Connect with us

ព័ត៌មានជាតិ

សម្តេច ស ខេង ស្នើតំណាងUNជួយគាំទ្រ​លើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ​ដំណាក់កាលទី២

បានផុស

នៅ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានស្នើឱ្យតំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាជួយគាំទ្រលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដំណាក់កាលទី២របស់រាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចក្រឡាហោមបានស្នើសុំបែបនេះក្នុងឱកាសអនុញ្ញាតឱ្យ លោកស្រី Paunline Tamesis អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាចូលជួបជម្រាបលាកាលពីរសៀលថ្ងៃទី០៥មេសានៅទីស្តីការក្រសួង។

សម្ដេចក្រឡាហោម បានជម្រាបជូន លោកស្រី ថាថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការរយៈពេល ១០ឆ្នាំ ដំណាក់កាលទី២ លើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលសកម្មភាពសំខាន់ៗ គឺផ្ដោតទៅលើការបន្ដផ្ទេរសិទ្ធិអំណាច និងធនធាន ទាំងធនធានមនុស្ស និងធនធានហិរញ្ញវត្ថុទៅដល់ថ្នាក់ក្រោមជាតិ ព្រមទាំងបន្ដលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ និងសាធារណជនជាមួយនឹងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ។

សម្ដេចក្រឡាហោម បានស្នើឱ្យអង្គការសហប្រជាជាតិ បន្ដពិនិត្យទៅលើផែនការ ១០ឆ្នាំដំណាក់កាលទី២នេះ ដើម្បីអាចផ្ដល់ការគាំទ្រទៅលើផ្នែក ឬសកម្មភាពណាមួយ នៃផែនការជាតិ ។

សម្ដេចក្រឡាហោម ក៏បានជម្រាបជូនលោកស្រីបន្ថែមថា ទោះបីការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ ជាកិច្ចការងារមួយថ្មី សម្រាប់ប្រទេសកម្ពុជា ក៏ប៉ុន្ដែនៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ សម្ដេច បានមើលឃើញនូវវឌ្ឍនភាពលើការងារនេះ ហើយតាមការសង្កេតមើលឃើញថា ប្រជាពលរដ្ឋកាន់តែយល់ដឹងបានច្រើន និងផ្ដល់ការគាំទ្រក្នុងការចូលរួមបានកាន់តែច្រើន ផងដែរ។

នៅក្នុងឱកាសនោះសម្ដេចក្រឡាហោម បានលើកទឹកចិត្តឱ្យអង្គការសហប្រជាជាតិបន្ដខិតខំអនុវត្តគម្រោងនានា ដែលកំពុងអនុវត្តជាមួយគ្នានូវគម្រោងមិនទាន់បញ្ចប់ដោយបន្ដអនុវត្តឱ្យបាន និងទទួលបានលទ្ធផលល្អប្រសើរជាពិសេសលើការងារគាំពារដល់ស្ដ្រី និងកុមារ។

លោកស្រី Paunline Tamesis បានមានប្រសាសន៍ថាអង្គការសហប្រជាជាតិនឹងបន្ដប្ដេជ្ញាចិត្តក្នុងការធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យនានាដោយធ្វើយ៉ាងណា បន្ស៉ីយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ថាដំណើរការ​កំណែទម្រង់​វិមជ្ឈការ និង វិសហមជ្ឈការ​ក្នុងអំឡុងពេល​នៃ​ការអនុវត្ត​កម្មវិធី​ជាតិ​សម្រាប់​ការអនុវត្ត​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ដំណាក់កាល​ទី​១ (២០១០ -២០២០) និងដំណាក់កាល​ទី​២ (២០២១-២០៣០)​បានប្រកាសនៅថ្ងៃទី២១ខែមីនាឆ្នាំ២០២២។​

ចក្ខុវិស័យ​របស់​រាជ​រដ្ឋាភិបាល​សម្រាប់ កំណែទម្រង់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ ក្រោម​ជាតិ​ក្នុង​រយៈពេល​១០​ឆ្នាំ​ខាងមុខ (​ឆ្នាំ​២០២១-២០៣០) គឺ “​ប្រជាពលរដ្ឋ​ទទួលបាន​សេវាសាធារណៈ និង​ផលប្រយោជន៍​ពី​ការអភិវឌ្ឍ​មូលដ្ឋាន​ដែល​ផ្តល់​ដោយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ប្រកបដោយ​បរិ​យា​ប័ន្ន និង​សមធម៌​សង្គម ដែល​រួមចំណែក​សម្រេច​ឱ្យបាន​នូវ​គោលបំណង​ដ៏​ទូលំទូលាយ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមជាតិ និង​ប្រែក្លាយ​ប្រទេស​កម្ពុជា​ឱ្យទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០”៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម