Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ស្នើសមត្ថកិច្ចចាត់វិធានការតាមច្បាប់ ចំពោះបុគ្គលពាក់ព័ន្ធករណីក្លែងបន្លំឯកសារសាធារណៈ

បានផុស

នៅ

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានស្នើឲ្យសមត្ថកិច្ចចាត់វិធានការទៅតាមផ្លូវច្បាប់ ចំពោះបុគ្គលទាំងឡាយណា ដែលមានការពាក់ព័ន្ធទៅនឹងករណី ក្លែងបន្លំឯកសារជាសាធារណៈ។

ការស្នើសុំនេះ បានធ្វើឡើងក្រោយពីគណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល បានសម្រេចលុបឈ្មោះនិស្សិតពេទ្យចំនួន ៤៣នាក់ ចេញពីការប្រឡងបន្ទាប់ពីរកឃើញថានិស្សិតទាំងនោះ បានក្លែងបន្លំឯកសារសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

លោក រស់ សុវាចា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៦ ខែមេសានេះថា «ក្រសួងអប់រំ យុវជន និង កីឡា ថ្កោលទោសរាល់បទក្លែងបន្លំឯកសារសាធារណៈ។ ក្រសួងអប់រំ យុវជន និងកីឡា នឹងពិនិត្យករណីនេះ និងសូមអំពាវនាវដល់ភាគីមានសមត្ថកិច្ច ចាត់ការបុគ្គលពាក់ព័ន្ធតាមផ្លូវច្បាប់»។

លោកបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាស៊ី ប្រធានគណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល បានឲ្យដឹងនៅក្នុងលិខិតលុបឈ្មោះមួយកាលពីថ្មីៗនេះថា និស្សិតចំនួន ៤៣នាក់ ដែលត្រូវលុបឈ្មោះចេញពីបញ្ជីឈ្មោះនិស្សិតប្រឡងថ្នាក់ជាតិ។

ក្នុងនោះ មាននិស្សិតដែលត្រូវជ្រើសរើសចូលរៀន ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសម្រាប់កម្រិតបរិញ្ញាបត្រនិងថ្នាក់ឆ្នាំទី ១ សម្រាប់កម្រិតបរិញ្ញាបត្ររង ជាប់ចូលរៀនផ្នែកបរិញ្ញាបត្ររងគិលានុបដ្ឋាក បរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍ និងបរិញ្ញាបត្ររងទន្តគិលានុបដ្ឋាក នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល ចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២០ ដោយសារមូលហេតុក្លែងបន្លំឯកសារសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

លោកបានបន្តថា ក្នុងចំណោមនិស្សិតចំនួន ៤៣នាក់ ដែលត្រូវលុបឈ្មោះចេញពីការប្រឡងថ្នាក់ជាតិនោះ រួមមានក្នុងនោះមាននិស្សិតផ្នែកវេជ្ជបណ្ឌិតចំនួន ១នាក់ និស្សិតផ្នែកគិលានុប្បដ្ឋាកចំនួន២៨នាក់ និស្សិតផ្នែកបរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍ចំនួន ៧នាក់ និស្សិតផ្នែកបរិញ្ញាបត្ររងទន្តគិលានុបដ្ឋាកចំនួន ៤នាក់ និងនិស្សិតផ្នែកបរិញ្ញាបត្ររងឆ្មបចំនួន ៣នាក់៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

តំបន់ទេ ទឹកពុះ និង​​ខ្នងផ្សារ ​គ្រោង​​អភិវឌ្ឍ​រៀប​ចំ​​កញ្ចប់ទស្សនកិច្ច ទាក់​ទាញ​ទេសចរឱ្យមកកម្សាន្ត

ព័ត៌មានជាតិ៩ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងអំណរគុណដល់គណបក្សកម្លាំងជាតិសម្រាប់សាររំលែកទុក្ខ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

តួ​លេខ​អ្នក​ស្លាប់​នៅ​មីយ៉ាន់ម៉ា កើន​ឡើង​​ជិត ៣ ០០០​នាក់ហើយ ព្រោះ​គ្រោះ​រញ្ជួយ​ដី

ព័ត៌មានជាតិ១៥ នាទីutes មុន

កម្ពុជា ផ្ដល់ជំនួយ១០ម៉ឺនដុល្លារ និងបញ្ជូនមន្ត្រីសង្គ្រោះ២រូប ដើម្បីជួយមីយ៉ាន់ម៉ា ដែលរងគ្រោះរញ្ជួយដី

ព័ត៌មានជាតិ២២ នាទីutes មុន

អ្នកវិភាគ៖ ជំនួយរបស់កម្ពុជាជួយដល់មីយ៉ាន់ម៉ា គឺបង្ហាញស្មារតីសាមគ្គីភាព និងជួយគ្នាក្នុងគ្រាអាសន្ន

Sokha Hotels

ព័ត៌មានពេញនិយម