ព័ត៌មានជាតិ
ក្រសួងឲ្យប្រយ័ត្នចំពោះការវាយប្រហាររបស់ឧក្រិដ្ឋជន តាមប្រព័ន្ឋតេឡេក្រាម
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងឲ្យមានការប្រុងប្រយ័ត្ន ចំពោះការវាយប្រហាររបស់ឧក្រិដ្ឋជន តាមប្រព័ន្ឋតេឡេក្រាម ដែលកំពុងកើតមានគួរឲ្យកត់សម្គាល់។
ក្នុងសេចក្តីជូនដំណឹងបានឲ្យដឹងថា ឧក្រិដ្ឋជន បានធ្វើការវាយប្រហារក្រោមទម្រង់ជាការក្លែងបន្លំឈ្មោះថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល ឬឈ្មោះបុគ្គលដ៏ទៃទៀត ដើម្បីបញ្ជួនមេរោគតាមសារក្នុងកម្មវិធីតេឡេក្រាម សម្រាប់បោកបញ្ឆោតអ្នកប្រើប្រាស់ ដែលគេបានកំណត់មុខសញ្ញា។
ក្រសួងបានក្រើនរំលឹកថា ដើម្បីជៀសវាងការធ្លាក់ទៅក្នុងអន្ទាក់បោកប្រាស់របស់អ្នកវាយប្រហារ អ្នកប្រើប្រាស់តេឡេក្រាម គួរតែផ្ទៀងផ្ទាត់ និងត្រួតពិនិត្យគណនីរបស់បុគ្គលដែលបានផ្ញើសារមក ឲ្យបានច្បាស់លាស់ ហើយក្នុងករណីសង្ស័យ អ្នកប្រើប្រាស់គួរតែទូរសព្ទទៅសាកសួរម្ចាស់គណនីដោយផ្ទាល់តែម្ដង៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី