ព័ត៌មានជាតិ
សមាគមមួយដាក់ញត្តិទៅស្ថានទូតរុស្ស៊ី ដើម្បីស្នើសុំឲ្យរុស្ស៊ីបញ្ឈប់ការឈ្លានពានទៅលើអ៊ុយក្រែន
សមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងក្រុមសកម្មជនមួយចំនួនទៀត នៅព្រឹកថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២២នេះ បានដាក់ញត្តិដាក់ទៅស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា ដើម្បីស្នើសុំឲ្យប្រទេសរុស្ស៊ី បញ្ឈប់ការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។
លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ បានឲ្យដឹងថា គោលបំណងដែលក្រុមរបស់លោកដាក់ញត្តិដាក់ ទៅស្ថានទូតរុស្ស៊ីប្រចាំកម្ពុជានាពេលនេះ គឺចង់ឃើញប្រទេសរុស្ស៊ីបញ្ឈប់ការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន ហើយស្ដារឡើងវិញនូវលំនឹងស្ថេរភាពនយោបាយ និងសន្តិភាពសកល។
លោក កើត សារ៉ាយ បានសរសេរនៅលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី ៤ ខែមេសាថា «ក្នុងនាមពួកយើងជាមនុស្សជាតិដូចគ្នា ពួកយើងខ្ញុំជាសង្គមស៊ីវិលប្រចាំនៅកម្ពុជា សូមផ្សាយសេចក្ដីស្រលាញ់ និងការអាណិតអាសូរដល់ប្រជាជនអ៊ុយក្រែន (Ukraine ) ដែលកំពុងស្ថិតនៅក្នុងភ្នក់ភ្លើងសង្គ្រាមដ៏ព្រៃផ្សៃយង់ឃ្នង ហើយពួកយើងពិតជាចង់ឃើញខ្លាំងណាស់ ចំពោះមនុស្សជាតិទាំងអស់ ក្នុងសកលលោកអាចរស់នៅក្នុងសុខសន្តិភាព ជួបជុំបងប្អូនគ្រួសារយ៉ាងរីករាយ ព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាមឆ្អែតឆ្អន់ហើយ ដូច្នេះក្នុងនាមប្រជាជាតិកម្ពុជាពួកយើងខ្ញុំ ពិតជាមិនចង់ឃើញប្រទេសណាមួយធ្លាក់ក្នុងភ្លើងសង្រ្គាមនោះទេ សូមប្រជាជាតិអ៊ុយក្រែន (Ukraine ) និងប្រជាជាតិរុស្ស៊ី (Russia) ទទួលយកនូវការគោរពស្រឡាញ់ពីពួកយើងខ្ញុំផង»។
គួររំលឹកថា កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២កន្លងទៅនេះ ប្រទេសរុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំរបស់ខ្លួនទៅលើអ៊ុយក្រែន បន្ទាប់ពីការប្រកាសដោយលោក វ្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី៕




-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា