ព័ត៌មានជាតិ
ប្រធានពន្ធដារ ចាត់វិធានការក្តៅដកអាជ្ញាបណ្ណភ្នាក់ងារសេវាកម្មពន្ធដារពីក្រុមហ៊ុនមួយ
លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានសម្រេចដកហូតអាជ្ញាបណ្ណភ្នាក់ងារសេវាកម្មពន្ធដារក្រុមហ៊ុន ហ្វេតថាក់ ប៊ីហ្សនេស សឹលូសិន ឯ.ក នៅថ្ងៃទី៥ ខែមេសាឆ្នាំ២០២២ បន្ទាប់ពីក្រុមហ៊ុនប្រព្រឹត្តល្មើសច្បាប់ពន្ធដារ កេងបន្លំប្រាក់ពន្ធរបស់រដ្ឋ។
លោក គង់ វិបុល បានថ្លែងថា ក្រុមហ៊ុន FEDTAX BUSINESS SOLUTION បានផ្តល់សេវាមិនត្រឹមត្រូវ ដែលនាំឱ្យអតិជនប្រព្រឹត្តខុសច្បាប់ និងបទបញ្ញត្តិនានាស្តីពីពន្ធដារ ធ្វើសកម្មភាពលួចបន្លំប្រាក់ពន្ធ ធ្វើការជាមួយរដ្ឋបាលសារពើពន្ធប្រកបដោយភាពមិនស្មោះត្រង់ និងមិនចូលរួមចំណែកទប់ស្កាត់បទល្មើសកេងបន្លំប្រាក់ពន្ធ តាមរយៈការផ្តល់ព័ត៌មានដល់រដ្ឋបាលសារពើពន្ធ។
លើសពីនេះ ក្រុមហ៊ុន ក៏មិនប្រកាស និងបង់ពន្ធក្រុមហ៊ុនខ្លួនឯងឱ្យបានត្រឹមត្រូវ តាមច្បាប់ និងបទប្បញ្ញត្តិ និងផ្តល់សេវាប្រកាសពន្ធឱ្យអតិថិជន ពុំមានវិជ្ជាជីវៈ និងសុចរិតភាពថែមទៀតផង។
ប្រធានពន្ធដារ សង្កត់ធ្ងន់ថា ក្រុមហ៊ុននេះ បានកេងបន្លំប្រាក់ពន្ធរបស់រដ្ឋ និងអតិថិជន រួមទាំងមានចេតនា ធ្វើឱ្យរាំងស្ទះដល់ការកំណត់ និងការប្រមូលពន្ធជាតិទៀត ។
អគ្គនាយកដ្ឋានពន្ធដារ បានធ្វើការស៊ើបអង្កេត និងបានរកឃើញថា ក្រុមហ៊ុន ហ្វេតថាក់ ប៊ីហ្សនេស សឹលូសិន ឯ.ក (FEDTAX BUSINESS SOLUTION CO., LTD.) លេខ អត្តសញ្ញាណកម្មសារពើពន្ធ+ K005-901702390 និងកាន់កាប់អាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដារលេខ TA201707005 មិនបានបំពេញកាតព្វកិច្ចជាភ្នាក់ងារសេវាកម្មពន្ធដារស្របតាមប្រការ ១០ និងបានប្រព្រឹត្តអំពើខុសឆ្គងដូចមានចែងក្នុង ប្រការ ១៥ នៃប្រកាសលេខ ៤៥៥ សហវ.ប្រក ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ស្តីពីភ្នាក់ងារសេវាកម្មពន្ធដារ ដោយខកខានមិនអនុវត្តបានត្រឹមត្រូវតាមប្រកាសនេះល្មើសច្បាប់និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារ។
បើតាមលោក គង់ វិបុល កាលពីថ្ងៃទី១៧ មីនា កម្លាំងមានសមត្ថកិច្ច ចាប់បានជនខិលខូចមួយក្រុម ដែលបានបន្លំប្រាក់ពន្ធជាតិ ជិត៩០លានដុល្លារ តាមរយៈស៊ីឈ្មួលឈរឈ្មោះបើកក្រុមហ៊ុន បង្កើតវិក្កយបត្រខ្យល់ ដើម្បីកាត់កង និងកេងបន្លំពន្ធរដ្ឋ។ លោកបន្តថា ការក្លែងបន្លំប្រាក់ពន្ធរដ្ឋនេះ គឺមានពាក់ព័ន្ធនឹងជនជាតិចិន ដោយក្រុមបក្ខពួកទាំងនោះ បានចេញវិក្កយបត្រ ចំនួន៩៩២ ដែលមានទឹកប្រាក់ពន្ធ៨៩លានដុល្លារ ៕
អត្ថបទ៖ ទួន សុផល
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់