ព័ត៌មានជាតិ
សហគមន៍កសិកម្មស្ទឹងត្រង់សែនជ័យ អាចរកប្រាក់ចំណូលពីការលក់ទឹកឃ្មុំសុទ្ធប្រមាណ៦ម៉ឺនដុល្លារក្នុង១ឆ្នាំ
សហគមន៍កសិកម្មស្ទឹងត្រង់សែនជ័យ ដែលស្ថិតនៅភូមិអង្កោល ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម អាចរកប្រាក់ចំណូលពីការលក់ទឹកឃ្មុំសុទ្ធដល់សហគមន៍ និងសមាជិកប្រមាណ៦ម៉ឺនដុល្លារក្នុង១ឆ្នាំដែលបានជួយលើកស្ទួយដល់ជីវភាពប្រជាពលរដ្ឋបានកាន់តែប្រសើរ។

ក្នុងពិធីចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគរវាងគម្រោងពិពិធកម្មកសិកម្មកម្ពុជា
ជាមួយសហគមន៍កសិកម្មស្ទឹងត្រង់សែនជ័យ នៅថ្ងៃទី៦ ខែមេសានេះ លោក លួង តាក់ ប្រធានសហគមន៍កសិកម្មស្ទឹងត្រង់សែនជ័យបានឲ្យដឹងថា សហគមន៍បានបង្កើតឡើងនៅខែធ្នូ ឆ្នាំ២០១០ មានសមាជិក៣០នាក់ (ស្ត្រី ៧) មានភាគហ៊ុន២១៧ ហ៊ុនដោយក្នុងតម្លៃ១ហ៊ុនស្មើនឹង៥០០០០រៀលដែលមានទុនសរុប ១០ ៤៥០
០០០រៀល។
លោកបានបន្តថា មុខរបររបស់សហគន៍រួមមាន ចិញ្ចឹមជ្រូកសាច់ ចិញ្ចឹមមេជ្រូកយកកូន និងផលិតចំណីជ្រូក។ ប៉ុន្តែដោយមានការគាំទ្រពីគម្រោងនានា និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហគមន៍បានចាប់ផ្តើមផលិតជីសរីរាង្គ និងចិញ្ចឹមឃ្មុំយកទឹកដើម្បីផ្គត់ផ្គង់ទីផ្សាររហូតដល់បច្ចុប្បន្ន។

លោកបានបន្តទៀតថា ឆ្នាំ២០២១ សហគមន៍មានសមាជិក២៣០នាក់ (ស្រ្តី ១០១) មានភាគហ៊ុន ៥៧០៨ហ៊ុន មានទុនសរុប ២៨៥ ៤០០ ០០០រៀល និងទុនបម្រុង៣៨ ៨៨៧ ៧០០រៀល (៨១ ០៧២ដុល្លារ)។ សហគមន៍មានដីផ្ទាល់ទំហំ ៨៧អាមានឃ្លាំងទំហំ ២៥០ម៉ែត្រការ៉េ និងកំពុងសាងសង់ឃ្លាំងថ្មីទុកស្ដុកដំឡូងមី។
លោកបានបន្ថែមថាតាមរយៈការអនុវត្តផែនធុរកិច្ចនេះសហគមន៍កសិកម្មស្ទឹងត្រង់សែនជ័យរំពឹងទុកថា នឹងកែលម្អខ្សែច្រវ៉ាក់ផលិតកម្មទឹកឃ្មុំសុទ្ធប្រកបដោយគុណភាពដើម្បីផ្គត់ផ្គត់តម្រូវការទីផ្សារក្នុងស្រុកក្នុងបរិមាណសរុបចំនួន ៤៨
០០០លីត/៦ខែ/ឆ្នាំ ដើម្បីបង្កើន ប្រាក់ចំណូលដល់សហគមន៍ និងសមាជិកជាមធ្យមចំនួន ៦០ ០០០ដុល្លារ/ឆ្នាំ។

លោកបានបញ្ជាក់ថា អាជីវកម្មនេះគ្រោងនឹងចំណាយថវិកាសរុបចំនួន ២៤៩ ២០០ដុល្លារ ក្នុងនោះហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគសរុបចំនួន៩៧ ៥៧០ ដុល្លារ កម្ចីពីធនាគារឯកជនសរុបចំនួន ១២៥ ០០០ ដុល្លារ
និងថវិកាបដិភាគពីសហគមន៍កសិកម្ម និង សមាជិកចូលរួមសរុបចំនួន ២៦៦៣០ដុល្លារ។
លោកស្រី Maryam Salim នាយិកាធនាគារពិភពលោក (World Bank, WB)ប្រចាំនៅកម្ពុជាបានចាត់ទុកពិធីចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគនាពេលនេះភ្ជាប់ទៅនឹងបេសកកម្មដ៏មានសារ: សំខាន់របស់ WBក្នុងការជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ តាមរយ:វិស័យកសិកម្ម ដោយសំដៅទៅលើសហគមន៍នៅជនបទដែលប្រកាន់ខ្ជាប់នូវរបរគោលគឺផលិតកម្មកសិកម្ម (មាន់ ជ្រូក គោ ចំណីសត្វជីកសិកម្ម បន្លែ ដំណាំ ឃ្មុំ និងត្រី) ដោយផ្តោតជាសំខាន់លើការលើកកម្ពស់តម្លៃខ្សែច្រវាក់ផលិតកម្ម ការកែច្នៃការធ្វើកសិធុរ:កិច្ច ឥណទាន ការចងក្រងបណ្តុំអាជីវកម្ម ការចាប់យកឱកាសទីផ្សារ និងការផ្តល់សេវាផ្គត់ផ្គង់ធាតុចូលកសិកម្ម តាមរយ:វិស័យឯកជន។

លោកស្រីបន្តថា ការជួយសហគមន៍ គឺជួយសមាជិកសហគមន៍ហើយការជួយសមាជិកសហគមន៍ គឺការជួយដល់កំណើនសេដ្ឋកិច្ចជាតិ។ ដោយឡែក កូវីដ-១៩ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ
ហើយពិតណាស់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគសម្រាប់សហគមន៍ នាព្រឹកនេះ នឹងដើរតួនាទីយ៉ាងសំខាន់ និងចាំបាច់ក្នុងការស្តារសេដ្ឋកិច្ចគ្រួសារសហគមន៍នៅជនបទឲ្យបានប្រសើរឡើងវិញ និងប្រកបដោយនិរន្តរភាព។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទដែលបានអញ្ជើញចូលរួមជាគណអធិបតីនៅក្នុងពិធីនោះ សង្ឃឹមថាតាមរយៈការគាំទ្រមូលនិធិរបស់ធនាគារពិភពលោកប្រាកដជានឹងរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសហគមន៍កសិកម្ម និងភាពជាដៃគូប្រកបដោយផ្លែផ្កានៅក្នុងខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្មស្របតាមអភិក្រម “រដ្ឋ-ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍” និងជាពិសេសសហគមន៍ស្ទឹងត្រង់សែនជ័យនឹងមានការរីកចម្រើនថែមទៀតតាមរយ:ការពង្រីកផលិតកម្មចិញ្ចឹមឃ្មុំ និងផលិតជីសរីរាង្គ។

លោករដ្ឋមន្ត្រីបានណែនាំដល់មន្រ្តីអនុវត្តគម្រោង មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរអភិវឌ្ឍជនបទត្រូវសហការអនុវត្តគម្រោងឲ្យទទួលបានជោគជ័យ។ ចំណែកប្រធាន និងសមាជិកសហគមន៍ស្ទឹងត្រង់ទាំងអស់ត្រូវយកអស់ស្មារតីទទួលខុសត្រូវបំពេញតួនាទី និងភារកិច្ចរបស់ឲ្យមានប្រសិទ្ធភាព លើការងារគ្រប់គ្រង ដឹកនាំសហកមន៍ កិច្ចការរដ្ឋបាល សេដ្ឋកិច្ច ឥណទាន ទីផ្សារ សេវាកម្ម ការងារបណ្តុះ បណ្តាលបច្ចេកទេស ការងារច្បាប់ និងជំរុញការកែច្នៃកសិផលឲ្យកាន់តែមានគុណភាព និងតម្លៃបន្ថែម៕
អត្ថបទ៖ សំអឿន

-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ២៣ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង