ព័ត៌មានជាតិ
ពលរដ្ឋសំណូមពរអាជ្ញាធរចាត់វិធានការបញ្ហាសំរាមនៅផ្សារសាលាឃុំផ្សារចាស់
ប្រជាពលរដ្ឋនៅក្នុងភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូណ៌ បានឲ្យដឹងថា សំរាមជាច្រើននៅក្នុងផ្សារសាលាឃុំផ្សារចាស់ ក្នុងពេលនេះត្រូវបានគេចាក់ចោលពាសវាលពាសកាលយ៉ាងអនាធិបតេយ្យ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពប្រជាពលរដ្ឋចេញចូលផ្សារទិញដូរទំនិញក្នុងផ្សារ និងប្រជាពលរដ្ឋរស់នៅជិតខាងជាប់ទីតាំងផ្សារនេះ ជាពិសេសនៅពេលមានភ្លៀងធ្លាក់សំរាមទាំងនេះត្រូវស្អុយរលួយអាចមានដង្កូវផងដែរ។ ដោយមិនឃើញអាជ្ញាធរឃុំ ឬអ្នកយកភាស៊ីផ្សារចាត់ការប្រមូលយកទៅចោលនោះឡើយ ។

ករណីនេះ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ផ្សារមួយនេះ គឺមានអាជីវករលក់ដូរទំនិញតែក្នុងពេលព្រឹកប៉ុណ្ណោះ នៅពេលល្ងាចពុំមានអ្នកលក់ដូរទំនិញនោះឡើយ ។ ដូចនេះប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរឃុំក៏ដូចជាអ្នកប្រមូលភាស៊ីផ្សារសាលាឃុំផ្សារចាស់ មេត្តាជួយប្រមូលសំរាមខាងលើនេះយកទៅបោះចោលផងចុះ ដើម្បីជួយការពារសុខភាពប្រជាពលរដ្ឋនៅក្នុងផ្សារ និងនៅជាប់ទីតាំងផ្សរមួយនេះ ។

ជុំវិញករណីនេះ ក្រុមការងារយើងមិនអាចសុំការបំភ្លឺពីលោកមេឃុំផ្សារបានទេ ព្រោះទូរស័ព្ទមិនចូល។ ចំណែកអ្នកយកភាស៊ីផ្សារក៏មិនអាចទំនាក់ទំនងបានដែរ ព្រោះរកលេខទូរសព្ទមិនបាន ៕
អត្ថបទ៖ ឈៀងថារិទ្ធ







-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ