Connect with us

ព័ត៌មានជាតិ

ចិញ្ចឹម​ត្រី​អណ្តែង​ ក្នុង​តង់​កៅស៊ូ​ ចំណាយ​ទុន​តិច​ ទទួល​បាន​ផល​ច្រើន

បានផុស

នៅ

​​ទន្ទឹម​ទៅ​នឹង​យុទ្ធនា​ការចែក​ពូជ​កូន​ត្រី និង​កង្កែប​ដល់​កសិក​រ​របស់​រាជរដ្ឋាភិបាល​ ដើម្បី​ជួយ​លើកកម្ពស់​ដល់​ជីវភាព​ប្រចាំថ្ងៃ​ក្នុង​គ្រា​ ដែល​មាន​ជំងឺ​កូ​វីដ​១៩​ ដោយ​ការ​ចិញ្ចឹម​ត្រី​អណ្តែង និង​កង្កែប​ក្នុង​តង់​កៅស៊ូ​មាន​រយៈពេល​ខ្លី នឹង​បាន​ផល​ច្រើន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ការ​លើក​ឡើង​រប​ស់​លោក គឹម ​ហាក់ អ្នក​ចិញ្ចឹម​ត្រី​អណ្តែង​ក្នុង​ខេត្ត​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា​ ដំបូង​ទទួល​បាន​ពូជ​កូន​ត្រី​អណ្តែង​ពី​មន្ទីរ​កសិកម្ម​ខេត្ត​ ដែល​រាជរដ្ឋាភិបាល​បាន​ចែក​ជូន​ដោយ​ដាក់​ចិញ្ចឹម​ក្នុង​តង់​កៅស៊ូ​ តែ​ក្នុង​រយៈពេល​២​ខែ​កន្លះ​ប៉ុណ្ណោះ​បាន​ផល​ល្អ​ប្រសើរ​។​ លោក គឹម​ហាក់ បន្ត​ថា​ពូជ​កូន​ត្រី​អណ្តែង​ចំនួន​៧០០​កូន​ ស្មើនឹង​ទឹកប្រាក់​ចំនួន​១០​ម៉ឺន​រៀល និង​ចំណាយ​ទៅ​ថ្លៃ​តង់​កៅស៊ូ​ប្រមាណ​ជា​៧០​ម៉ឺន​រៀល​ទៀត ​ដោយ​ក្នុង​នោះ​រៀបចំ​តង់​ទទឹង​៣​ម៉ែត្រ បណ្តោយ​៤​ម៉ែត្រ កម្ពស់​១​ម៉ែត្រ​ ដែល​អាច​ដាក់​កូន​ត្រី​បាន​ចំនួន​៧០​ទៅ​១០០​កូន ហើយ​ទទួល​ផល​មកវិញ​រយៈ​ពេល​២​ខែ​កន្លះ ​បាន​ចំ​នួន​១៥០​គីឡូក្រាម​។​

លោក គឹ​ម ហា​ក់ ថា​ការចិញ្ចឹម​ត្រី​អណ្តែង​ដោយ​ដាក់​ក្នុង​តង់​កៅស៊ូ​ មាន​ភាព​ងាយស្រួល​ទាំង​ការថែទាំ និង​ប្រមូល​ផល​ផង​ដែរ​។ ​ត្រី​អណ្តែង​ដែល​ចិញ្ចឹម​អស់​រយៈពេល​២​ខែ​កន្លះ​ត្រី​អណ្តែង​ធំធាត់​ក្នុង​ចំនួន​៤​ក្បាល​ អាច​លើស​ជាង​១​គីឡូក្រាម​។ ​គ្រា​ដំបូង​នេះ លោក គឹម​ហាក់​ ទទួល​បាន​កា​រ​បណ្តុះបណ្តាល​បច្ចេកទេស​ចិញ្ចឹម​ត្រី​នឹង​ទទួល​បាន​ពូជ​ត្រី​អណ្តែង​ដោយ​ឥតគិតថ្លៃ​ពី​ប្រពល​វារីវប្បកម្ម​កសិក​ម្ម​ខេត្ត​ព្រះវិហារ ដោយឡែក​ចំពោះ​ទីផ្សារ ​គឺ​មិន​ខ្វះ​អ្នក​ចាំ​មក​ទទួល​ទិញ​ដល់​កន្លែង​ចិញ្ចឹម​តែ​ម្តង​៕

អត្ថបទ៖ ​កញ្ញា វ៉ាត

សូមចុចអាន៖ យក​​ចំបើង​នៅ​វាលស្រែទៅបណ្តុះ​ផ្សិត រក​ចំណូល​បាន​ប្រមាណ​​៣​ម៉ឺន​ដុល្លារ​ ក្នុង​មួយឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម