ព័ត៌មានជាតិ
លោកទេសរដ្ឋមន្រ្តី លី ធុជ នាំយកអំណោយសប្បុរសធម៌របស់ប្រជាពលរដ្ឋខ្មែររស់នៅអូស្រ្តាលី ចែកជូនគ្រួសារខ្វះខាតនៅក្រុងបាវិត
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត បានដឹកនាំក្រុមការងារចុះមូលដ្ឋានសង្កាត់ច្រកម្ទេស ក្រុងបាវិត ចែកអំណោយរបស់សប្បុរសធម៌របស់ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្រ្តាលី ជូនដល់គ្រួសារមានជីវភាពខ្វះខាត និងចាស់ជរាចំនួន ៥ភូមិ ស្មើនឹង ៦០គ្រួសារ ស្ថិតក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិត។
អំណោយសប្បុរសធម៌នេះ បានមកពីសមាគមន៍ AUSTRALASIAN BUSINESS ASSOCIATION ដែលមានលោក សារ៉ា ណារី ជាប្រធានសមាគមន៍ និងលោក SITH-TEE TAN ជាអនុប្រធានសមាគមន៍ និងលោកស្រី ទីង បូរមី ជាលេខា ហើយក៏ជាអនុប្រធាន និងសមាជិកក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំនៅទីក្រុងម៉ែលប៊ន ប្រទេសអូស្រ្តាលី។
ពិធីនេះ ក៏មានការចូលរួមពីលោក ស៊ុយ ជីហ៊ាង ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ច្រកម្ទេស ក្រុមការងារចុះជួយសង្កាត់ រដ្ឋបាលក្រុងបាវិត រដ្ឋបាលសង្កាត់ និងមេភូមិ។
ក្នុងនាមប្រជាពលរដ្ឋក្រុងបាវិត លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជូន ចំពោះ សមាគមន៍ AUSTRALASIAN BUSINESS ASSOCIATION ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ខ្មែរដែលកំពុងរស់នៅប្រទេសអូស្រ្តាលី បានយកចិត្តទុកដាក់ និងផ្តល់នូវសន្តានចិត្តសប្បុរសជួយសម្រាលជីវភាពរស់នៅរបស់ជនជាតិខ្មែរដូចគ្នា ដែលកំពុងមានជីវភាពខ្វះខាត៕
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ