ព័ត៌មានជាតិ
មិនធ្លាប់មាន ឆ្នាំនេះ មន្ទីរវប្បធម៌រាជធានី ទទួលសម្ដែងរបាំត្រុដិ តាមស្ថាប័នរដ្ឋ និងឯកជន
ប្រធានមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ បានឱ្យដឹងថា នៅឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក នេះ ក្រុមសិល្បៈ នៃមន្ទីរ នឹងទទួលការអញ្ជើញទៅសម្ដែងរបាំត្រុដិ តាមស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជននានា ដើម្បីកាត់ផ្ដាច់ឧបទ្រពចង្រៃឆ្នាំចាស់ ផ្លាស់ទទួលយកជោគជ័យឆ្នាំថ្មី។

លោក ជុំ វុឌ្ឍី ប្រធានមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ បានឱ្យ “កម្ពុជាថ្មី” ដឹងថា នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ នេះថា រាល់ឆ្នាំ ក្រុមសិល្បៈ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មិនដែលចេញសម្ដែងរបាំត្រុដិ តាមក្រុមហ៊ុនឯកជននានានោះទេ ពោលសម្ដែងតែនៅរមណីដ្ឋានវត្តភ្នំប៉ុណ្ណោះ គឺនៅក្រោយម៉ោងទេវតាចុះ។

លោក ជុំ វុឌ្ឍី បញ្ជាក់ថា ដើម្បីអបអរការបើកពិធីចូលឆ្នាំអធិកអធមឡើងវិញបន្ទាប់ពីផ្អាកដោយសារវិបត្តិជំងឺកូវីដ-១៩ កន្លងទៅនេះ ដូចនេះក្រសួង មន្ទីរនានា ក៏ដូចជាស្ថានទូត ក្រុមហ៊ុន រោងចក្រ ផ្សារទំនើប និងសាធារណជនទូទៅ អាចអញ្ជើញក្រុមសិល្បករជំនាញ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញទៅសម្ដែង ស្វាគមន៍ឆ្នាំថ្មី ទទួលលាភសិរីបាន តាមរយៈទូរសព្ទលេខ ០១១ ៤៤៨ ៨៩៨ ។
ប្រធានមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ រូបនេះបញ្ជាក់ថា របាំត្រុដិ មានសិល្បករសិល្បៈការិនី ជាង ២០ រូប ដែលមានទាំងតួ ព្រានព្រៃ១រូប តួប្រើស១រូប តួទន្សោង២រូប ក្ងោក២រូប យក្ស២រូប ព្រាយ២រូប ក្រុមអ្នកច្រៀង ក្រុមអ្នកកាន់ដងកញ្ឆា ក្រុមអ្នកភ្លេង មានអ្នកកាន់ស្គរ ទ្រអ៊ូរ និងទ្រសោ ជាដើម។

លោក ជុំ វុឌ្ឍី លើកឡើងថា របាំត្រុដិនេះ សម្ដែងក្នុងឱកាសបុណ្យឆ្លងពីឆ្នាំចាស់ចូលឆ្នាំថ្មី បណ្ដេញភាពឧបទ្រពចង្រៃ ទៅភាពសម្បូរណ៍សប្បាយ សំដៅ ឆ្នាំចាស់ដាច់ ដើម្បីត្រាច់ផ្លាស់ចូលឆ្នាំថ្មី ហើយការណ៍ដែលគេមិនបានប្រារព្ធពិធីបុណ្យឆ្លងឆ្នាំថ្មី ឬមិនចូលរួមអបអរសាទរនូវរបាំនេះ អាចនាំមកនូវទុក្ខសោកដោយប្រការណាមួយ។
គួរបញ្ជាក់ថា របាំត្រុដិ ជារបាំជនជាតិសំរ៉ែ ដែលជាជនជាតិដើមមួយរស់នៅតាំងពីបុរាណកាលមក។ ជនជាតិសំរ៉ែសព្វថ្ងៃរស់នៅច្រើននៅភូមិភាគខាងជើងបឹងទន្លេសាប។ ជារៀងរាល់ពេលចូលឆ្នាំជានជាតិសំរ៉ែតែងតែយករបាំត្រុដិនេះទៅលេងថ្វាយព្រះពរព្រះរាជាខ្មែរនៅអង្គរ ប្រជាប្រិយមួយបែប ដែលគេនិយមមកលេងពេលចូលឆ្នាំថ្មី ដើម្បីប្រសិទ្ធិពរដល់អ្នកស្រុក។ ម្យ៉ាងទៀតរបាំត្រុដិនេះក៏នាំផ្សាភ្ជាប់ និងជំនឿបន់ស្រន់សុំទឹកភ្លៀងនៅពេលដែលមានការរាំងស្ងួត។ ក្នុងរបាំនេះគេនិយមប្រើកន្ទុយក្ងោកដោយគេយល់ថា ក្ងោកជាតំណាងព្រះអាទិត្យ។ មនុស្សបន់ស្រន់អង្វរព្រះអាទិត្យ សុំឱ្យព្រះអាទិត្យផ្តល់អំណោយទឹកភ្លៀងគ្រប់គ្រាន់ដើម្បីស្រែចំការ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល