សន្តិសុខសង្គម
ពលករខ្មែរ ៨៨ នាក់ចូលមកប្រទេសតាមច្រករបៀងម៉ាឡៃដើម្បីចូលរួមបុណ្យចូលឆ្នាំថ្មី
វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥ម៉ាឡៃ បានប្រាប់ឲ្យដឹងថា មានពលករខ្មែរ ដែលកំពុងបម្រើការងារនិងស្នាក់នៅប្រទេសថៃ ចំនួន ៨៨ នាក់ បាននាំគ្នាសម្រុកចេញពីប្រទេសថៃចូលតាមច្រកព្រំដែនម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីមកលេងស្រុក និងចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិផង។

ការសម្រុករបស់ពលករខ្មែរធ្វើដំណើរចេញពីប្រទេសថៃ ចូលមកស្រុកខ្មែរនេះ គឺដោយសារពួកគាត់នឹករលឹកស្រុកកំណើត ដែលពួកគាត់ខកខានមកលេងរយៈពេល២ឆ្នាំមកហើយ និងមួយទៀតដើម្បីមកចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខផងដែរ ព្រោះរដ្ឋាភិបាលបានផ្អាកប្រារព្ធពិធីចូលឆ្នាំខ្មែរពីរឆ្នាំមកហើយ ដោយសារការរាតត្បាតជំងឺកូវីដ១៩។
វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ម៉ាឡៃបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងបន្តទៀតថា នេះតាមការណែនាំរបស់ក្រសួងសុខាភិបាលពលករខ្មែរធ្វើដំណើរមកពីថៃ ដែលបានចាក់វ៉ាក់សាំងបានចំនួន២ដូសហើយមិនត្រូវបានធ្វើតេស្តរកជំងឺកូវីដ១៩ទៀតទេនិងតម្រូវឱ្យពួកគាត់ធ្វើដំណើរទៅស្រុកកំណើតតែម្តង។

ប៉ុន្តែចំពោះពលករណាដែលចាក់វ៉ាក់សាំងមិនបានគ្រប់ដូសឬមិនទាន់បានចាក់វ៉ាក់សាំងត្រូវអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល គឺត្រូវធ្វើតេស្តរកជំងឺកូវីដ១៩។
វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ម៉ាឡៃបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងបន្តទៀតថា ពលករខ្មែរ ៨៨នាក់នោះមាន ស្រី៣៨នាក់ កុមារ៧ នាក់វិលពីស្រុកថៃ ចូលមកស្រុកខ្មែរ ដើម្បីមកចូលឆ្នាំខ្មែរនៅពេលខាងមុខ តាមច្រករបៀងស្រុកម៉ាឡៃ តាមភូមិសាស្ត្រប៉ុស្តិ៍សង្កែ ចំណុចកំពង់បងសល់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ៕

អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ