ព័ត៌មានជាតិ
វិទ្យាល័យសុរាម្រឹតក្រុងកំពង់ឆ្នាំងរៀបចំសង្ក្រាន្ត អបអរសាទរបុណ្យចូលឆ្នាំថ្មីមានអ្នកចូលរួមយ៉ាងច្រើន
យុវសិស្ស និងលោកគ្រូអ្នកគ្រូនៃវិទ្យាល័យព្រះបាទសុរាម្រឹត ស្ថិតក្នុងក្រុងកំពង់ឆ្នាំង បានរៀបចំពិធីសង្ក្រាន្តឆ្នាំថ្មីរយៈពេល២ ថ្ងៃចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៥ ខែមេសា ២០២២ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
លោក ឌី ច័ន្ទវិច្ឆិកា គ្រូបង្រៀនថ្នាក់ទី១២ និងជាប្រធានក្រុមការងាររៀបចំសង្រ្កានឆ្នាំថ្មី បានឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ក្រុមយុវជនវិទ្យាល័យព្រះបាទសុរាម្រឹត និងលោកគ្រូអ្នកគ្រូបានរៀបចំសង្រ្កានឆ្នាំថ្មីដោយយកទីតាំងវិទ្យាល័យនេះធ្វើជាកន្លែងប្រារព្ធពិធី ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃ ណីជាតិដែលនឹងចូលមកដល់នៅថ្ងៃខាងមុខនេះ។
លោក ឌី ច័ន្ទវិច្ឆិកាបានបន្តថា ការរៀបចំនេះ គឺមានការជួយឧបត្ថម្ភពីសប្បុរសជននានា ពិសេសគឺយុវជនដែលជាអតីតសិស្ស នៅវិទ្យាល័យព្រះបាទសុរាម្រឹត ដែលបានជួយ ឧបត្ថម្ភឲ្យមានកម្មវិធីនេះឡើង។
ក្នុងឱកាសនេះដែរលោកគ្រូអ្នកគ្រូនិងយុវសិស្សនៃវិទ្យាល័យព្រះបាទសុរាម្រឹត សូមថ្លែងអំណរ គុណដល់លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអា វុធហត្ថខេត្ត និងកងកម្លាំងប្រដាប់អាវុធ ទាំងអស់ ដែលបានផ្ដល់កម្លាំងការពារ និងរថយន្តពន្លត់អគ្គីភ័យមកបាញ់ទឹកមុជលេងកម្សាន្ដ ដើម្បីញ៉ាំងឲ្យពិធីនេះកាន់តែអធិកអធម្មសប្បាយរីករាយថែមទៀត។
ក្នុងនាមអ្នករៀបចំកម្មវិធីសំណូមពរដល់បងប្អូនដែលបានអញ្ជើញចូលរួមកម្សាន្ត ត្រូវអនុវត្តនូវវិធានការ ៣ កុំ ៣ការពារ ដើម្បីទប់ស្កាត់ឆ្លង ការរីករាលដាលនៃជំងឺកូវីដ១៩។
កម្មវិធីនេះក៏មានការប្រគុំតន្ត្រី ដោយមានតារាចម្រៀងមកពីរាជធានីភ្នំពេញ ព្រមទាំងមានការតាំងលក់ ផលិតផលខ្មែរ និងមានលេងល្បែង របាំប្រពៃណីជាតិ ដែលធ្វើឱ្យអ្នកដែលបានចូលរួមលេងកម្សាន្តបានសប្បាយរីករាយយ៉ាងខ្លាំង៕
អត្ថបទ៖ ឈៀងថារិទ្ធ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់