ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ការចាប់ខ្លួន និងឃុំខ្លួនស្ត្រីឈ្មោះ យក់ នាង គឺផ្អែកលើនីតិវិធីច្បាប់ជាធរមាន ហើយមានភស្ដុតាងរឹងមាំ
មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងថា ការចាប់ខ្លួន និងឃុំខ្លួនស្ត្រីឈ្មោះ យក់ នាង ដែលអតីតមន្ត្រីមូលដ្ឋាន នៃអតីតគណបក្សសង្រ្គោះជាតិ នៅរាជធានីភ្នំពេញនោះ គឺសមត្ថកិច្ច និងតុលាការបានផ្អែកលើនីតិវិធីច្បាប់ជាធរមាន ហើយមានភស្ដុតាងរឹងមាំផងដែរ។
ការអះអាងនេះ បន្ទាប់ពីមានការលើកឡើងពីកូនប្រុសរបស់ស្ត្រីរូបនេះ និងអ្នកវិភាគមួយចំនួនថា ការចាប់ខ្លួនស្ត្រីម្នាក់ឈ្មោះ យក់ នាង អតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ នៃអតីតគណបក្សសង្គ្រោះជាតិ និងត្រូវបានតុលាការចេញដីកាឃុំខ្លួនស្ត្រីរូបនេះ ដាក់ពន្ធនាគារពីបទ «រួមគំនិតក្បត់ និងញុះញង់»នោះ គឺពាក់ព័ន្ធនឹងរឿងនយោបាយ។
ប៉ុន្តែលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានច្រានចោលចំពោះការលើកឡើងខាងលើនេះ និងថាសមត្ថកិច្ច និងតុលាការអនុវត្តទៅតាមច្បាប់ប៉ុណ្ណោះ។ លោកថា «យើងមើលទៅ ការឃាត់ខ្លួនការឃុំខ្លួននេះ ផ្អែកទៅតាមនីតិវិធីច្បាប់ ដែលមានជាធរមាន ដែលសមត្ថកិច្ចមានភស្ដុតាង មានមូលដ្ឋានផ្លូវច្បាប់រឹងមាំ បញ្ជាក់ពីបទរួមគំនិតក្បត់ និងការញុះញង់ ដូច្នេះគ្រាន់តែចោទថា ការឃុំខ្លួន ឃាត់ខ្លួនពាក់ព័ន្ធនឹងរឿងនយោបាយ អាហ្នឹងគឺមិនអាចធ្វើការការពាខ្លួន ដល់ជនជាប់ឃុំបានទេ»។
បើតាមលោក ជិន ម៉ាលីន ដើម្បីអាចការពារខ្លួនដល់ជនជាប់ឃុំរូបនេះ ទាល់តែអ្នកលើកឡើងទាំងនោះ រកមូលដ្ឋានផ្លូវច្បាប់រឹងមាំក្នុងការដោះបន្ទុក និងចូលរួមក្នុងដំណើរការនីតិវិធីរបស់តុលាការ។
បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្ត្រីឈ្មោះ យក់ នាង ដែលជាអតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលបានត្រូវតុលាការរំលាយនោះ ធ្លាប់រត់គេចខ្លួនទៅប្រទេសថៃ កាលពីចុងឆ្នាំ ២០១៩ ក្រោយពីតុលាការបានចេញដីកាចាប់ខ្លួនស្ត្រីរូបនេះ និងមនុស្សមួយចំនួនទៀត ក្រោមបទចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ដែលពាក់ព័ន្ធនឹងដំណើរវិលត្រឡប់របស់លោក សម រង្ស៊ី ដែលជាទណ្ឌិតក្នុងព្រឹត្តិការណ៍ ៩ វិច្ឆិកា ២០១៩៕
អត្ថបទ៖ ឃួន សុភ័ក្រ



-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង