Connect with us

ព័ត៌មានជាតិ

ទូតរុស្ស៊ីមិនទទួលញត្តិរបស់យុវជនមួយក្រុម ដែលស្នើឲ្យរុស្ស៊ីបញ្ឈប់ការឈ្លានពានអ៊ុយក្រែនទេ

បានផុស

នៅ

ស្ថានទូតរស្ស៊ីប្រចាំកម្ពុជា មិនបានទទួលយកញត្តិរបស់ក្រុមយុវជនមួយក្រុម ដែលមានបំណងស្នើសុំឲ្យប្រទេសរុស្ស៊ី បញ្ឈប់​ការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន នោះទេ។ សមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងក្រុមសកម្មជនមួយចំនួនទៀត នៅព្រឹកថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២២នេះ បានដាក់ញត្តិដាក់ទៅស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា ដើម្បីស្នើសុំឲ្យប្រទេសរុស្ស៊ី បញ្ឈប់​ការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។

លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ បានឲ្យដឹងថា គោលបំណងដែលក្រុមរបស់លោកដាក់ញត្តិដាក់ ទៅស្ថានទូតរុស្ស៊ីប្រចាំកម្ពុជានាពេលនេះ គឺចង់ឃើញប្រទេសរុស្ស៊ីបញ្ឈប់ការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន ហើយស្ដារឡើងវិញនូវលំនឹងស្ថេរភាពនយោបាយ និងសន្តិភាពសកល។

យ៉ាងណាក៏ដោយលោក កើត សារ៉ាយ បានឲ្យដឹងតាមរយៈគណនីហ្វេសប៊ុក នៅមុននេះបន្តិចនាថ្ងៃទី ៥ ខែមេសានេះថា «មកដល់ពេលនេះស្ថានទូតរុស្ស៊ីមិនបានទទួលយកញត្តិ របស់ពួកយើងនោះទេ ទោះជាយ៉ាងនេះក្ដី ពួកយើងនៅតែរក្សាជំហរស្នើឱ្យរុស្ស៊ីបញ្ឈប់ការឈ្លានពាន និងស្ដារស្ថេរភាពពិភពលោកឡើងវិញ»។

កាលពីថ្ងៃទី ៤ ខែមេសា ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ បានលើកឡើងថា «ក្នុងនាមពួកយើងជាមនុស្សជាតិដូចគ្នា ពួកយើងខ្ញុំជាសង្គមស៊ីវិលប្រចាំនៅកម្ពុជា សូមផ្សាយសេចក្ដីស្រលាញ់ និងការអាណិតអាសូរដល់ប្រជាជនអ៊ុយក្រែន (Ukraine ) ដែលកំពុងស្ថិតនៅក្នុងភ្នក់ភ្លើងសង្គ្រាមដ៏ព្រៃផ្សៃយង់ឃ្នង ហើយពួកយើងពិតជាចង់ឃើញខ្លាំងណាស់ ចំពោះមនុស្សជាតិទាំងអស់ ក្នុងសកលលោកអាចរស់នៅក្នុងសុខសន្តិភាព ជួបជុំបងប្អូនគ្រួសារយ៉ាងរីករាយ ព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាមឆ្អែតឆ្អន់ហើយ ដូច្នេះក្នុងនាមប្រជាជាតិកម្ពុជាពួកយើងខ្ញុំ ពិតជាមិនចង់ឃើញប្រទេសណាមួយធ្លាក់ក្នុងភ្លើងសង្រ្គាមនោះទេ សូមប្រជាជាតិអ៊ុយក្រែន (Ukraine ) និងប្រជាជាតិរុស្ស៊ី (Russia) ទទួលយកនូវការគោរពស្រឡាញ់ពីពួកយើងខ្ញុំផង»។

គួររំលឹកថា កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២កន្លងទៅនេះ ប្រទេសរុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំរបស់​ខ្លួនទៅ​លើអ៊ុយក្រែន​​ បន្ទាប់​ពី​ការ​ប្រកាស​ដោយលោក ​វ្លាឌីមៀរ ពូទីន ​ប្រធានា​ធិបតីរុស្ស៊ី៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣ វិនាទី មុន

រកឃើញក្រុមជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន FA Cup ហើយ ខណៈ Man City ត្រូវជួប…

ព័ត៌មានជាតិ៥ នាទីutes មុន

តំបន់ទេ ទឹកពុះ និង​​ខ្នងផ្សារ ​គ្រោង​​អភិវឌ្ឍ​រៀប​ចំ​​កញ្ចប់ទស្សនកិច្ច ទាក់​ទាញ​ទេសចរឱ្យមកកម្សាន្ត

ព័ត៌មានជាតិ១០ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងអំណរគុណដល់គណបក្សកម្លាំងជាតិសម្រាប់សាររំលែកទុក្ខ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

តួ​លេខ​អ្នក​ស្លាប់​នៅ​មីយ៉ាន់ម៉ា កើន​ឡើង​​ជិត ៣ ០០០​នាក់ហើយ ព្រោះ​គ្រោះ​រញ្ជួយ​ដី

ព័ត៌មានជាតិ១៦ នាទីutes មុន

កម្ពុជា ផ្ដល់ជំនួយ១០ម៉ឺនដុល្លារ និងបញ្ជូនមន្ត្រីសង្គ្រោះ២រូប ដើម្បីជួយមីយ៉ាន់ម៉ា ដែលរងគ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម