ព័ត៌មានជាតិ
ក្រសួងត្រៀមឈាម១ពាន់ប្លោកដើម្បីជួយសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ
ក្រសួងសុខាភិបាលត្រៀមឈាមប្រមាណ១ ពាន់ប្លោកប្លោកដើម្បីជួយសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់ដោយសារតែពិធីបុណ្យចូលឆ្នាំខ្មែរមានអត្រាគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ក្នុងចំណោមពិធីបុណ្យធំៗនៅប្រទេសកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/118394909_1206329776395397_4008591374143480196_n12-1024x683.jpg)
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៥ មេសានេះថា ការត្រៀមឈាមប្រមាណ១ពាន់ប្លោកនេះដោយសារនៅឆ្នាំនេះរាជរដ្ឋាភិបាលបានរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឡើងវិញបន្ទាប់ពីបានផ្អាកអស់រយៈពេល២ឆ្នាំដោយសារការរាតត្បាតជំងឺកូវីដ១៩។
លោកវេជ្ជបណ្ឌិត រំពឹងថាដូចនេះ នៅឆ្នាំនេះអាចនឹងមានប្រជាពលរដ្ឋធ្វើដំណើរទៅកម្សាន្តនៅតាមរមណីដ្ឋាននានានិងស្រុកកំណើតច្រើនជាបណ្តាឆ្នាំកន្លងទៅ។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/271658255_4684681031587837_3864385681396226015_n2-1024x768.jpg)
លោកវេជ្ជបណ្ឌិត បានបន្តថា ក្នុងចំណោមឈាមប្រមាណ១ពាន់ប្លោកក្នុងនោះនៅរាជធានីភ្នំពេញមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានត្រៀមប្រមាណ៥០០ប្លោកនិងខេត្តចំនួន៤ដែលមានធនាគារឈាមរួមមានខេត្តបាត់ដំបង សៀមរាប តាកែវនិងកំពង់ចាមបានត្រៀមក្នុងមួយខេត្តៗចំនួន១០០ប្លោក។ចំណែកខេត្តផ្សេងៗទៀតក៏បានត្រៀមឈាមនៅតាមមន្ទីរពេទ្យខេត្តរបស់ខ្លួនប្រមាណ២០ប្លោកផងដែរ។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថាប៉ុន្តែក្នុងករណីមានតម្រូវការឈាមច្រើនខេត្តទាំងអស់អាចស្នើសុំមកខេត្តទាំង៤ខាងលើឬមកមជ្ឈមណ្ឌលជាតិផ្តល់ឈាមដើម្បីឲ្យមន្ទីរពេទ្យមានលទ្ធភាពគ្រាប់គ្រាន់ក្នុងការជួយសង្គ្រោះដល់ជនរងគ្រោះឲ្យបានទាន់ពេលវេលាទាក់ទិននឹងជំងឺមួយចំនួនដូចជាការហូរឈាមតាមប្រដាប់រំលាយអាហារ ការវះកាត់ជំងឺបេះដូង គ្រោះថ្នាក់ចរាចរណ៍ ការហូរឈាមមិនប្រក្រតីនៅមុននិងក្រោយពេលសំរាលកូន ជំងឺខ្សោយតំរង់នោមនិងការព្យាបាលថែទាំជំងឺមហារីកជាដើម។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/0187.jpg)
លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថានៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខាងមុខនេះសូមបងប្អូនប្រជាពលរដ្ឋត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ហើយនៅពេលដែលអត្រាគ្រោះថ្នាក់ចរាចរណ៍ត្រូវបានកាត់បន្ថយវាក៏នឹងជួយកាត់បន្ថយការប្រើប្រាស់ឈាមផងដែរដោយបង្វិលឈាមទាំងនោះទៅជួយដល់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។
លោកវេជ្ជបណ្ឌិតបានអំពាវដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសជាពិសេសក្រុមយុវជនបន្តចូលរួមបរិច្ចាគឈាមឲ្យបានគ្រប់ៗគ្នាដើម្បីជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវការឈាមឲ្យបានទាន់ពេលវេលាខណៈបច្ចុ ប្បន្នការផ្តល់អំ ណោយឈាមដោយស្ម័គ្រចិត្តនៅមានចំនួនតិចតួចនៅឡើយដែលតម្រូវឲ្យក្រុមគ្រួសារឬសាច់ញាតិរបស់អ្នកជំងឺផ្តល់ឈាមជំនួស។
គួរបញ្ជាក់ថាបច្ចុប្បន្ននេះកម្ពុជាតម្រូវការឈាមនៅទូទាំងប្រទេសសម្រាប់ជួយសង្គ្រោះជនរងគ្រោះមានការកើនឡើងពី ២៥០ទៅ ៣០០ប្លោកក្នុង១ថ្ងៃ ខណៈការបរិច្ចាគឈាមដោយស្ម័គ្រចិត្តមានត្រឹម១០ភាគរយប៉ុណ្ណោះ៕
អត្ថបទ៖ សំអឿន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត