានជំងឺប្រចាំកាយដែលមានការព្យាបាលបានហ្នឹងន និងអ្នកជាសះស្បើយ ពីជំងឺកូវីដ-១៩ ដែលមានគម្លាត៤ខែបន្ទាប់ជាសះស្បើយ ទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់គ្នា ទាំងដូសមូលដ្ឋាន ដូសទី៣ ឬដួសជំរុញ និងដួសទី៤ នៅតាមទីតាំងដូចបានជម្រាបជូនខាងលើ។
គ.វ.ក-១៩ សូមគោរពជម្រាបជូនសាធារណជនបានជ្រាបផងដែរថា តាមការសិក្សាស្រាវជ្រាវរកឃើញថាភាពសុំ សម្រាប់ប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ របស់បុគ្គលដែលបានចាក់វាក់សាំងកូវីដ-១៩ មានការធ្លាក់ចុះជាបន្តបន្ទាប់ បន្ទាប់ពី បានចាក់ វ៉ាក់សាំងកូវីដ-១៩ ចាប់ពី៤ខែឡើង ដូចនេះ មានតម្រូវការចាំបាច់ក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញជាបន្តបន្ទាប់ ទាំងដូសទី៣ និងដូសទី៤ សំដៅកុំឱ្យភាពស៊ាំរបស់បុគ្គល ក៏ដូចជាភាពស៊ាំក្នុងសហគមន៍មានការធ្លាក់ចុះ ដែលអាចប្រឈមនឹង ភាពធ្ងន់ធ្ងរ ឬស្លាប់បណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ឡើងវិញ។
គ.វ.ក-១៩ សូមគោរពជម្រាបជូនផងដែរថា ទោះបីជាបុគ្គលម្នាក់ៗបានទទួលការចាក់វ៉ាក់សាំងកូរីដ-១៩ រួចរាល់ហើយក្តី ក៏ត្រូវបន្តអនុវត្តនូវវិធានការ “៣ការពារ” (ពាក់ម៉ាស់លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពី មួយម៉ែត្រកន្លះឡើងទៅ) និង “ ៣កុំ” (កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករច្រើន កុំទៅកន្លែងដែលបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ ដៃគ្នា កុំកៀកស្មាគ្នា ) តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ នៃប្រទេសកម្ពុជា និងរក្សា និរន្តរភាព នៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា។ លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៦៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។ លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,១៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១ ៨២៧៣៤៨ នាក់។ លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៧,៧៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១ ៨៩៧ ៣៨២ នាក់។ លើកុមារអាយុ ០៥ឆ្នាំ មាន ១២៣,៨៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤ ៣១៧ នាក់។ លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៥០,៨៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០ ៧៣០ នាក់។ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩២,៦៩%៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព