Connect with us

ព័ត៌មានជាតិ

ក្លិបរ៉ូតារីភ្នំពេញ ខេប ភី ថល ផ្តល់ជំនួយសម្ភារៈវេជ្ជសាស្ត្រ១៦មុខដល់មន្ទីរពេទ្យកុមារជាតិ

បានផុស

នៅ

ក្លិបរ៉ូតារីភ្នំពេញ ខេប ភី ថល បានផ្តល់ជំនួយសម្ភារវេជ្ជសាស្ត្រចំនួន១៦មុខដែលមានតម្លៃជាង៣ម៉ឺនដុល្លារអាមេរិកជូនដល់មន្ទីរពេទ្យកុមារជាតិដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា រួមទាំងទារកនិងកុមារផងដែរ។

ពិធីប្រគល់សម្ភារវេជ្ជសាស្ត្រទាំងនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ក្រោមអធិបតីភាពលោក សាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ និងលោក វីលសុន ជី (Willson Chi) ប្រធានក្លិបរ៉ូតារីភ្នំពេញ ខេប ភី ថល ក្នុងអណត្តិ២០២១-២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស បានមានប្រសាសន៍ថា សម្ភារវេជ្ជសាស្ត្រទាំងនេះ គឺបានមកពីលទ្ធផលទស្សនកិច្ចផ្លូវការរបស់ក្រុមការងារ និងថ្នាក់ដឹកនាំនៃក្លិបរ៉ូតារីភ្នំពេញ ខេប ភី ថល នៅពាក់កណ្ដាលឆ្នាំ២០២០នៅមន្ទីរពេទ្យកុមារជាតិ ។

លោកសាស្ត្រាចារ្យបានបន្តថា តាមរយៈកិច្ចពិភាក្សា និងទស្សនៈកិច្ចផ្លូវការនោះបានបង្កឪកាសដល់កិច្ចសហប្រតិបត្តិការរយ៉ាងរលូនរវាងមន្ទីរពេទ្យកុមារជាតិ និងក្លិបរ៉ូតារីភ្នំពេញ ខេប ភី ថល ក្នុងការរួមគ្នាលើកកម្ពស់សុខភាពទារក តាមរយៈ
ការផ្តល់ជាសម្ភារៈបរិក្ខាវេជ្ជសាស្ត្រមួយចំនួន១៦មុខដែលសរុបជាទឹកប្រាក់មានចំនួន៣១,៦២៥.៦០ ដុល្លារសហរដ្ឋអាមេរិក ផ្តល់ជូនដល់មន្ទីរពេទ្យកុមារជាតិ ដែលជាការរួមចំណែករបស់សមាជិកសមាជិកានៃក្លិបរ៉ូតារីភ្នំពេញ​ខេប ភី ថល ដើម្បីអភិវឌ្ឍវិស័យសុខាភិបាលនៅព្រះរាជាណាចក្រកម្ពុជា។

លោកសាស្ត្រាចារ្យបានបន្ថែមថា «​ថ្ងៃនេះមន្ទីរពេទ្យកុមារជាតិមានសេចក្តីសោមនស្សរីករាយឥតឧបមាចំពោះសមិទ្ធិផលជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការជាមួយក្លិបរ៉ូតារីភ្នំពេញ ខេប ភី ថល តាមរយៈគម្រោងលើកកម្ពស់សុខភាពទារក និង
អភិវឌ្ឍវិស័យសុខាភិបាលក្នុងព្រះរាជាណាចក្រកម្ពុជា។

ខ្ញុំសូមសំដែងនូវការគោរពកោតសរសើរដោយស្មោះចំពោះសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់​សមាជិក សមាជិកាក្លិបរ៉ូតារីនិងក្លិបរ៉ូតារីភ្នំពេញខេបភីថលទាំងអស់ដែលបានបរិច្ចាកធនធានក្នុងការផ្តល់ជាជំនួយ សម្ភារៈ និងបណ្តុះបណ្តាលធនធានមនុស្សដើម្បីជួយអភិវឌ្ឍវិស័យសុខាភិបាល និងលើកកម្ពស់សុខមា លភាពរបស់ប្រជាជនកម្ពុជា រួមទាំងទារកនិងកុមារផងដែរ»។

លោកសាស្ត្រាចារ្យបានបញ្ជាក់ថា ដោយមានការគាំទ្រយ៉ាងខ្លាំងក្លាពីក្រសួងសុខាភិបាលក្រុមប្រឹក្សាភិបាលព្រមជាមួយ​ការប្តេជ្ញាចិត្តនិងការចូលរួមយ៉ាងសកម្មរបស់បុគ្គលិកទាំងអស់ក្នុងមន្ទីរពេទ្យគ្រប់ផ្នែកមន្ទីរពេទ្យកុមារជាតិបានខិតខំប្រឹងប្រែងអភិវឌ្ឍទាំងគុណភាពសេវាបរិដ្ឋាន ហេត្ថារចនាសម្ព័ន្ធ និងការពង្រឹង សមត្ថភាពរបស់បុគ្គលិកគ្រប់ជំនាញក្នុង​គោល​បំណងផ្តល់ជូននូវសេវាសុខាភិបាលដល់ប្រជាពលរដ្ឋទាំងអស់អោយមានទំនុកចិត្ត លើការថែទាំព្យាបាលទារកនិងកុមារ ប្រកបដោយគុណភាព ប្រសិទ្ធិភាព និងគុណតំលៃ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម