Connect with us

ព័ត៌មានជាតិ

ចាប់​ខ្លួន​ជន​ដែល​បង្កើត​គណនី facebook ក្លែងក្លាយ ដើម្បី​ជេរប្រមាថ​ថ្នាក់ដឹកនាំ​កំពូល

បានផុស

នៅ

នគរបាល​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សហ​ការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប នៅ​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ បាន​ឃាត់ខ្លួន​យុវជន​ម្នាក់​ឈ្មោះ ងិន ស៊ុយ​ទ្រី ភេទ​ប្រុស អាយុ​២៥ ឆ្នាំ រស់នៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប ដែល​បង្កើត​គណនី facebook ក្លែងក្លាយ ដើម្បី​ជេរប្រមាថ បរិហារកេរ្តិ៍​ថ្នាក់ដឹកនាំ​កំពូល អភិបាល និង​ស្នងការ​តាម​បណ្ដា​ខេត្ត​នានា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី វរ​សេនីយ៍​ឯក អាយ វ​ឌ្ឍ​នា អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ប្រាប់​ឱ្យដឹងថា ងិន ស៊ុយ​ទ្រី មាន​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​នារី​ឈ្មោះ ទ្រី ស៊ា​ង​ម៉ី តាំងពី​ដើមឆ្នាំ​២០១៦ ក្រោយមក​នារី ទ្រី ស៊ា​ង​ម៉ី បាន​ផ្លាស់ប្ដូរ​មក​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ តាំងពី​ពេលនោះ​មក​ទំនាក់ទំនង​របស់​គេ​បាន​ត្រូវ​ឃ្លាតឆ្ងាយ និង​ដោយសារ​នារី ទ្រី ស៊ា​ង​ម៉ី មាន​ទំនាក់ទំនង​ជាមួយ​បុរស​ផ្សេងទៀត​ធ្វើ​ឲ្យ ងិន ស៊ុយ​ទ្រី កើត​ចិត្ត​ប្រចណ្ឌ ហើយ​ក៏បាន​បង្កើត​គណ​នី​ក្លែង​ក្លាយជា​ឈ្មោះ​របស់​នារី ទ្រី ស៊ា​ង​ម៉ី ជា​ឪពុក និង​ជា​មិត្ត​ភ័​ក្រ​របស់​នាង​ជាច្រើន​ទៀត ដើម្បី​វាយប្រហារ​ថ្នាក់ដឹកនាំ​កំពូល​កំពូល ចេតនា​ដើម្បី​ទម្លាក់កំហុស​ឱ្យ​នាង ទ្រី ស៊ា​ង​ម៉ី ព្រមទាំង​មិត្ត​ភ​ក្កិ ដៃគូរ​ស្នេហា និង​គ្រួសារ​របស់​នាង​។

បច្ចុប្បន្ន​នេះ​ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប កំពុង​រៀបចំ​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ​នេះ​ទៅ​តុលាការ​តាម​នីតិវិធី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ចិន៖ មហា​អំណាច​ធំៗ​មិន​គួរ​ធ្វើ​បាប​ប្រទេស​ទន់ខ្សោយ​ទេ

ព័ត៌មានជាតិ២០ នាទីutes មុន

អបអរសាទរ! នគរបាល និងមន្រ្តីពន្ធនាគារជាស្ត្រីមានផ្ទៃពោះ ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋដូចសមាជិក ប.ស.ស ដទៃ

ព័ត៌មានជាតិ២១ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ សមាមាត្រដែលស្រ្តីបានចូលរួមទទួល និងប្រើប្រាស់សេវាហិរញ្ញវត្ថុប្រហាក់ប្រហែលនឹងបុរស

ម៉ាក់ប្រាង
ព័ត៌មានជាតិ១ ម៉ោង មុន

ម៉ាក់ប្រាងផ្លែដើមដៃ អាចមានតម្លៃខ្ពស់នៅលើទីផ្សារ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ គំរាម​ដាក់​ទណ្ឌកម្ម​ដ៏​ធ្ងន់លើ​រុស្ស៊ី ដើម្បី​ឲ្យ​ឈាន​ដល់​បទ​ឈប់បាញ់ឆាប់ៗ

សន្តិសុខសង្គម១៩ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ២២ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហ្សេលេនស្គី នឹង​ទៅ​អារ៉ាប៊ីសាអូឌីត ដើម្បី​ជជែក​ជាមួយ​អាមេរិក លើ​រឿង​បញ្ចប់​សង្គ្រាម

ព័ត៌មានជាតិ២៣ ម៉ោង មុន

កសិករក្នុងឃុំគោលាប់ សម្រុកធ្វើដំឡូងមីស្ងួត ខណៈតម្លៃខ្ពស់ជាងដំឡូងមីស្រស់​ ១ គុណជា ៣

Sokha Hotels

ព័ត៌មានពេញនិយម